លោកស្រី សាម ចាន់ និងក្រុមគ្រួសារនៅតែបន្តស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ខណៈខ្លួនមិនទាន់ទទួលបានសមស្រប (មានវីដេអូរ)
ខេត្តសៀមរាប៖ ការចុះអនុវត្តសាលដីការ របស់តុលាការខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទីព្រឹក ដែលដឹកនាំដោយលោក ឡុង សារ៉ាត់ អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប និងជាអាជ្ញាសាលាទទួលបន្ទុកអនុវត្តសំណុំរឿងអនុវត្តដោយបង្ខំលេខៈ ៦០ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមានកម្លាំងចម្រុះចូលរួមចុះអនុវត្តតាមសាលដីការលេខៈ ១០៦ (ជ) ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ របស់តុលាការកំពូលនោះ ត្រូវបានលើកពេល និងបន្តធ្វើការសម្របសម្រួលតាមគោលនយោបាយមនុស្សធម៌ ដោយសារការចុះអនុវត្តនោះមានការប្រទាញប្រទង់គ្នាពីសំណាក់កងកម្លាំងសមត្ថកិច្ច និងគ្រួសាររបស់លោកស្រី សាម ចាន់ (ហៅចៅ យុគចាន់) ព្រមទាំងប្រជាពលរដ្ឋ។
លោកស្រី សាម ចាន់ បានប្រាប់អ្នកសារព័ត៌មានថា ពួកខ្លួននូវតែបន្តរារាំងមិនអោយអនុវត្ត លុះត្រាតែទទួលលបានការដោះតាមគោលនយោបាយមនុស្សធម៌ អោយបានសមស្របណាមួយ។ លោកស្រីបន្តថា ដោយសារតែការរារាំង និងស្នើសុំបន្តការដោះស្រាយគោលនយោបាយមនុស្សធម៌ ពីពួកខ្លួននោះ កងកម្លាំងសមត្ថកិច្ចបានធ្វើការផ្អាកក្នុងការអនុវត្ត និងអោយពួកគាត់ចូលខ្លួន ចរចារគ្នាជាថ្មីម្តងទៀត។
បើយោយតាមកំណត់ហេតុស្តីអំពីការអនុវត្ត របស់សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ទីតាំងនៃការអនុវត្តស្ថិតនៅក្នុងភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានអានសាលដីការរបស់តុលាការកំពូល,សាលដីការដ្ឋប្បវេណី របស់ សាលាឧទ្ធរណ៍ និង សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ជូនភាគីទាំងអស់បានស្តាប់។ បន្ទាប់មកអាជ្ញាសាលានៃសាលាដំបូងបានធ្វើការពន្យល់អំពីខ្លឹមសារនៃសេចក្តីសម្រេចនេះ និងបានបងបង្គាប់អោយសហកូនបំណុលនៃការអនុវត្តឈ្មោះ សាម ចាន់ (ហៅចៅ យុគចាន់) និងឈ្មោះ សុច ច្រឹង (ប្តី) ធ្វើការរុះរើអីវ៉ាន់ និងចាក់ចេញពីដី និងផ្ទះ ដែលមានទំហំ១៣ម៉ែត្រ គុណនឹង៥៥ម៉ែត្រ ដោយស្ម័គចិត្ត។ ដូចនេះ អាជ្ញាសាលានៃសាលាដំបូង សម្រេចទុកពេលសហកូនបំណុលនៃការអនុវត្តធ្វើការរុះរើអីវ៉ាន់ និងចាកចេញពីដី និងផ្ទះ ដោយស្ម័គ្រចិត្តរហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ជាកំហិត។ ក្នុងករណីដែលសហកូនបំណុលនៃការអនុវត្តពុំព្រមអនុវត្តដោយស្ម័គ្រចិត្តតាមការបរិច្ឆេទនេះទេ អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប នឹងអនុវត្តតាមនីតិវិធី។
លោកស្រី សាម ចាន់ (ហៅចៅ យុគចាន់) បានបញ្ជាក់ថា លោកតា ចៅ យ៉ាំ និងប្រពន្ធឈ្មោះ យិត ឡាង យកខ្លួនទៅចិញ្ជឹម និងរស់នៅលើផ្ទះទំនាស់ខាងលើ តាំងពីខ្លួនអាយុ៦ឆ្នាំម្លេះ។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា និងលោកយាយ បបានរៀបចំមង្គលការអោយមានប្តីដែលមានឈ្មោះ សុច ច្រឹង រហូតមានកូនបីនាក់ រស់នៅលើដីមានទំនាស់ខាងលើនេះ មកដល់បច្ចុប្បន្នជាង៣០ឆ្នាំមកហើយ ដោយបានចុះស្ថិតិស្នាក់នៅត្រឹមត្រូវ និង យាយ តា ពុំ បានចែកទ្រព្រសម្បត្តិ ឬដីធ្លី ផ្ផ្ទះសំបែងអោយនោះទេ។ចំណែកឈ្មោះ យិត ខាវ ត្រូវជាកូនបង្កើតលោកតា យាយ ដែលជាដើមបណ្តឹងនិងកូនៗផ្សេងទៀតរបស់ លោកតា និង យាយ មិនដែលមករស់នៅលើដី និងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាល ពេលបុណ្យទានប៉ុណ្ណោះ.! ហើយពួគាត់សុទ្ធសឹងតែមានផ្ទះសំបែងរស់នៅរៀងៗខ្លួន គឺខ្លះនៅភ្នំពេញ ខ្លះនៅសៀមរាប និងខ្លះទៀត នៅសហរដ្ឋអាមេរិច។ ស្រាប់តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ យិត ខាវ និងប្រពន្ធឈ្មោះ សោ ប៊ុនណារី (ត្រូវជាកូនបង្កើតនិងកូនប្រសារ លោកតា និង យាយ បច្ចុប្បន្នរស់នៅខេត្តសៀមរាប) បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប រហូតដល់តុលាការកំពូល។ ចុងក្រោយតុលាការកំពូលសម្រេចប្រគល់ដី និងផ្ទះ ខាងលើ អោយទៅឈ្មោះ យិត ខាវ និងប្រពន្ធឈ្មោះ សោ ប៊ុនណារី អ្នកកាន់កាប់និងគ្រប់គ្រង។
ចំពោះការសម្រេចខាងលើនេះ លោកស្រី សាម ចាន់ និងគ្រួសារ មិនជំទាស់នោះទេ ប៉ុន្តែ ដោយសាររូបខ្លួនបានរស់នៅលើដី និងផ្ទះនេះ និងបានបម្រើលោកតា និងយាយ តាំងពីខ្លួនអាយុ៦ឆ្នាំ រហូតបច្ចុប្បន្នជាង៣០ឆ្នាំ ដដូច្នេះស្នើអោយមានការដោះស្រាយតាមគោលនយោបាយមនុស្សធម៌ អោយទទួលបានសមស្របណាមួយ៕
ព័ត៌មានលំអិតសូមអញ្ជើញទស្សនានូវ វីដេអូរ បទសម្ភាសរវាងអ្នកសារព័ត៌មាន និងលោកស្រី សាម ចាន់ រួមនឹងប្រជាពលរដ្ឋ ដែលមានខ្លឹមសារដូចខាងក្រោម៖