លោក សរ មាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក និង សូទ្រនិគម សហការកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទក្នុងដែនសហគមន៍កំពងឃ្លាំង បានចំនួន០៧ទីតាំង!!!
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពស្រុកសូទ្រនិគម ដឹកនាំដោយលោក សរ មាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែក ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ដ្រ ឃុំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ក្នុងកិច្ចសហប្រតិបត្តិការនោះដែរ ដកហូតបានក្បាល ប ចំនួន០៧គ្រឿង.របាំងសាច់អួន ប្រវែង៧០០ម៉ែត្រ.ចម្រឹង ចំនួន៤០០ដើម និងប្រលែងត្រីចំនួន១០គីឡូ ដែលកម្លាំងដកហូតបានចំនួន០៧ទីតាំង នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ចំណុចកោះធំ ឃុំកំពង់ឃ្លាំង។
កម្លាំងចូលរួមសហការចម្រុះសរុប:០៧នាក់ និងប្រើប្រាស់កាណូតចំនួន០២គ្រឿង៕
ដោយ: លោក ខៀវ សថាត ប្រចាំស្រុកជីក្រែង