ការបាតុកម្មបានកើតឡើងនៅទូទាំងពិភពលោក ទាមទារឲ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤,៣៨០នាក់។ នៅឯទីក្រុងឡុងដ៍ ប៉ូលិសប៉ាន់ប្រមាណថា បាតុកររហូតដល់១០ម៉ឺននាក់ បានដើរដង្ហែតាមដងផ្លូវដោយគ្រវីទង់ប៉ាឡេស្ទីន និងស្រែកថា “បញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាទៅ”។ បាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ ក៏បានប្រមូលផ្តុំគ្នាផងដែរនៅទីក្រុង Belfast និង Londonderry របស់ប្រទេសអៀរឡង់ខាងជើង ខណៈរាប់ពាន់នាក់បានដើរកាត់ទីក្រុង Dublin ដោយអំពាវនាវអោយអ៊ីស្រាអែល បញ្ចប់ការទម្លាក់គ្រាប់បែក។ ចំណែកនៅប្រទេសបារាំង បាតុករគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នាក្នុងទីក្រុងជាច្រើន រួមមាន Rennes, Montpellier, Dijon, Marseille និង Lyon។ នៅទីនោះ មនុស្សរាប់ពាន់នាក់នាំគ្នាស្រែកថា “យើងទាំងអស់គ្នាជាជនជាតិប៉ាឡេស្ទីន”។ ដោយឡែក នៅអាល្លឺម៉ង់ ប៉ូលិសនិយាយថា មនុស្សជិត ៧,០០០នាក់ បានចូលរួមក្នុងបាតុកម្មដោយសន្តិវិធីដែលគាំទ្រប៉ាឡេស្ទីន នៅទីក្រុង Dusseldorf។ លើសពីនេះ មនុស្សរាប់រយនាក់ចូលរួមបាតុកម្មនៅទីក្រុង Rome, Barcelona, Toronto, New York, Los Angeles និង Washington។ នៅអាស៊ីអាគ្នេយ៍ ក៏មានបាតុកម្មផងដែរ ដោយក្នុងប្រទេសថៃ ជនមូស្លីមនិងប៉ាឡេស្ទីនប្រហែល៣០០នាក់ បានប្រមូលផ្តុំគ្នាមានទាំងដុតទង់ជាតិអ៊ីស្រាអែល ទៀតផង នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងបាងកក៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា