ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ្នកស្រី ផាត់ សុជឿន ច្រានចោលការចោទ ប្រកាន់របស់ លោក ផូ ស៊ីផា ថាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធ.!!!
Thu,25 August 2022 (Time 06:20 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 422នាក់)


ខេត្តសៀមរាប៖ អ្នកស្រី ផាត់ សុជឿន ជាអាជីវកររកស៊ីម្នាក់ ច្រានចោលចំពោះការចោទប្រកាន់របស់ អ្នកគួកជេរដីដ៏សំបូររឿងអាស្រូវនៅស្រុកបន្ទាយស្រីម្នាក់ឈ្មោះ ផូ ស៊ីផា ដែលថា អ្នកស្រីជាបង្កើតអង្គហេតុបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន។ អ្នកស្រី ផាត់ សុជឿន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៥ សីហានេះថា ករណីបុគ្គលឈ្មោះ ផូ ស៊ីផា ចោទប្រកាន់ថា អ្នកស្រីបង្កើតអង្គហេតុដើម្បីបំបែកបំបាក់ប្តីប្រពន្ធរបស់ខ្លួន ពុំមែនជាការពិតនោះឡើយ។ “ការចោទប្រកាន់របស់បុគ្គលឈ្មោះផូ ស៊ីផា ដែលគ្មានមូលដ្ឋានច្បាស់លាស់នេះខ្ញុំផាត់ សុជឿន សុំធ្វើការច្រានចោលទាំងស្រុង”។ ការបញ្ជាក់៖ អំពីការមិនទទួលស្គាល់ របស់អ្នកស្រី ផាត់ សុជឿន គឺបន្ទាប់ពីឈ្មោះ ផូ ស៊ីផា ដែលគេស្គាល់ថា ជាឈ្មួញខាងរៀបចំដីខ្យល់លក់ និងឆបោក ប្រចាំខេត្តសៀមរាប ជាពិសេសក្នុងស្រុកបន្ទាយស្រី បានចេញមុខបកស្រាយអោយសារព័ត៌មានមួយចុះផ្សាយ ដោយចោទថាអ្នកស្រីផាត់ សុជឿន ជាអ្នកបង្កើតអង្គហេតុអោយប្តីប្រពន្ធ ផូ ស៊ីផា បែកបាក់គ្នា។ អ្នកស្រី ផាត់ សុជឿន បន្ថែមថា បុគ្គលឈ្មោះផូ ស៊ីផា កាលពីកន្លងទៅ ព្រោះតែបានប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត និងប្រឆាំងអ្នករាជការ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ តែចំពោះថា ធ្លាក់ខ្លួនឈឺ បែកបាក់គ្រួសារ ឬយ៉ាងណានោះ គឺអ្នកស្រីមិនបានដឹង ហើយរិតតែមិនពាក់ពន្ធ័និង អ្នកស្រីទៀតផង។ អីចឹងទេ សូមសាធារណ:ជន មេត្តាកុំមានការយល់ច្រឡំមកលើរូបអ្នកស្រី តាមការលើកឡើងរបស់បុគ្គលឈ្មោះ ផូ ស៊ីផា ព្រោះគាត់អាចវង្វេង ស្មារតី ដើរនិយាយបរិហារពីមនុស្សម្នាក់ ទៅមនុស្ស ម្នាក់ដោយគ្មានមូលដ្ឋាន។ សូមរំលឹកថា លោក ផូ ស៊ីផា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ តាមដីកាបង្គាប់អោយនាំខ្លួន លេខ ១៧៣/២១ ចុះ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២១ របស់ព្រះរាជអាជ្ញា នៃសាលាដំបូង ខេត្តសៀមរាប។ ជនត្រូវចោទ មានឈ្មោះ ផូ ស៊ីផា អាយុ ៤៦ ឆ្នាំ ទីលំនៅ ភូមិព្រៃគុយ ឃុំ អំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប មុខរបរ គួកជេរដី ហើយជននេះ គេចវេសមិន ព្រមចូលខ្លួនទៅតាមការកោះហៅ របស់ ព្រះរាជអាជ្ញា ជាច្រើនដង។ បុគ្គល ផូ ស៊ីផា ត្រូវគេប្តឹងបទចោទ ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត ” និង បទ “ ប្រឆាំង និងអ្នករាជការ “ ប្រព្រឹត្តទៅនៅ ភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុក បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ បើតាមខ្លឹមសារនៃបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ គណៈកម្មការសុរិយាដីខេត្ត និងស្រុក បន្ទាយស្រី បានចុះបោះបង្គោលព្រំលើក្បាលដីជា ប្រភេទប្លង់ រឹង ទាំង ៦ ក្បាលដី ដែលមានចំនួនសរុប ២១.៤ ហិកតា នៅភូមិ សណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ( ជិតទីតាំងគម្រោង បុរី អង្គរ លែន ម៉ាក្ស ) ។ ក្នុងខណ:នោះ ស្រាប់តែ ឈ្មោះ ផូ ស៊ីផា បាន ចុះមករារាំង ដកបំផ្លាញបង្គោលព្រំ និងស្រែក ជេរប្រមាថ មកលើសមត្ថកិច្ច។ ជាងនោះ ទៅទៀត លោក ផូ ស៊ីផា បានយក គ្រឿងចក្រ អ៊ីចស្ការ មកកាយ ហ៊ុំព័ទ្ធ ព្រំដី រំលោភ លើដី ស្របច្បាប់ ដែលមាន ប័ណ្ណសំគាល់ សិទ្ធិ កាន់កាប់ អចលនវត្ថុ ( ប្លង់រឹង ) ក្នុងគោលបំណងលក់ទៅ អោយក្រុមហ៊ុន ពុះឡូត៍ក្នុងស្រុកមួយ ។ លោក ផូ ស៊ីផា នេះល្បីខាង រៀបដីខ្យល់លក់ ពីមួយ ដាក់ទៅមួយ តាមរូបភាព លក់អោយអ្នកចាស់រួចហើយ លក់បន្ត ទៅអោយអតិថិជនថ្មីៗទៀត ជាន់កម្មសិទ្ធិ គ្នាជាច្រើន ទោះជាដីមានម្ចាស់ ហើយក៏ដោយ ។ ក្រៅពីបណ្តឹង ចាប់ខ្លួនខាងលើ លោក ផូ ស៊ីផា នេះ ក៏មានបណ្តឹងជាច្រើនទៀត បានប្តឹងចូលទៅ កាន់តុលាការ ពីបទ“ ក្បត់ទុកចិត្ត ”។ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ កំលាំង ចំរុះ ដឹកនាំដោយអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តដីកាសម្រេច លេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយឃាត់ទុករថយន្ដ មួយគ្រឿង ម៉ាក Toyota Lexus RX330 ពណ៌មាស ស្លាក លេខ សៀមរាប 2B-6806 ជាកម្មសិទ្ធិ របស់កូនបំណុល ឈ្មោះ ផូ ស៊ីផា ទៅតាមដើមបណ្តឹង លោក ទូស សាភឿន ( អគ្គនាយក គម្រោង បុរី អង្គរ លែ ន ម៉ាក្ស ) ពីបទ “ រំលោភលើ ទំនុកចិត្ត និង បង្វែរវត្ថុដាក់ធានា ” តាមសាលក្រមព្រហ្មទណ្ឌ លេខ ៣៥ ញ /២៩១ សម្រេច អោយ ផូ ស៊ីផា ផ្ដន្ទាទោសព្រហ្មទណ្ឌ ដាក់ពន្ធនាគារ ជាប់ទោស ១ ឆ្នាំ ពិន័យជាប្រាក់ ចំនួន ២ លានរៀល និង បង្គាប់អោយ ផូ ស៊ីផា សងសំណងការខូចខាត ៥ ម៉ឺន ដុល្លារ និង សងជំងឺចិត្ត ៣០ លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2178 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7490 នាក់
ខែនេះ :
23328 នាក់
3 ខែនេះ :
77947 នាក់
សរុប :
1661874 នាក់