ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អូហូរ.! ខេត្តឧត្តរមានជ័យ កំពុងល្បីលេងភ្នាល់បាញ់កាំជ្រួច រំសេវ ជាតិផ្ទុះ ដាក់លុយ លើសហើយទេដឹង ដឹងប្រជាពលរដ្ឋភ័យខ្លាចដែរអត់ ទើបហ៊ានផ្គើនប្រសាសន៍សម្តេចតេជោ មិនអនុញ្ញាតអោយលឺសម្លេងអាវុធជាតិផ្ទុះ រឺ ផាវ រំសេវ បើគ្មានការចាំបាច់.!!!
Tue,30 August 2022 (Time 08:27 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 433នាក់)


ខេត្តឧត្ដរមានជ័យ៖ ថ្មីនេះ ល្បីល្បាញ ខាងលេងល្បែងភ្នាល់ដាក់ប្រាក់ រាប់ម៉ឺនសែនបាត គឺជាល្បែងស៊ីសងខុសគេមួយប្រភេទ នោះ គឺ បាញ់កាំជ្រួច រំសេវ ជាតិផ្ទុះ ហោះពេញមេឃ សម្លេងលឺចង់បែកអាកាសា ផ្អើលអស់ឋាន ទេវតា និង ឋាន មនុស្សលោក សូមបីតែ សត្វ គោ ក្របី បក្សី បក្សា អ្នកតា វ័ល្ល លឺសម្លេងកាំជ្រួចនេះហើយ ក៏ញ៉បេះដូង ដែរ? ដោយសារតែក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ពូកែអាប់ដែត កប់សេរី ដោយសំអាង យោងលើ លិខិតមួយសន្លឹក របស់ទីស្ដីការគណៈរដ្ឋមន្រ្តីអនុញ្ញាតអោយ,,, ជាងនេះទៅទៀត ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានស៊ីញ៉េទទួលស្គាល់ត្រឹមត្រូវ និងមានច្បាប់ពីក្រសួងមន្ទីរពាក់ពន្ធ័ជុំវិញខេត្តទៀតផង នេះបើយោងតាមការអះអាង អ្នកមើលការខុសត្រូវនៅទីនោះ បានអោយក្រុមសារព័ត៌មានក្នុងស្រុក លឺពេញត្រជៀក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ។ សូមបញ្ជាក់ផងដែរថា៖ ទីតាំងបាញ់កាំជ្រួចភ្នាល់ដាក់លុយរាប់មុឺនរាប់សែបបាត "ស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ" ហើយក្រុមអ្នកញៀនល្បែង កំពុងផ្តុំគ្នា ទាំងជនជាតិថៃ និង ខ្មែរ ចូលទៅលេងភ្លូកទឹកភ្លូកដី ណាត់ជួបជុំភ្នាល់ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ។ មិនតែប៉ុណ្ណោះ.! មានប្រជាការពារភូមិ និង មន្រ្តីយោធា បម្រើ ជាតិមាតុភូមិ ស៊ីប្រាក់ខែរាស្ត្រ មិនយាមការពារនៅបន្ទាយទេ បែជានាំគ្នាមកចាំយាម រក្សាសន្តិសុខ សុវត្ថិភាព ការពារដល់ក្រុមអ្នកញៀនល្បែងស្របច្បាប់ ខ្មែរ-ថៃ នៅជំុវិញបរិវេណទីតាំងនោះទៅវិញ?។ ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់មានការព្រួតបារម្ភ ភ័យខ្លាច ជាខ្លាំង ដោយសារក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ចាប់ផ្ដើមបើកលេងល្បែងភ្នាល់បាញ់ កាំជ្រួច រំសេវ ជាតិផ្ទុះ លឺដូចផ្ទុះសង្គ្រាម បង្ករហានិភ័យ ផ្អើលអស់មនុស្ស មនា ទាំងចាស់ ក្មេងប្រុសស្រី ហើយផ្សែងរំសេវកាំជ្រួចនេះ អាចធ្វើអោយប៉ះពាល់ដល់ដល់ផ្លូវដង្ហើម ខូចសុខាភាពពួកគាត់រស់នៅប្រចាំថ្ងៃ និង សត្វចិញ្ចឹម ជ្រូក គោ ក្របី សេះ មាន់ ទា ងាយកើតជំងឺ ងាប់លឿនផងដែរ។ ប្រជពលរដ្ឋ កសិករ កសិកម្ម ដែលរស់នៅក្បែរ ទីលានបាញ់ កាំជ្រួច សូមទទូចស្នើសុំ សំណូមពរទៅដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេត្តាចាត់កម្លាំងអធិការកិច្ច ក្រោមឱវាទ ចុះស៉ើបអង្គេត ទៅលើមន្ត្រីពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ មួយចំនួនតូច ដែលកំពុង ចូលដៃ ចូលជើង ជាមួយក្រុមហ៊ុន (សាមនខេមរៈអភិវឌ្ឍន៍) ហ៊ានបង្កើតល្បែងស៊ីសង បាញ់កាំជ្រួច រំសេវជាតិផ្ទុះ ខុសគេ តែឯង នេះផងទាន សូមអរព្រះគុណ និង សូមអរគុណ🙏🙏🙏៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1355 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6667 នាក់
ខែនេះ :
22505 នាក់
3 ខែនេះ :
77124 នាក់
សរុប :
1661051 នាក់