ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺជាការធ្វើតេស្តទៅដល់សហគមន៍អន្តរជាតិ ហើយការឈឺចាប់ណាមួយអាចនឹងបញ្ចប់ទៅបាន លុះត្រាតែភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់សកម្មភាពរបស់ពួកគេដែរ ។ ការថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា “មនុស្សគ្រប់រូបត្រូវតែស្វែងយល់ពីការឈឺចាប់របស់គ្នាទៅវិញទៅមក ទើបដឹងថា វាលំបាកប៉ុនណា ហើយក្នុងនាមជារដ្ឋមន្ត្រីការបរទេស នឹងទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតមួយនេះ” ។ ដោយសំដៅទៅលើការសម្លាប់រង្គាលនេះផងដែរ លោកស្រី Baerbock បាននិយាយថា “សូមកុំអោយរឿងនេះកើតឡើងម្តងទៀត ។ សម្រាប់ខ្ញុំក្នុងនាមជាជនជាតិអាល្លឺម៉ង់ យើងនឹងមិនហត់នឿយនោះទេ នៅពេលដែលដឹងថា ចៅ ៗរបស់អ្នកដែលរស់រានមានជីវិតពីការសម្លាប់រង្គាល ឥឡូវនេះត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា” ។ ទន្ទឹមនោះ លោកស្រីបានលើកឡើងទៀតថា “សន្តិសុខរបស់អ៊ីស្រាអែលគឺ “មិនអាចចរចារ” បាននោះទេ ។ ដូច្នេះអ៊ីស្រាអែលដូចរដ្ឋដទៃទៀតក្នុងពិភពលោកដែរ គឺមានសិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ។ យ៉ាងណាក៏ដោយ អ្នកស្រីបានកត់សម្គាល់ថា ការដោះស្រាយបញ្ហារបស់ប៉ាឡេស្ទីន ក៏មិនផ្ទុយពីជំហរនេះនោះដែរ ព្រោះថា ការការពារផ្នែកសំខាន់ៗណាមួយរបស់ពួកគេ ក៏ជាសិទ្ធិការពារខ្លួន” ។ លោកស្រី Baerbock បានបញ្ជាក់ថា “ជីវិតរបស់ជនស៊ីវិលទាំងអស់គឺដូចគ្នា ។ មនុស្សជាតិគឺជាសកលលោករបស់យើង ដូច្នេះហើយអ៊ីស្រាអែលគួរតែដាក់ចិត្តគិតថា ការប្រយុទ្ធគឺសំដៅ “ប្រឆាំងនឹងក្រុមហាម៉ាស់ មិនមែនប្រឆាំងនឹងជនស៊ីវិល” នោះទេ ហេតុដូច្នេះហើយបានជាត្រូវការ “បង្អួចមនុស្សធម៌” ដើម្បីឲ្យអ្នកដែលរងគ្រោះនៅហ្គាហ្សាអាចទទួលបានជំនួយ” ។ គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី២ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។ ចំណែកនៅតំបន់ហ្គាហ្សាវិញក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៥,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក សុខ វុទ្ធី និងភរិយា តាំង សុខមុំ បាននាំយកគ្រឿង ឧបភោគ បរិភោគ ថវិកា ចែកជូនដល់ចាស់ជរា ជនពិការ ទីទាល់ក្រ ប្រមាណ ១០ គ្រួសារជាង នៅភូមិបឹងជង្រុកសម្តេចតេជោ ឈ្នះ! ឈ្នះ! (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ពៅ នេពីន (ប៉ោយប៉ែតប៉ុស្តិ៍)
តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្របង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»? (ប៉ោយប៉ែតប៉ុស្តិ៍)
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមកាងារបើកកិច្ចប្រជុំពិភាក្សា រៀបចំ ពិធី ពិសារ អាហារសាមគ្គី នៅក្នុងបរិវេណបុរី ដឹផាក នាថ្ងៃទី១០ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ ថ្ងៃរំលឹកដឹងគុណ ខួបលើកទី៤៦ នៃទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២៥ (ប៉ោយប៉ែតប៉ុស្តិ៍)
សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា