ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ការស៊ើបអង្កេតឈានដល់ឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀនថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ.!!!
Fri,10 November 2023 (Time 10:42 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 668នាក់)


ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែផ្តោតការយកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ។ តែទោះជាយ៉ាងណា រង់ចាំមើលលទ្ធផលនៃការសួរចម្លើយ និងការសម្រេចចោទប្រកាន់របស់ព្រះរាជអាជ្ញាបន្ត។ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ទិសដៅទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. ការជួញដូរមនុស្សគ្រប់ប្រភេទ ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង និងទី៦. បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្តទៀតថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងផ្ញើសារតាមអង្គពិធីជារឿយៗជូនមន្ត្រីនគរបាលជាតិ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងប្រើប្រាស់ និងជួញដូរ ឬបទល្មើសនានាក្នុងរង្វង់បញ្ហាគ្រឿងញៀននេះ។ បើរកឃើញថាពាក់ព័ន្ធនឹងអនុវត្តវិន័យយ៉ាងតឹងរឹងតាមកម្រិតកំហុស ដែលអាចឈានទៅបណ្ដេញចេញពីក្របខណ្ឌ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ចរបស់តុលាការ៕ កែសម្រួលដោយ: លោក សុខ បូរី និពន្ធនាយករង

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2262 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7574 នាក់
ខែនេះ :
23412 នាក់
3 ខែនេះ :
78031 នាក់
សរុប :
1661958 នាក់