ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បែងឆ្នោតកន្ទុយលេខ វៀតណាម ខុសច្បាប់របស់(ក្រុមហ៊ុន៩០០០)បើកពាសពេញស្រុកខេត្តធ្វើអោយពលរដ្ឋរងគ្រោះ អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ពន្ធ័នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល.!!!
Tue,13 September 2022 (Time 12:03 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 443នាក់)


ខេត្តឧត្ដរមានជ័យ៖ ល្បែងឆ្នោតកន្ទុយលេខវៀតណា ខុសច្បាប់ របស់ (ក្រុមហ៊ុន៩០០០) កំពុងវាយលុក និងបោះទីតាំងដាក់ពង្រាយកូនកញ្ច្រែងពាសពេញស្រុកខេត្តអាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានប៉ះ ល្បីថាក្រុមហ៊ុនឆ្នោតមួយនេះមានឥទ្ធិពល និង អំណាចធំជាងលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ឫដូចគេនិយាយមែនថា ល្បែងខុសច្បាប់ទាំងនេះជាប្រភពចំណូលរបស់សម្ថតកិច្ចនិងស្ថាប័នពាក់ពន្ធ័ក្នុងខេត្ត ឫ យ៉ាងណា បានជាមិនដែលឃើញមានវិធានការបង្រ្កាបម្តងទេ។ ជាក់ស្ដែងណាស់ទីតាំងពីកន្លែងជិតរង្វង់មូលផ្អុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោងកំពុងប្រព្រឹត្តបទល្មើសបើកល្បែងចាក់ភ្នាល់ឆ្នោតកន្ទុយលេខ វៀតណាម ខុសច្បាប់ លេងបានយ៉ាងអាណាធិបតេយ្យ មានដូចជានៅ៖ ទីតាំងទី១/ស្ថិតនៅខាងត្បូង រង្វង់ផ្អុង ជ្រកក្រោមផ្លាកក្រុមហ៊ុន metfone និង ក្រុមហ៊ុន អេ អឹម ខេ(AMK)ម្ចាស់ទីតាំងឈ្មោះ ហេង ប្រុស វេរលុយ ២៥ ខេត្តក្រុង តែបង្កប់នូវល្បែងស៊ីសងឆ្នោតកន្ទុយលេខ វៀតណាមខុសច្បាប់របស់(ក្រុមហ៊ុន៩០០០) ល្បីថារត់ការចាប់ពីសង្កាត់ក្រុងរហូតដល់ខេត្ត ទើបគ្មានស្ថាប័នណាហ៊ានបង្រ្កាប។ ទីតាំងទី២/ស្ថិតនៅខាងលិច រង្វង់មូលផ្អុង ជិត៥០ម៉ែត្រ ជាមេបាតុង ប្រមូលលុយ ពីកូនកញ្ច្រែងដែលខ្លួនបានដាក់តាមគោលដៅ ជ្រកក្រោមផ្លាក អេ អឹម ខេ(AMK)និង ក្រុមហ៊ុនទ្រូម៉ានី(truemoney) ម្ចាស់ឈ្មោះ តាណា ស្កាយ តែលួចបង្កប់ល្បែងឆ្នោតវៀតណាមខុសច្បាប់ដ៍ធំជាងគេង នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ បើយោងតាមការអះអាងពីម្ចាស់ពីឈ្មោះ តាណា ស្កាយ បានបញ្ជាក់ថា ទីតាំងឆ្នោតវៀតណាមរបស់(ក្រុមហ៊ុន៩០០០) ខ្លួនបានបើកមួយឆ្នាំជាងហើយ។ ហើយរូបគាត់ជាមេបាតុង និង ជាអ្នកប្រមូលុយពីកូនកញ្ច្រែង ថែមទាំងជាអ្នកឡើងឆ្នោតធំជាងគេនៅទីនោះ។ សូមបញ្ជាក់ផងដែរថាការចាក់ឆ្នោតកន្ទុយលេខ វៀតណាមរបស់ (ក្រុមហ៊ុន៩០០០) មិនមានកត់លេខតាមក្រដាសទេ គឺគេចុចតាមម៉ាស៊ីនអូសលេខ ដូច ម៉ាស៊ីនវេរលុយតាមវីង ឫ ទ្រូម៉ានី អ៊ីម៉ានីអញ្ចឹង និងមានការចេញលទ្ធផលមានម៉ោង១:០០(ធីណាំ)និងម៉ោង៤.១៤នាទី។ ពលរដ្ឋក៏ដូចជាមហាជនទទូចស្នើរសុំ និងសូមសំណូមពរទៅដល់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ មេត្តាចាត់វិធានការបង្ការដាក់កម្លាំងក្រោមឱវាទ ទបប់ស្កាត់ បង្ការ និងបង្រ្កាប ទីតាំងឆ្នោត វៀតណាម ខុសច្បាប់របស់ (ក្រុមហ៊ុន ៩០០០) ជិតរង្វង់មូលផ្អុង ដែលមាពីតទីតាំងខាងលើផងទាន!។ ព្រោះសព្វថ្ងៃគេសង្កេតឃើញថា ពលរដ្ឋជាច្រើននាក់ក្នុងខេត្តឧត្ដរមានជ័យ ក៏ទូទាំងប្រទេសកម្ពុជា កំពុងក្លាយខ្លួនជាទាសក ល្បែង និងជាអ្នកជម្ងឺ វីវក់ឈ្លក់វង្វេងល្បែងឆ្នោតកន្ទុយលេខវៀតណាម ខុសច្បាប់ បើសិនឯកឧត្ដមមិនចំណាត់ការក្នុងការបង្រ្កាបនោះទេ ពលរដ្ឋនឹងត្រូវរងគ្រោះបន្តបន្ទាបើទៀតជាក់ជាមិនខាន។ កន្លងមកសម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាអផយមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវាទ ទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាអោយបាននូវ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ អោយស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាពទាំង៧ចំណុច របស់រដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ នៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារយើងបានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យតាម Whatsapp លោកបានបញ្ជាក់ថា ចាំអោយកម្លាំងចុះទៅស៊ើប៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2148 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7460 នាក់
ខែនេះ :
23298 នាក់
3 ខែនេះ :
77917 នាក់
សរុប :
1661844 នាក់