ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា: មានគ្រឿងចក្រ អេស្កាចំនួន០១ គ្រឿង ត្រាក់ទ័រគូបូតាចំនួន០១គ្រឿង ដែលគេស្គាល់ថា ជារបស់លោក ផែង គី បានចូលមកឈូសឆាយ គាស់រំលើងដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ មួយកន្លែងយ៉ាងអនាធិបតេយ្យដែលស្ថិតនៅភូមិ កញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ប្រភពព័ត៌មានបញ្ជាក់ថា គ្រឿងចក្ររបស់លោក ផែង គី នេះ បានចូលមកឈូសឆាយដីព្រៃនេះជាច្រើនថ្ងៃមកហើយ ដោយពុំឃើញមានអាជ្ញាធរ រឺមន្ត្រីជំនាញពាក់ព័ន្ធចុះមកសួរនាំនោះឡើយ។ យោងតាមសំដីពីប្រជាពលរដ្ឋបានបន្តទៀតថា លោក ផែង គី បាននិយាយប្រាប់ថាគ្រឿងចក្ររបស់លោកគឺចូលមកឈូសឆាយដីព្រៃនេះតាមរយៈលោក ប៊ុន ឡា ផ្នែកសូរិយោដីស្រុកសៀមប៉ាង ជាអ្នកជួលក្នុងតំលៃ ៣ ដុល្លារ/ក្នុង១ម៉ែត្រការ៉េ និងចែកដីអោយខ្លះ។ ក្រុមអ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោក ប៊ុន ឡា តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែ មិនលើកទូរស័ព្ទនោះឡើយ។ យោងតាមប្រសាសន៍របស់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់តាមរយៈទូរស័ព្ទថា រូបលោកមិនបានដឹងអំពីគ្រឿងចក្រដែលលោក ប៊ុន ឡា នាំចូលយកមកឈូសឆាយដីព្រៃនោះទេ ចាំមើលលោកសួរគេសិន។ ប្រជាពលរដ្ឋដែលស្ថិតនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានរៀបរាប់ថា៖ សំរាប់បុគ្គលមានលុយមានអំណាចចង់ធ្វើអ្វីបានតាមចិត្ត ស្រលាញ់កន្លែងណាយកកន្លែងហ្នឹង គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអ្វីក៏សមដែរ សំរាប់រាស្ត្រ ក្រីក្រ វិញ ធ្វើអ្វីក៏ខុសដែរ។ ប្រជាពលរដ្ឋដែលស្ថិតនៅភូមិ ឃុំខាងលើ ស្នើរសុំដល់លោក ផាន់ យុទ្ធ អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង ពិសេសឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការណ៍ក្តៅចំពោះបុគ្គល ផែង គី និងលោក ប៊ុន ឡា ផ្នែកសូរិយោដី ដែលហ៊ានរួមគំនិតគ្នាយកគ្រឿងចក្រទៅវាយដីព្រៃដែលជាសម្បត្តិរបស់រដ្ឋ យ៉ាងអនាធិបតេយ្យផងទាន៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា