ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃ្លាំងស្ដុបទំនិញមួយចំនួននៅស្រុកអន្លង់វែងកំពុងត្រូវគេសង្ស័យថាជាឃ្លាំងស្ដុបទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ សូមមន្រ្តីជំនាញពាក់ពន្ធ័ជុំវិញខេត្តមេត្តាត្រួតពិនិត្យ.!!!
Thu,22 September 2022 (Time 03:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 374នាក់)


ខេត្តឧត្ដរមានជ័យ៖ ក្រុមឈ្មួញធំៗឈ្មោះ គូរ ចយ ឈ្មោះ យូ ហង្ស នៅស្រុកអន្លង់វែងកំពុងត្រូវគេសង្ស័យថា មានការស៊ីរករត់ពន្ធ ដឹកជញ្ជួានទំនិញឆ្លង់ដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ និង ច្រកទ្វារអន្តរជាតិ អូរស្មាច់ មានការរត់ពន្ធដឹកទំនិញខុសច្បាប់ជាច្រើនមកស្ដុបទុកនៅឃ្លាំង ទីរួមស្រុកអន្លង់វែង។ បើយោងតាមប្រភពពីមន្រ្តីម្នាក់សុំមិនបញ្ចេញឈ្មោះដែលឈរជើងនៅតាមច្រកនោះ បានបង្ហើបថា សព្វថ្ងៃនេះមានក្រុមឈ្មួញដុះស្លែរប៉ុន្មាននាក់ នៅស្រុកអន្លង់វែង កំពុងរកស៊ីដឹកជញ្ជួានទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ និងរត់ពន្ធស្រារបៀរសឹង្ហរថៃ និងស្រារដបជាច្រើនមកស្ដុបទុកក្នុងឃ្លាំងរបស់ខ្លួន ដើម្បីចែកតាមបណ្ដាលខេត្តមួយចំនួន ផងដែល។ ប្រភពបន្តថា៖ ការរត់ពន្ធស្រារបៀរសឹង្ហរថៃ និងស្រាបៀរដបថៃ ទឹកក្រូចថៃ ជាច្រើន និងមានទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នមួយចំនួនទៀត អាចជាទំនិញខូចគុណភាព ហើយក្រុមមេឈ្មួញ យកទំនិញរបស់ក្រុមហ៊ុនមកក្លែងបន្លំភ្នែកគេឯង ក៏ដូចជាបន្លំភ្នែកមន្រ្តីជំនាញ់ និងស្ថាប័នមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត។ ប្រភពបង្ហើយថា៖ បើសិនជាគ្មានមន្រ្តីពាក់ពន្ធដែលឈជើងតាមមាត់ច្រក និងលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំសាងុាំ បើកអោយទំនិញទាំងនេះចូលមកទេក្រុមមេឈ្មួញទុច្ចរិតក៏មិនហ៊ានដឹកមកស្ដុបទុកនៅឃ្លាំងរបស់ខ្លួន រួចដឹកបន្តចែកចាយតាមដេប៉ូ និងតាមបណ្ដាលខេត្តនានាផងដែរ។ ទីតាំងទី១/ស្ថិតនៅខាងលិចរង្វង់មូលអន្លង់វែងជាង៥០ម៉ែត្រ ខាងជើងផ្លូវ ចំណុចភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលគេស្គាល់ថា ជាឃ្លាំងស្តុបទំនិញដ៏ធំ របស់លោក គូរ ចយ មានស្រារបៀរសឹង្ហរថៃ ទឹកក្រូចថៃ និងស្រារដបថៃ រួមនិងទំនិញជាច្រើនទៀត ដែលយកមកតាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ និងច្រកទ្វារអន្តរជាតិ អូរស្មាច់។ និងតាំងទី២/ស្ថិតនៅច្រកទល់មុខផ្លូវចូលផ្សារអន្លង់វែងចាស់ ខាងលិចផ្លូវចូលក្នុងប្រហែល៥០០ម៉ែត្រ ចំណុចភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង គេស្គាល់ថាជាឃ្លាំងស្តុបទំនិញរបស់លោក យូ ហង្ស មានទំនិញជាច្រើនដែលដឹកមកពីប្រទេសថៃចូលមកស្រុកអន្លង់វែង តាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ មកស្ដុបទុកទំនិញជាច្រើនប្រភេទ និងចែកចាយតាមបណ្ដាលខេត្ត និងដេប៉ូមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកយូ ហង្ស ម្ចាស់ឃ្លាំងស្ដុបទំនិញនៅភូមិអូរជីកឃុំស្រុកខាងលើ បានបញ្ជាក់ថា កុំទាញ លោក ចូល លោកគ្មានអ្វីទាក់ទងនិងបទល្មើសទេ បើកដឹងសួរនាំសួរខាងគយទៅ..រីឯលោក គូរ ចយ ម្ចាស់ឃ្លាំងស្តុបទំនិញ នៅជិតរង្វង់មូលបានបញ្ជាក់ថា ស្រារបៀរ សឹង្ហរដបថៃ គឺយកមកតាមច្រកទ្វារអន្តរជាតិ អូរស្មាច់ម្ដង ២០-៣០ កេស។ តើលោក វ៉ាន់ ក្ដេរ មេគយរដ្ឋាករស្នាក់ការច្រកទ្វារអន្តរជាតិ អូរស្មាច់ បានត្រួតពិនិត្យដែរអត់ ពាក់ពន្ធ័និងការចរាចរណ៍រត់ពន្ធស្រារបៀរសឹង្ហរថៃ ខុសច្បាប់ ពីប្រទេសថៃ តាមច្រករបស់លោក។ ជាពិសេសមន្រ្តីជំនាញនិងមន្ទីរពាក់ពន្ធ័ក្នុងខេត្ត មេត្តាដាក់ការស៊ើបអង្កេត និងចុះត្រួតពិនិត្យឃ្លាំងស្ដុបទំនិញពីកន្លែងខាងលើផងទាន.!ល្បីថាដូចជាមិនមានភាពប្រក្រតីទាល់តែសោះ។ ជុំវិញការពាក់ពន្ធ័ខាងលើក្រុមការងាររងចាំបកស្រាយបំភ្លឺជានិច្ចចំពោះសារមុីខ្លួន បើគិតថា លើសពីការពិត ឫ គិតថា មិនមានភាពប្រក្រតី៕ ដោយ: លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ុុ

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2063 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6971 នាក់
ខែនេះ :
20192 នាក់
3 ខែនេះ :
72090 នាក់
សរុប :
1560259 នាក់