ខេត្តសៀមរាប៖ តំបន់ រុនតាឯក នឹងប្រែក្លាយទៅជាតំបន់ធម្មជាតិ ដោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ផ្សារ សាលារៀន មន្ទីរពេទ្យ និង ត ភ្ជាប់ បណ្តាញអគ្គិសនី បង្កើនប្រព័ន្ធអ៊ីធើណេត ជាដើម។ល។ នេះយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសំណេះសំណាលជាមួយពុក ម៉ែ បងជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និង សំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងឱកាសនោះដែរ សម្តេចតេជោ បានណែនាំដល់រដ្ឋមន្រ្តីស្ថាប័នពាក់ព័ន្ធ សូមពន្លឿនការសាសង់ ហេដ្ឋរចនាសម្ព័ន្ធនានា នៅក្នុងតំបន់ រុនតាឯក ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលទើបតែផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងភូមិថ្មីនេះ។ សម្តេចមានប្រសាសន៍ដូច្នេះថា« ឥឡូវសូមអោយទាក់ទងទៅអគ្គិសនីកម្ពុជា ដើម្បីអោយត ភ្លើង ចូលមកក្នុងតំបន់ រុនតាឯក អ៊ីចឹងយើងមានប្រព័ន្ធ ទឹក ផ្លូវ កំពុងធ្វើហើយ យើងមានសាលាបឋម: នឹងបន្តបង្កើតសាលាអនុវិទ្យាល័យ និង វិទ្យាល័យ ព្រមទាំងសាងសង់កន្លែងស្នាក់នៅជូនគ្រូបង្រៀនផងដែរ»។ សម្តេចមានប្រសាសន៍ ជំរុញឱ្យពន្លឿនសាងសង់មណ្ឌលសុខភាព បីខ្នង ដែលមានមួយខ្នងសម្រាប់ពិនិត្យជំងឺទូទៅ មួយខ្នងជាអគារសម្ភព និង មួយខ្នងទៀត ជាអគារស្នាក់នៅ ២០ បន្ទប់។ ចំណែកគម្រោងផ្សារ មាន៨ខ្នង ដែលសម្តេចបានហៅថា ផ្សាររុនតាឯក សម្រាប់ពលរដ្ឋរស់នៅតំបន់នេះ អាចលក់ដូរទំនិញផ្សេងៗ ដូចជា ម្ហូបអាហារ កាហ្វេ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ អោយមកលេងកម្សាន្តនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នេះ កាន់តែច្រើន នាថ្ងៃខាងមុខ។ សេដ្ឋកិច្ចសម្តេចតេជោ ប្រកាស អភិវឌ្ឍតំបន់ «រុនតាឯក» អោយក្លាយជាកូនក្រុងមួយរបស់ខេត្តសៀមរាប បានផុស ៥១ នាទី មុន នៅ ថ្ងៃ អង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ហើយ តំបន់ រុនតាឯក នឹងប្រែក្លាយទៅជាតំបន់ធម្មជាតិ ដោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ផ្សារ សាលារៀន មន្ទីរពេទ្យ និងតភ្ជាប់បណ្តាញអគ្គិសនី បង្កើនប្រព័ន្ធអ៊ីធើណេត ជាដើម។ សូមបញ្ជាក់ផងដែរថា៖ ភូមិអភិវឌ្ឍន៍ រុនតាឯក ស្ថិតនៅចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រ ភាគឦសាន ពីទីរួមខេត្តសៀមរាប រីឯស្ថានភាពភូមិសាស្រ្តនៅទីនោះ ពិតជាមានសក្តានុពលសម្រាប់អនាគត ដោយសារនៅជុំវិញទីនោះ ជាកន្លែងដែលអាចរកចំណូលសេដ្ឋកិច្ច សម្រាប់គ្រួសារបានដូចជា នៅប៉ែកខាងកើតមិនឆ្ងាយប៉ុន្មាន គឺជារមណីយទេសចរណ៍ធម្មជាតិបឹងត្រាវកុដិ និងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី នាទឹកដីឃុំតាយ៉ែក ស្រុកសូទ្រនិគម។ ចំណែកនៅប៉ែកខាងជើង មិនឆ្ងាយប៉ុន្មាន គឺជាតំបន់ទេចរណ៍ភ្នំគូលែន ហើយនៅជុំវិញតំបន់ រុនតាឯកទាំងមូល គឺសុទ្ធតែជាតំបន់បៃតងតំបន់កសិកម្ម ដែលអាចធ្វើអោយអ្នកចូលចិត្តដាំដុះ និង ចិញ្ចឹមសត្វ គឺមានភាពងាយស្រួលចំណែកឯ អ្នកចង់ប្រកបរបររកស៊ី ក៏អាចរកចំណូលបានក្នុងទីប្រជុំជនថ្មី ហើយអ្នកដែលចង់បម្រើសេវាកម្មទេសចរណ៍ ក៏មានសក្តានុពលយ៉ាងច្រើនលើ មុខរបរ Home stay ដែរ។ ទន្ទឹមនឹងនេះ វិស័យឯកជនជាច្រើនកំពុងតែសម្លឹងឃើញពីសក្តានុពលនៅតំបន់រុនតាឯកនេះ។ ជាក់ស្តែងគម្រោងអភិវឌ្ឍលំនៅឋានរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានគម្រោងទីនោះផងដែរ។ ប្រមុខរាជរដ្ឋាភិបាល បានជំរុញអោយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍន៍ «តំបន់រុនតាឯក» ទៅជាភូមិធម្មជាតិ រុនតាឯក និងប្រែក្លាយអោយទៅជាទីក្រុងរណបថ្មី របស់ ខេត្តសៀមរាប ដែលជាតំបន់អភិវឌ្ឍថ្មី៕
ព័ត៌មានគួរចាប់អារម្មណ៍
Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងប្រតិភូ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា