ខេត្តស្វាយរៀង៖៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯឧត្តមលោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្នុងខេត្ត និងក្រុង អញ្ជើញជាអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកនូវអំណោយមកចែកជូនគ្រួសារក្រីក្រជនពិការវាស់ជរាខ្វះទីពឹងមានចំនួន១០០គ្រួសារនិងទេយ្យទានទៅវេរប្រគេនដល់ព្រះសង្ឃ ចំនួន ១៩ វត្ត នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងពិធីនោះដែររួមមានឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភាព្រមទាំង ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលក្រុងនិងក្រុមការងារចុះមូលដ្ឋានក្រុងបាវិត លោក លោកស្រីប្រធានមន្ទីរ នានាជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាក្រុង ខេត្ត ។ មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ ដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តឺនឹករលឹក និងជាការគិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ។ លោកជំទាវគតិសង្គហបណ្ឌិត មែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខ សន្ដិភាពជូនប្រទេសជាតិ ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នាអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ខ្លួន ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ទន្ទឹមនោះ ទេយ្យទាន ដែលបានយកមកជូននិងវេរប្រគេនដល់ព្រះសង្ឃនាឱកាសថ្ងៃនេះ ដែរគឺបានមកដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ លោកជំទាវនូវបានបន្តទៀតថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ លើគ្រប់វិស័យផងដែរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត នូវបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និង ចូលរួមថែរក្សាសមិទ្ធផល ដែលបានកសាងនិងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលកន្លងទៅសូមថែរក្សាអោយបានគង់វង្ស ស្ថិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនាហើយទេយ្យទានដែលលោកជំទាវនិងក្រុមការងារនាំយកមកជូននិងវេរប្រគេនព្រះសង្ឃ នាថ្ងៃនេះរួមមាន : បច្ច័យ១ ៥០០ ០០០រៀលក្នុងមួយវត្តៗនិងសម្ភារៈ មួយចំនួនធំផ្សេងទៀត ។ ជាពិសេសគឺលោកជំទាវសូមអំពាវនាវអោយបន្តចូលរួមរក្សាអនាម័យដើម្បីការពារជំងឺកូវីដ១៩ បើទោះបីមានការថយចុះក៏ដោយ ប៉ុន្តែសូមឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានជាប់ជានិច្ច ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា