ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ថៃ ព្រមានព្យុះទីហ្វុង Noru នឹងមកដល់ល្ងាចថ្ងៃស្អែក.!!!
Wed,28 September 2022 (Time 11:18 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 186នាក់)


ព័ត៌មានអន្ដរជាតិ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ យោងតាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានអោយដឹងថា៖ ព្យុះទីហ្វុង Noru ដែលកំពុងបង្កឲ្យមានការបាក់ដីនៅប្រទេសវៀតណាម នឹងបោកបក់ឆ្លងកាត់ប្រទេសឡាវ ហើយបន្ទាប់មកឆ្ពោះទៅកាន់ភាគឦសាននៃប្រទេសថៃក្នុងខេត្ត Ubon Ratchathani និង Amnat Charoen នៅល្ងាចថ្ងៃព្រហស្បតិ៍ ។ ក្រៅពីបោកបក់មកកាន់​តំបន់ភាគ​ឦសានរបស់ប្រទេសថៃហើយនោះ, ព្យុះ Noru ក៏នឹងបង្កការបោកបក់នៅភាគខាងជើង និង​តំបន់​ទំនាប​កណ្តាលផងដែរ ខណៈខេត្ត Ubon Ratchathani, ខេត្ត Si Saket, ខេត្ត Surin និងខេត្ត Buri Ram ត្រូវបានណែនាំអោយប្រុងជើងការ ក៏ដូចជាប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងដែលនាំមកដោយព្យុះ។ ទន្ទឹមនោះ អាជ្ញាធរក៏កំពុងអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកម្លាំងខ្យល់បក់របស់ព្យុះទីហ្វុង Noru ដែលនឹងប្រែទៅជាព្យុះត្រូពិច មុនពេលឈានដល់ភាគ ឦសានប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ជាពិសេសព្យុះនេះ នឹងធ្វើអោយមានមហន្តរាយកាន់តែធ្ងន់ធ្ងរថែមទៀត នៅក្នុងតំបន់ដែលប្រឈមនឹងទឹកជំនន់រួចហើយ ។ ដោយឡែក យោងតាម​គណៈបញ្ជាការ​គ្រប់គ្រងទឹក​ជាតិ​ ដែល​បាន​និង​កំពុង​តាម​ដាន​ ទន្លេមេគង្គ បានអោយដឹងថា កម្រិត​ទឹក​ក្នុង​ទន្លេតាម​ព្រំដែន​អន្តរជាតិ​ រំពឹងថា ​នឹង​កើនឡើង​ចាប់ពី​ថ្ងៃ​ពុធនេះ ដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ២០២២ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែលបង្កឡើង​ដោយ​ព្យុះនេះ ។ ជាចុងក្រោយមជ្ឈមណ្ឌលក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ ក្នុងខេត្ត Nakhon Phanom, ខេត្ត Mukdahan, ខេត្ត Amnat Charoen និងខេត្ត Ubon Ratchathani អោយត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ពីកម្ពស់ទឹកដែលហក់ឡើងខ្លាំងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
510 នាក់
ម្សិលមិញ :
612 នាក់
សប្តាហ៍នេះ :
5184 នាក់
ខែនេះ :
17266 នាក់
3 ខែនេះ :
58118 នាក់
សរុប :
1200661 នាក់