ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.ពិតជាមានឥទ្ធិពលមែន! ម្ចាស់សំណង់ (យានដ្ឋាន កក្កដា សីហា) ហ៊ានសាងសង់សំណង់អត់ច្បាប់ នៅក្បែរង្វង់មូលផ្លូវ៦០ បើកអាជីវកម្មបាន គ្រាន់តែសុំនិងសូកប៉ាន់លោក យា ផល្លា ដែលជាមន្ត្រីផ្នែកត្រួតពិនិត្យសំណង់ មានច្បាប់ អត់ច្បាប់ ៥៥០ ដុល្លារ.!!!
Tue,06 September 2022 (Time 01:24 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 425នាក់)


ខេត្តសៀមរាប៖ ប្រភពបែកធ្លាយបានបង្ហើបអោយដឹងថា៖ ម្ចាស់សំណង់ (យានដ្ឋាន កក្កដា សីហា) ពិតជាមានខ្សែបង្អែកមិនធម្មតាមែន គ្រាន់តែសុំ និងសូកប៉ាន់ លោក យា ផល្លា ដែលជាមន្ត្រីសូរិយោដីផ្នែកត្រួតពិនិត្យសំណង់ មានច្បាប់ អត់ច្បាប់ ប្រចាំខេត្តសៀមរាប ចំនួន ៥៥០ ដុល្លារ តាមរយៈផ្ទាល់មាត់សោះ.! ដែលមិនទាន់មានចេញច្បាប់អនុញ្ញាតផង បែជាម្ចាស់អាចសាងសង់សំណង់បើកអាជីវកម្ម យាដ្ឋាន ដ៏ធំនេះបាន ស្ថិតនៅជាប់កែងរង្វង់មូល ផ្លូវ ៦០ ម៉ែត្រ ទល់មុខ (ភោជនីយដ្ឋាន ហៃ វិន) ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បើយោងប្រភពពីមន្ត្រីសាលាខេត្តសៀមរាបម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា៖ ដីដែល ម្ចាស់ សំណង់កំពុងសាងសង់យានដ្ឋាន អត់ច្បាប់ខាងលើ គឺដីនោះ កំពុងមានរឿងក្តីក្តាំ ជំលោះដីធ្លីគ្នាយូឆ្នាំមកហើយ រវាង ទាហាន និង ទាហាន។ ហើយបើយោងប្រភពពីអង្គភាព {គេហទំព័រ ស្ម័គ្រជាតិ} បានអោយដឹងថា៖ នៅពេលលោកធ្វើការទំនាក់ទំនងទៅ ម្ចាស់សំណង់ (យានដ្ឋាន កក្កដា សីហា) ម្ចាស់ បានឆ្លើយថា ខាងគាត់បានសុំផ្ទាល់មាត់ជាមួយលោក យា ផល្លា អោយជួយរត់ច្បាប់ដែរ និងអោយ ៥៥០ ដុល្លារ ក្នុងការរត់ច្បាប់សាងសង់ទៀតផង តែមកទល់ពេលនេះ ខាងលោកមិនទាន់បានទទួលច្បាប់អនុញ្ញាតសាងសង់ ពីប្រធានមន្ទីរ ដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប នៅឡើយទេ ហើយបើសារព័ត៌មាន ចង់ផ្សាយ ផ្សាយទៅ ព្រោះលោក យា ផល្លា យកលុយខ្ញុំហើយ។ ពាក់ព័ន្ធករណីខាងលើ តើលោកប្រធានមន្ទីរ ដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តសៀមរាប បានជ្រាបព័ត៌មានមួយនេះដែលឬទេ? រឺក៏លោកបានដឹងហើយធ្វើជាមិនដឹងមិនឮ?។ ជុំវិញសំណង់ (យានដ្ឋាន កក្កដា សីហា) សាងសង់អត់ច្បាប់ខាងលើ សារព័ត៌មានយើងខ្ញុំ មិនទាន់សុំការបំភ្លឺពីលោក យា ផល្លា មន្ត្រីសូរិយោដីផ្នែកត្រួតពិនិត្យ សំណង់ មានច្បាប់ អត់ច្បាប់ ខេត្តសៀមរាប បាននៅឡើយទេ ដោយពុំស្គាល់លេខទូរស័ព្ទលោក។ ហើយសារព័ត៌មានយើងខ្ញុំរងចាំ ស្រាយបំភ្លឺ ពីសាម៉ីខ្លួន ដែលជាប់ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2222 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7534 នាក់
ខែនេះ :
23372 នាក់
3 ខែនេះ :
77991 នាក់
សរុប :
1661918 នាក់