ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេឈ្មួញជនជាតិវៀតណាម ខ្វៀងធីម៉ៃ ហៅយាយម៉ាយ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើប្រណិតនិងដាក់ពលកឆ្លងដែនខុសច្បាប់តែត្រូវកម្លាំងមន្រ្តីបរិស្ថានធ្វើការបង្រ្កាបតាមការចង្អុលបង្ហាញពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង...
Sun,04 September 2022 (Time 09:56 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 233នាក់)


ខេត្តឧត្ដរមានជ័យ៖ មេឈ្មួញជើងខ្លាំងខ្វៀងធីម៉ៃហៅយាយម៉ាយនៅតែបន្តសកម្មភាពក្នុងមុខជំនួញបទល្មើសឈើប្រណិតខុសច្បាប់និងដាក់កម្លាំងពលកអោយទៅលួចកាប់ឈើឆ្លងដែននៅឯប្រទេសថៃយ៉ាងរលូន។សង្ស័យថាមានការឃុបឃិតបើកភ្លើងខៀវពីសំណាក់ស៊ឹម បូរ៉ាន់ មេបញ្ជាការសឹងរងស្រុកត្រពាំងប្រាសាទប្រចាំទិសទី២ នៃសមភូមិមុខ ទើបមេឈ្មួញឧក្រិដ្ឋជន ជនជាតិវៀតណាមរូបនេះ អាចដាក់កម្លាំងពលកឆ្លងដែនខុសច្បាប់ទៅលួចកាប់ឈើប្រណិតបានយ៉ាងរលូនតែត្រូវអស់លក្ខណ៍ជាប់អន្ទាក់របស់មន្រ្តីបរិស្ថានខេត្តឧត្ដរមានជ័យ។ នៅថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីបរិស្ថានខេត្តឧត្ដរមានជ័យ ចុះបង្រ្កាបទីតាំងមេឈ្មួញឧក្រិដ្ឋជន ខ្វៀងធីម៉ៃ ហៅយាយម៉ាយ ដែលជាមេឈ្មួញដុះស្លែរ ក្រោយពីមានការចង្អុលបង្ហាញនិងដឹកនាំដោយលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញាររងចុះឃាត់ខ្លួនមេឈ្មួញឈើចាស់វស្សារឈ្មោះ ខ្វៀងធីម៉ៃ ហៅយាយម៉ាយ នៅផ្លូវយុទ្ធសាស្រ្តចំណុចក្បាលទន្សោងភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ត្រូវឃាត់ខ្លួន និងរឹបអូសបានវត្ដុតាងរថយន្ត២គ្រឿង ឈើប្រណិតនាងនួន និងឈើគ្រញួង ជិត៣តោន និងបានបញ្ជូានទៅរក្សារទុកនៅមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ។ សូមបញ្ជាក់ផងដែរថាកាលពីអំឡុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មេឈ្មួញជើងខ្លាំងល្បីល្បាញ់រឿងប្រព្រឹត្តបទល្មើសជួញដូរឈើខុសច្បាប់ឆ្លងដែន ឈ្មោះ ខ្វៀងធីម៉ៃ ហៅយ៉ាយម៉ាយ ត្រូវតុលាការខេត្តកំពង់ធំ ឃាត់ខ្លួនមួយរយៈ ថែមទាំងបានបញ្ជូនមកខេត្តឧត្ដរមានជ័យ ជាប់ពន្ធនាគាមិនបានប៉ុន្មានផង ក៍ដោះលែងអោយមានសេរីភាពយ៉ាងរំភើយ និង អាចបន្តប្រព្រឹត្តរកស៊ីមុខជំនួញបទល្មើសជួញដូរចរាចរណ៍ឈើប្រណិតពីខេត្ត ទៅខេត្តមួយឆ្ពោះ យកទៅលក់នៅប្រទេសវៀតណាម ដោយរលូនដល់បច្ចុប្បន្ន តែពេលនេះត្រូវបានចាប់ខ្លួនសារជាថ្មី។ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារយើងក៏បានខលទៅលោក ភួង លីណាប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ខ្វៀងធីម៉ៃ ហៅយាយម៉ាយ កំពុងឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការីឯវត្ថុតាងនឹងរងចាំមើលខាងតុលាការបើសិនជាអោយបញ្ជូន លោកនិងបញ្ជូនតែអាចរក្សាទុកនៅមន្ទីរបរិស្ថាន ចំណែកចំនួនឈើបើចង់ជ្រាបច្បាស់សួរខាងជំនាញ។ លោកបានបញ្ជាក់បន្ថែមថាវត្ថុតាងមានរថយន្ត២គ្រឿង។ ពាក់ពន្ធ័ក្នុងករណីចាប់ជនជនសង្ស័យឈ្មោះយាយម៉ាយ បញ្ជូនទៅតុលាការ កំពុងល្បីថាមានអ្នករត់ការម្នាក់ ចចារសុំអន្តរាគមន៍ដោះលែង ជាមន្រ្តីយោធាឈ្មោះ ថោង ជួន បម្រើរក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ត្រូវជាកូនចៅរបស់ ឯកឧត្ដម ឈុំ ខេង មេញ្ជាកាកងពលតូចអន្តរាគមន៍លេខ៦។ លោក ថោង ជួន បានបញ្ជាក់ថា លោកគ្មានអ្វីពាក់ពន្ធ័ ឫក៏រត់ការដោះលែងមេឈ្មួញជនជាតិវៀតណាមឈ្មោះ ខ្វៀងធីម៉ៃមហៅយាយម៉ាយនោះទេ។ សូមបញ្ជាក់ផងដែរទីតាំងដែលកម្លាំងមន្រ្តីបរិស្ថាននិងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងចុះទៅបង្រ្កាបជាផ្ទះដែលស្ថិតនៅចំការ លោក ថោង​ ជួន តែម្ដង៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5616 នាក់
ខែនេះ :
21078 នាក់
3 ខែនេះ :
49520 នាក់
សរុប :
1313131 នាក់