ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃចន្ទ ៤កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន ៣៣៥ គ្រួសារ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានចាប់ឆ្នោត ទទួលយកក្បាលដីឡូតិ៍ ដែលបានព្រមព្រៀងបញ្ចប់វិវាទដីធ្លី ដ៏រ៉ាំរ៉ៃ តាមបែប ឈ្នះ ឈ្នះ ក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម នួន ណារ៉ា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កេីត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្ត លោក យ៉ាង គឹមហ៊ុយ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រុមការងារទីចាត់ការអន្តរវិស័យខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រដ្ឋបាល ព្រមទាំងកងកម្លាំងអាជ្ញាធរមូលដ្ឋានឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ក្រុមការងារយុវជនស្រលាញ់សន្តភាព និងភាគី ពាក់ព័ន្ធ។ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណចំពោះក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចុះមកសហការយ៉ាងល្អជាមួយក្រុមការងារខេត្ត ដេីម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃប្រកបដោយជោគជ័យ ហេីយឯកឧត្តមអភិបាលខេត្តក៏បានអបអរសាទរចំពោះការបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាស្ថាពរតាមបែប ឈ្នះឈ្នះ ក្រៅប្រព័ន្ធតុលាការ ហេីយឈានមកដល់ការចាប់ឆ្នោត ព្រមទទួលយកក្បាលដីឡូត៍ ស្របច្បាប់នាថ្ងៃនេះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋភូមិទំនប់ដាច់ ឃុំអូរបីជាន់ទាំងអស់គ្នា ហេីយបងប្អូនដែលទទួលបានដីស្របច្បាប់ក្រោយការដោះស្រាយបញ្ចប់វិវាទតាមបែប ឈ្នះ ឈ្នះ នៅទីនេះ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារ ក្រោមដំបូលសន្តិភាពតែមួយ និងបន្តស្នាមញញឹមជាមួយគ្នាដូចថ្ងៃនេះ អោយមានជារៀងរហូត ហេីយបេីបងប្អូនមានតម្រូវការ ឬសំណូមពរអ្វី ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដែលរង់ចាំបម្រេីលោកតា លោកយាយ លោកពូ អ្នកមីង និង បងប្អូនប្រជាពលរដ្ឋ ដោយភាពរីករាយជានិច្ច។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះ លោក យ៉ាង គឹមហ៊ុយ ជាសប្បុរជន ដែលស្ម័គ្រចិត្តចូលរួមទទួលរ៉ាប់រងការចំណាយថវិកាស្ថាបនាផ្លូវ ប្រឡាយ និងតម្រូវការផ្សេងៗមួយចំនួនទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា