ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក ញឹប ផល្លិក គយចល័តក្រសួងកំពុងដាក់កូនចៅ ជាជនស៊ីវុិល អោយអង្គុយកត់ក្បាលរថយន្ត យកលុយពីក្រុមឈ្មួញដឹកទំនិញចេញចូល ខ្មែរ-ថៃ តាមរបៀបអំពើរពុករលួយ រីឯលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ កំពុងដាក់សំណាញ់ត្រងយកប្រយោជន៍.!!!
Thu,01 September 2022 (Time 03:41 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 271នាក់)


ខេត្តឧត្ដរមានជ័យ៖ លោក ញឹប ផល្លិកគយចល័តក្រសួងកំពុងដាក់កូនចៅអោយអង្គុយក្រោមដើមស្វាយស្ថិតចំណុចភូមិជើង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង អង្គុយកត់ក្បាលរថយន្តរបស់ក្រុមឈ្មួញដឹកទំនិញយ៉ាងសន្លឹកសន្ធាប ក្នុងរថយន្តមួយគ្រឿង ចាប់ពី (៥ម៉ឺនរៀល ទៅ ១០ម៉ឺនរៀល) ដោយមិនបានត្រួតពិនិត្យ ឫក៏ចេញវិក្កយបត្រ បញ្ជាក់សាច់ប្រាក់ អោយបានត្រឹមត្រូវតាមគោលការណ៍របស់ក្រសួងនោះទេ។ លោក ញឹប ផល្លិក តាំងពីឡើងមកកាន់តំណែងមេគយចល័តក្រសួងជំនួសលោក មឿន គេសង្កេតឃើញថា សម្ដែងរិទ្ធិអំណាចនិងប្រើប្រាសកូនចៅជាជនស៊ីវុិល គ្មានក្រំសីលធម៌ គ្មានវិជ្ជាជីវៈ ជាជនពាល់ អាវ៉ាសែអោយមកអង្គុយចាំប្រមូលុយពីក្រុមឈ្មួញទុច្ចរិត បើកអោយនាំចូលនូវទំនិញគេចពន្ធ ទំនិញបង់មិនគ្រប់ ទំនិញខូចគុណភាព មានដូចជា៖ ជើងមាន់ ទា ស្លាប ជង្គង់ សាច់ គ្រឿងក្នុងសត្វ សុទ្ធសឹងជាអាហារកាក់សំណល់ ខូចគុណភាព ដែលប្រជាជនថៃ មិនបរិភោគ ជាពិសេសគ្រឿងកំប៉ុង និង ស្រារ ត្រូវគេសង្ស័យថា មានការហូសសុពលភាព និងមិនបានបង់ពន្ធប្រថាប់ត្រា និង បោះត្រាគយត្រឹមត្រូវលើសម្បកដប នាំចូលមកស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ មកស្ដុបទុកក្នុងឃ្លាំងដ័ធំមួយកន្លែង នៅស្រុកអន្លង់វែង។ ធាតុពិត ការលួចលាក់បិទបាំងរបស់លោកញឹម ផល្លិក និងបក្ខពួក កំពុងនាំគ្នាសោយសុខ លើកគុំនមាស ប្រាក់ ដែលបានមកពីការកិបកេង ប្រវ័ញ្ញលុយរដ្ឋ ដាក់ចូលហោប៉ាវ ធ្វើមានធ្វើបានក្នុងសង្គមគ្រួសារ និងបក្ខពួកនិយមរបស់ខ្លួន ដោយមិនគិតពីបាត់ប្រាក់ចំណូល សង្គមជាតិឡើយ រិទ្ធតែ បើកដៃ អោយក្រុមឈ្មួញដឹកជញ្ជូននាំទំនិញ គេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពគ្រប់ប្រភេទ ចេញមកប្រទេសថៃ ចូលមកវ៉ៃលុកស្រុកខ្មែរ តាមច្រក ជាំសាងុាំ មកស្ដុបទុកក្នុងឃ្លាំងទំនិញដ៏ធំមួយកន្លែងដែលល្បីសុះសាយធំជាងគេ នៅទីរួមស្រុកអន្លង់វែងខាងលិចរង្វង់មូលប្រហែល៥០ម៉ែត្រ។ បើយោងតាមការបញ្ជាក់ពីក្រុមឈ្មួញរកស៊ីដឹកទំនិញចេញចូលខ្មែរថៃ តាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ ស្រុកអន្លង់វែង បានបង្ហើបថា ឃ្លាំងស្ដុបទំនិញធំជាងគេ គឺមានតែកន្លែងគូរ ចយ ប៉ុណ្ណោះ រក្សាទុកទំនិញស្ទើគ្រប់ប្រភេទ មាន ស្រាដប និង ទំនិញផ្សេងៗ ចែកចាយតាមបណ្ដាលខេត្តមួយចំនួនដូចជា៖ខេត្តព្រះវិហារ សៀមរាប កំពង់ធំ និង ខេត្តមួយចំនួនទៀត ហើយក៏គ្មានស្ថាប័នជំនាញពាក់ពន្ធ័ ឫក៏ស្ថាប័នគយចុះទៅត្រួតពិនិត្យ ពីគុណភាព សុពលភាព និង ការបង់ពន្ធស្រាដែលមានប្រថាប់ត្រាគយបិតភ្ជាប់លើសម្បកដប ឫ កម្រប ស្រាឡើយ។ នេះអាចបញ្ជាក់អោយឃើញថា លោក​ ញឹប ផល្លិក មេគយចល័តខេត្ត មិនបានយកចិត្តទុកក្នុងការបំពេញភារកិច្ចគោរពតួនាទីរបស់ខ្លួនជាមន្រ្តីគយចល័តឡើយ ដោយអង្គុយនៅតែម៉ាសុីនត្រជាក់ប៉ុណ្ណោះ ចាំប្រមូលលុយដាក់ហោប៉ាវនិងឃុបឃិតជាក្រុមឈ្មួញទុច្ចរិតរកស៊ីខុសច្បាប់កេងប្រវ័ញ្ញលុយរដ្ឋឫយ៉ាងណា? សូមលោក ឈុន សុភមង្គលប្រធានសាខាគយខេត្តមេត្តាត្រួតពិនិត្យនិងធ្វើការស៊ើបអង្កេតកូនចៅរបស់ផងទាន.!ជាពិសេសទៅលើឃ្លាំងស្ដុបចែកចាយទំនិញមួយកន្លែងជិតរង្វង់មូលផង ដើម្បីរក្សាតុល្យភាពនៃប្រាក់ចំណូលរដ្ឋដែលបានមកពីការបង់ពន្ធសួយសារអាករក្រសួងបានកំណត់។ សូមឯកឧត្តម អូន ព័ន្ធមន្នីរត្ន័ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តាត្រួតពិនិត្យមើល លោក ញឹប ផល្លិក គយចល័យក្រសួង និង លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្ដរមានជ័យ ដូចជាស៊ីសង្វាក់ទាំងមេទាំងកូនសម្ងំកើបលុយពីក្រុមឈ្មួញនិងកិបកេងលុយរដ្ឋដាក់ចូលហោប៉ាវខ្លួន ចែកចាយបក្ខពួកដើម្បីបិតភ្នែកបិតច្រមុះ បិតបាំងថ្នាក់លើ នូវរឿងអំពើរពុករលួយដែលខ្លួនបានប្រព្រឹត្តផ្ទុយពីកោលការណ័ដែលក្រសួងបានណែនាំសាច់ប្រាក់ចំណូលរដ្ឋបាត់បង់រាប់សិបលានក្នុងមួយៗឆ្នាំ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងាយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ញឹម ផល្លិក មេគយចល័តក្រសួងបាននៅឡើយទេ ព្រោះខលចូលគ្មានអ្នកទទួលដាក់ចូលTelegram ចូលមើលដែរ តែមិនឆ្លើយតប៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
366 នាក់
ម្សិលមិញ :
908 នាក់
សប្តាហ៍នេះ :
5793 នាក់
ខែនេះ :
12498 នាក់
3 ខែនេះ :
39581 នាក់
សរុប :
1411537 នាក់