ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ម្ចាស់ដីស្របច្បាប់ បង្ហាញឯកសារនិងបកអាក្រាតពីការលោភលន់របស់ លី អ៊ុំអេង.!!!
Mon,08 August 2022 (Time 04:03 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 308នាក់)


ខេត្តសៀមរាប៖ លោកស្រី សុខ សុភា ម្ចាស់ដីស្របច្បាប់និងជាម្ចាស់ក្រុមហ៊ុន (ដែលតាដាប់បែលយូត្រេឌីង ខូអិលធីឌី) បានច្រានចោលការចោទប្រកាន់ថា ចូលទៅកាន់កាប់រំលោភយកដី ពីសំណាក់ជំទាវលី អ៊ុំអេង ហើយត្រៀមនឹងចាត់វិធានការផ្លូវច្បាប់។ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២នេះ លោក ស្រីសុខ សុភា បានអោយក្រុមអ្នកព័ត៌មានដឹងថា ផ្ទៃដីទំហ៊ំ១៣.៦១ហិកតា ដែលបានចូលទៅភ្ជួរអាស្រ័យ ផលនោះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ពុំមែនជាដីរបស់ឈ្មោះលី អ៊ុំអេង នោះឡើយ។ ដីខាងលើនេះមានទំហ៊ំ ១៣.៦១ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយក្រុមហ៊ុនរបស់គាត់បានទិញពីម្ចាស់ដើមតាំងពីឆ្នាំ២០០៥ មកម្លេះ។ មិនមែនជាដីទំហ៊ំ១៣ហិកតា នៅក្នុងភូមិរវៀងតាទំុ និងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ដូច ដែលបុគ្គលលី អ៊ុំអេង លើកឡើងនោះឡើយ។ បុគ្គលឈ្មោះលី អ៊ុំអេង ព្រោះតែលោភលន់ ក៍វង្វេង ហើយប្តឹងទៅតុលាការសុំរក្សាការពារលើដីរបស់គាត់។ ប៉ុន្តែ! ដោយការស្រាវជ្រាវហើយរកឃើញថា ដីនេះមានឯក សារគ្រប់គាន់ មិនពាក់ពាន់នឹងដីរបស់ឈ្មោះលី អ៊ុំអេង តុលាការបានចេញលិខិតលេខ ៤២៨ ពស.រវ/ញ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេច លើក ចោលពាក្យសុំដីការសម្រេចរក្សាការពារ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់ឈ្មោះ លី អ៊ុំអេង។ លោក ហ៊ាប ថា មេឃុំត្បែង នៅរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះ ក៍បានបញ្ជាក់យ៉ាងច្បាស់ថា ដី១៣.៦១ហិកតា ដែលលោកស្រីសុខ សុភា ចូលទៅភ្ជួរដាំដុះអាស្រ័យផលនោះ គឺស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង មិនមែននៅក្នុងភូមិរវៀងតាទំុ ភូមិរំចេក ឃុំរំចេកនោះឡើយ គឺខុសគ្នាឆ្ងាយណាស់។ ចំណែកលោកស្រីផាត់ សុជឿន ក៍បានថ្លែងតាមទូរសព្ទ័ថា បុគ្គលលី អ៊ុំអេង កំពុងវង្វេងស្មារតី ដើរចោទមនុស្សពី១ទៅ១ដោយគ្មានមូលដ្ឋាន។ពេលនេះខ្ញុំគ្មានពេលឈ្លោះជាមួយមនុស្សប្រភេទនឹងទេ តែបើនៅឆ្គួត មកបង្ខូចកិត្តយសខ្ញុំទៀត ប្រហែលជាមិនអាចលើក លែងនោះឡើយ។ យោងលិខិតនៃកិច្ចព្រមព្រៀងដែលឈ្មោះ លី អ៊ុំអេងផ្តិតមេដៃប្រគល់ដី១៥ហិកតា អោយទៅឈ្មោះ លាភ វណ្ណដេត ចុះថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២,,,លិខិតជម្រាបជូនអភិបាលខេត្តសៀមរាប របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ ករណី ឈ្មោះលី អ៊ុំអេង រំលោភបោះបង្គោលរបង ធ្វើទ្វារបិទយកដីទាំងបំពានរបស់ឈ្មោះភោគ ជីនិតលេខ ៦៥១ ដនស/អសដភ ចុះថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២,,,លិខិតរដ្ឋបាលខេត្តសៀមរាប ជម្រាបជូន អភិបាល ស្រុកបន្ទាយស្រី ករណីជួយអន្តរាគមន៍និងចាត់វិធាន ការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះលី អ៊ុំអេង រួមទាំងបក្ខ ពួកចូលរំលោភកាន់កាប់ទាំងបំពានលើដី របស់ឈ្មោះលាភ វណ្ណដេត និងឈ្មោះនាង សុងរ៉ាស៊ី បង្ហាញថា ដីខាងលើទាំងអស់នោះ ដែលមានព្រំប្រទល់ជាប់គ្នានិងដីឈ្មោះសុខ សុភា ផង បញ្ជាក់ថា ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប យ៉ាងពិតប្រាកដ។ លោកស្រី សុខ សុភា បន្ថែមថា លិខិតដែលបានបញ្ជាក់ជូនខាងលើបង្ហាញថា ទង្វើលោភលន់របស់បុគ្គល លី អ៊ុំអេង កំពុងធ្វើអោយប៉ះពាល់ និងបំផ្លាញការងារអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកស្រីយ៉ាងធ្ងន់ធរ អីចឹងទេ លោកស្រីត្រូវតែចាត់វិធានការផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5604 នាក់
ខែនេះ :
21066 នាក់
3 ខែនេះ :
49508 នាក់
សរុប :
1313119 នាក់