ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២នេះ អធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានបញ្ជាផ្ទាល់ទៅ លោកវរសេនីយ៍ទោ រាជ វីរ: អធិការរង ទទួលការងារយុត្តិធម៌ ដឹកនាំកម្លាំងផែ្នកព្រហ្មទណ្ឌ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ទូទាំងស្រុកចន្ទ្រា ចុះធ្វើកិច្ចសន្យាអប់រំម្ចាស់ផ្ទះ ដែលបើកល្បែងស៊ីសងមាន់ជល់តាមអនឡាញ នឹង ឆ្នោតឡូតូ តាមអនឡាញ ក្នុងនោះរួមមាន ទីតាំងមានឈ្មោះខាងក្រោម៖ ទី១.ឈ្មោះ ម៉ៅ ធូ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ ទី២.ឈ្មោះ រៀម ចំរើន ភេទស្រី អាយុ២៩ឆ្នាំមានទីលំនៅភូមិ ពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ទី៣.ឈ្មោះ ពោជ ពៅវុទ្ធី ភេទស្រី អាយុ៣០ មានទីលំនៅភូមិពោធិ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ទី៤.ឈ្មោះ អំ រិតថា ភេទប្រុស អាយុ២២ ឆ្នាំមានទីលំនៅភូមិកោះក្បានកណ្ដាល ឃុំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ទី៥.ឈ្មោះ ខេង ចាន់ហន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាសូមអរគុណ ដល់ពុកម៉ែបងប្អូន និង បណ្ដាញសង្គមផ្សេងៗ ព្រមទាំងបណ្ដាញសារព័ត៌មាននានា ដែលបានជួយរាយការណ៍ ក៏ដូចជាផ្សព្វផ្សាយ អំពីទីតាំង ឬ បទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងស្រុកចន្ទ្រា៕
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា