ខេត្តឧត្ដរមានជ័យ៖ លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំសាងុាំកំពុងបើកភ្លើងខៀវអោយក្រុមឈ្មួញដឹកជញ្ជួានទំនេញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់និងរត់ពន្ធស្រាបៀរសឹង្ហរ ស្រារដបថៃ ទឹកក្រូចថៃ សម្រុកចូលស្រុកខ្មែរ តាមច្រកទ្វារអន្តរជាតិ ជាំសាងុាំ ស្រុកអន្លង់វែងភ្លូកទឹកភ្លូកដីគ្មានការទប់សង្កាត់សង្ស័យថាលោក សាប់ យឿន បានទទួលការសែនថ្វាយពីក្រុមឈ្មួញរកទុច្ចរិតហើយមើលទៅបានជាអង្គុយសង្ងំស្ងាមយ៉ាងដូច្នេះ។ សព្វថ្ងៃគេសង្កេតឃើញថា មេឈ្មួធំៗប្រចាំស្រុកអន្លង់វែង ឈ្មោះ លោក គូរ ចយ និងលោក យូ ហង្ស កំពុងវៃលុកនាំទំនិញជាច្រើនប្រភេទដូចជាទំនេញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ស្រាបៀរ សឹង្ហរ សាបៀរដប និងទឹកក្រូច ចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិ ជាំ សាងុាំ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ដឹកមកស្តុបទុកនៅឃ្លាំងនៃរួមស្រុកអន្លង់វែង ដើម្បីចែកចាយតាមដេប៉ូ និង តាមបណ្ដាលខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។ បើយោងតាមសេចក្ដីរាយការណ៍ពីសំណាក់មន្រ្តីឈជើងនៅតាមមាត់ច្រកបានបង្ហើបថាមេឈ្មួញឈ្មោះគូរ ចយនិងឈ្មោះយូ ហង្សបានត្រូវរ៉ូវនិងរត់ការឃុបឃិតជាមួយលោក សាប់ យឿនប្រធានស្នាក់ការច្រកទ្វាហើយ ទើបទំនិញជាច្រើនមុខអាចឆ្លងកាត់មិនមានការត្រួតពិនិត្យឫចែកឆេរនិងមានការរត់ពន្ធបង់ផ្លូវនិងបង់ពន្ធក្នុងមួយសប្ដាហ៍តែម្ដងគត់។នេះអាចបញ្ជាក់អោយឃើញថាក្រុមឈ្មួញទុច្ចរិតទាំងនេះកំពុងគេចវេសន៍ក្នុងការបង់ពន្ធចូលរដ្ឋនិងការធ្វើពាណិជ្ជកម្មរកស៊ីបំពានច្បាប់ ។ សូមមន្រ្តីពាក់ពន្ធ័និងមន្ទីរជំនាញក្នុងខេត្តមេត្តាចុះត្រួតពិនិត្យផងចំពោះទីតាំងឃ្លាំងស្ដុបទំនិញពីកន្លែងស្ថិតនៅទីរួមស្រុកអន្លង់វែងរួមមាន៖ ទីតាំងទី១/ស្ថិតនៅខាងលិចរង្វង់មូលជាង៥០ម៉ែត្រស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ គេស្គាល់ថារបស់លោកគូរ ចយ ដែលជាអ្នកចែកចាយនិងលក់ទំនិញច្រើនមុខក្នុងនោះគេមានការសង្ស័យថាមានស្រាបៀរសឹង្ហរថៃ ស្រារដបថៃ ទឹកក្រូចថៃនិងមានទំនិញខ្លះអាចហូសសុពលភាពទៀតផងនិងទីតាំងទី២/ស្ថិតនៅភូមិ អូរជីក ឃុំអន្លង់វែង ស្រុកអន្លងវែងគេស្គាល់ថាជាឃ្លាំងស្តុបទំនិញ របស់លោក យូ ហង្ស កន្លងមកក៍ធ្លាប់មានមន្រ្តី ក.ប.បចុះទៅត្រួតពិនិត្យថែមទាំងពិនិត្យឃើញរឿងមិនប្រក្រតីមួយចំនួននៅក្នុងឃ្លាំងនោះ.! តែក្រុមមន្រ្តីជំនាញ.ក.ប.បមិនធ្វើការ បែរជាឃុបឃិតនិងនិយាយត្រូវរ៉ូវជាមួយម្ចាស់ឃ្លាំងទំនិញឈ្មោះយូ ហង្ស នាំគ្នាវិលត្រឡបទៅវិញអស់ ទើបគេហ៊ានដាក់ការសង្ស័យមន្រ្តីក.ប.បទាំងនោះបានទទួលសំណែនពីម្ចាស់ឃ្លាំងហើយមើលទៅ.!បានជាមិនចាត់ការតាមផ្លូវច្បាប់យ៉ាងដូច្នោះ។ ពលរដ្ឋក៍ដូចជាមហាជនទទូចស្នើរសុំនិងសុំសំណូមពដល់មន្រ្តីជំនាញនិងមន្ទីរពាក់ពន្ធ័ក្នុងខេត្តមេត្តាដាក់ស៊ើបអង្កេតនិងចុះត្រួតពិនិតទៅលើឃ្លាំងស្តុបទំនិញរបស់លោក គូរ ចយនិងឃ្លាំងទំនិញលោក យូ ហង្សផងដើម្បីសរបញ្ជាក់ឃើញថាឃ្លាំងទាំងនោះត្រឹមត្រូវតាមច្បាប់ មិនមានការចែកចាយនូវទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញហូសពលភាព ខូចគុណភាពធ្វើអោយប៉ះពាល់សុខាភាពដល់ពលរដ្ឋរស់នៅប្រចាំថ្ងៃជាពិសេសកុំអោយមានការរត់ពន្ធ សារបៀរសឹង្ហរថៃ ស្រារដប ទឹកក្រូចខុសច្បាប់និងគ្មានច្បាប់អនុញ្ញាត ធ្វើអោយខាតបង់ប្រាក់ចំណូលដែលបានមកពីការបង់ពន្ធចូលរដ្ឋក្នុងមួយៗឆ្នាំរាប់រយលាន។ សូមឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាបាលកម្ពុជាទទួល បន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.មេត្តាត្រួតពិនិត្យកូនចៅរបស់លោកដែលចាត់តាំងទទួលបន្ទុកក្នុងការស្រាវជ្រាវ ការពារអ្នកប្រើប្រាស កិច្ចប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំនោះផងដូចជាមិនមានភាពប្រក្រតីក្នុងការចុះត្រួតពិនិត្យ។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកយូ ហង្ស ម្ចាស់ឃ្លាំងស្ដុបទំនិញនៅភូមិអូរជីកឃុំស្រុកខាងលើ បានបញ្ជាក់ថា កុំទាញ លោក ចូល លោកគ្មានអ្វីទាក់ទងនិងបទល្មើសទេ បើចង់ដឹងសួរនាំសួរខាងគយទៅរីឯលោក គូរ ចយ ម្ចាស់ឃ្លាំងស្តុបទំនិញ នៅជិតរង្វង់មូលបានបញ្ជាក់ថា ស្រារបៀរ សឹង្ហរ ស្រារដបថៃ គឺយកមកតាមច្រកទ្វារអន្តរជាតិ អូរស្មាច់ម្ដង ២០-៣០ កេសប៉ុណ្ណោះរីឯទំនិញផ្សេងទៀតគឺយកពីឃ្លាំងទំនិញលោក យូ ហង្សមកដាក់លក់។ យ៉ាងណាមុិញក្រុមការយើងមិនអាចសុំការបកស្រាយពីមន្រ្តីជំនាញ.ក.ប.ប បានទេព្រោះគ្មានលេខទូរសព្ទ័ទំនាក់ទំនងយើងខ្ញុំរងចាំការបកស្រាយជានិច្ចរាល់ម៉ោងធ្វើការបើសារមុីខ្លួនទាំងពីគិតថាការចុះផ្សាយមិនត្រឹមត្រូវ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា