ខេត្តសៀមរាប៖ ក្នុងដើម ខែកញ្ញា ឆ្នាំ២០២២ មហាជន នៅសង្កេតឃើញថា៖ ម្ចាស់ហាង កាហ្វេ មួយចំនួន កំពុងលួចបង្កប់បើកល្បែងស៊ីសង ជល់មាន់ តាមប្រព័ន្ធ ទូរទស្សន៍អនឡាញ ជាច្រើនកន្លែង ឡើងវិញហើយ ខណៈដែលច្បាប់ហាមឃាត់ ហើយម្ចាស់ទីតាំងទាំងនោះ ក៏ធ្លាប់ត្រូវបាបសមត្ថកិច្ចក្រុងសៀមរាប ចុះ ទៅបិទ និង អប់រំ ណែនាំ អោយធ្វើកិច្ចសន្យា បញ្ឈប់ការលួចបើកលេងបន្តទៀត មួយដង ជាពីរដង រួចមកហើយដែរ។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមសារព័ត៌មានជាច្រើនស្ថាប័ន នៅតែឃើញ តាម ហាង កាហ្វេ ជាច្រើនកន្លែង កំពុងបើកដំណើរការឡើងវិញបានយ៉ាងគគ្លើន ដូចដែលប្រជាពលរដ្ឋរាយការណ៍មែន ម្ចាស់ទីតាំងទាំងនោះហាក់មិនខ្លាច អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បង្ក្រាបបន្តិចសោះ.! ទើហ៊ានផ្គើន បើកស្វាគមន៍ អោយភ្ញៀវដែលញៀនលេងល្បែងស៊ីសង ចូលទៅ ចាក់ភ្នាល់ ដាក់ប្រាក់ ចាញ់ឈ្នះ រាប់លានរៀល ក្នុងមួយគូៗ ពពាក់ពពូនលេង ស្រែកហូរទ្រហឹងអឺងកង យ៉ាងរំភើយ នៅតាមទីតាំងនិមួយៗ មានចំនួន៩កន្លែង៖ ទីតាំងទី១/នៅចំនុចក្បាលស្ពាន អាងក្រពើ ក្នុងហាង ហេង ហេង កាហ្វេ ស្ថិតភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២/នៅផ្សារក្រោម ទល់មុខបេនឡាន កាបពីតូ ស្ថិតក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប។ ទី៣/ក្នុងហាង កាហ្វេ មួយកន្លែង ខាងជើងផ្សារដើមក្រឡាញ់ ក្បែរផ្លូវ ៣០ សិប ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប។ ទី៤/នៅចំណុចហាង កាហ្វេ ផ្លូវជន្លង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៥/នៅចំណុចហាង កាហ្វេ ខាងក្រោយផ្សារលើ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី៦/ចំណុចហាង កាហ្វេ ផ្លូវរាជនី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី៧/ចំណុចតារាងបាល់ទះ ខាងជើង”វត្តគោកប៉ាទ្រី ប្រហែង១៥០ម៉ែត្រ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ទី៨/ចំណុចហាង កាហ្វេ កែងកេះសគោល ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ទី៩/ចំណុចតារាងបាល់ទះ ស្តិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ បើយោងតាមសម្តីលោកមេប៉ុស្តិ៍សង្កាត់សាលាកំរើក បានអោយក្រុមសារព័ត៌មានយើងខ្ញុំដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ថា ទីតាំងខាងលើនោះ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេង មួយដង ជាពីរដង រួចមកហើយ បើកំពុងលេងមែននោះ អញ្ចឹងចាំបន្តិចខ្ញុំនឹងដាក់កម្លាំងចុះទៅបង្ក្រាបទីតាំងទាំងនោះ អរគុណដែលបានរាយការណ៍ជូន។ បើយោងប្រភព មតិ រិះគន់ ពីមហាជនគ្រប់មជ្ឈដ្ឋាន និង ប្រជាពលរដ្ឋ ដែលរស់នៅក្រុងសៀមរាប ខេត្តសៀមរាប បាននាំគ្នារិះគន់នៅតាមរាន កាហ្វេ គុយទាវ យ៉ាងចាស់ដៃថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនបើកដៃ ធ្វើម្តេចម្ចាស់ទីតាំងទាំងនោះ អាចបើកដំណើរការលេងឡើងវិញបានទៅ កុំទៅឆ្ងល់អី.?។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប មេត្តាដាក់កម្លាំងក្រោមឱវាទ សហការ ចុះបង្ក្រាបទីតាំងជាច្រើនកន្លែងខាងលើផងទាន ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចែងចាំង គ្មានទេ ការបើកបនល្បែងស៊ីសងខុសច្បាប់ ជៀសវាង កើតមាន អំពើ ចោរកម្ម លួច ឆក់ ប្លន់ ជួញដូរនិងជក់គ្រឿងញៀន នឹងកើត អំពើប្រើប្រាស ហិង្សា ក្នុងគ្រួសារជាដើម្បី។ល៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា