នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបលោក សោម សមសក្តិ ក្លាយជាជនជាប់ចោទជាផ្លូវការ បន្ទាប់ពីតំណាងអយ្យការ ចោទប្រកាន់ចំនួន ៣ បទល្មើស.!!!
ខេត្តសៀមរាប៖ លោកសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប បានក្លាយជាជនជាប់ចោទ បន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងខេត្ត សៀមរាបសម្រេចចោទប្រកាន់ជាផ្លូវការ នូវបទល្មើសចំនួនបី និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ការ។
លោកស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសា លាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២ថា ជនត្រូវចោទឈ្មោះ សោម សមសក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស ទី១ ទបជេរប្រមាថ,ទី២បទហិង្សាដោយចេតនា,និងទី៣ បទ ប៉ុនប៉ងមនុស្សឃាត។ លោកស្រីបន្តថា សំណុំរឿងលោក សោម សមសក្តិ កំពុងស្ថិងក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។
សូមបញ្ជាក់ថា ជនជាប់សង្ស័យ សោម សមសក្តិ ត្រូវបានរងគ្រោះឈ្មោះ ផាត់ សុជឿន ដាក់ពាក្យបណ្តឹងប្តឹងពីបទជេរប្រមាថហឹង្សាដោយចេតនា និង ប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារទំនើបអាស៊ី ក្រុងសៀមរាប។
ជនរងគ្រោះបញ្ជាក់ថា ជនបង្កបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខ2BU.0009 ដេញបំបុកប៉ុនប៉ងសម្លាប់លោកស្រី តែដោយសាបានម៉ូតូសមត្ថកិច្ចដែលចុះអន្តរាគមន៍ បាំងពីមុខរថយន្តជនបង្កបុកម៉ូតូដួលខ្ទេច ទើបលោកស្រីគេចផុតពីការប៉ុនប៉ងនោះ។
ជនរងគ្រោះបន្ថែមថា ពេលលោកស្រីដាក់ពាក្យបណ្តឹង នៅស្នងការប៉ូលិស ជនបង្កហែរក្បួនរថយន្តទំនើប ៤ ទៅ៥គ្រឿង និងមានសេនាឆ្វេងស្តាំអមដំណើរចូលទៅឆ្លើយបំភ្លឺ។ សកម្មភាពរបស់ជនបង្កបង្ហាញថា គេមាន អំណាចមានឥទ្ធិពល ត្រឹមម៉ូតូប៉ូលិស១គ្រឿងបុកកំ ទេចចោលក៏មិនអាចធ្វើអី សក្តិ ដែរ។ លុះពេលសំណុំ រឿងធ្លាក់ដល់តុលាការ តំណាងអយ្យការបានកោះហៅបុគ្គលសោម សមសក្តិ ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែមិនចូលដោយដាក់ពាក្យពន្យា។
អីចឹងទេម្តងនេះ ទោះមានស្លាបក៏ពិបាកហើរដែរប្រហែលជាមិនអាចរួចផុតពីសំណាញ់ច្បាប់ឡើយ ពី ព្រោះថា តំណាងអយ្យការសម្រេចចោទរហូត ៣បទល្មើស និងបានបញ្ជូនសំណុំរឿងដល់ចៅក្រមហើយដែរ។
ក្រៅពីជនរងគ្រោះ មហាជនរាប់ម៉ឺននាន់ ក៏បានបង្ហាញក្តីរំពឹងថា សាលាដំបូងខេត្តសៀមរាបនិងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាស្ត្រីភេទមិនខានឡើយ។
ទោះយ៉ាងណា អ្នកសារព័ត៌មាន នៅតែមិនអាចសុំការបំភ្លឺពីលោកសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបបានទេ ព្រោះលោកឆ្លើយថាឈឺ៕