ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ការស៊ើបអង្កេតស្រាវជ្រាវឈានដល់បង្ក្រាបករណីសញ្ចារកម្ម ចំនួន ៤ទីតាំង ក្នុងខណ្ឌច្បារអំពៅ រកឃើញជនរងគ្រោះ ១៥នាក់ គឺជាការអនុវត្តទិសដៅទី៤ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ!
Sat,11 November 2023 (Time 08:23 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 240នាក់)


ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង២០និង០០នាទី នគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន៤ទីតាំង រកឃើញជនរងគ្រោះ១៥នាក់ និងជនសង្ស័យជាស្ត្រីចំនួន៣នាក់។ ប្រតិបត្តិការនេះ គឺជាការអនុវត្តទិសដៅទី៤ «ការជួញដូរមនុស្សគ្រប់ទម្រង់»ក្នុងចំណោមទិសដៅទាំង៦ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោមមគ្គទេសន៍ សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ យោងតាម​ព័ត៌មាន​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបទាំង៤នោះរួមមាន៖ ១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ១នាក់(ស្រី)។ ២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ៤នាក់ (ស្រី)។ ៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់(ស្រី) និងជនសង្ស័យ១នាក់(ស្រី)។ ៤-ហាងម៉ាស្សាកោសជប់(៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ៣នាក់ (ស្រី) និងជនសង្ស័យ១នាក់ (ស្រី)។ ព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែលបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីបន្ត។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែល បានបង្ហាញពីផ្លូវច្បាប់ជុំវិញករណីនេះថា យោងតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា២៨៤ បទសញ្ចារកម្ម គឺជាអំពើ ៖ ១.ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ។ ២.ជួញឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ។ ៣.ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ។ ៤.ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ។ មាត្រានេះកំណត់ផ្ដន្ទាទោសលើជនល្មើសដោយដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០.០០០(បួនលាន)រៀល ទៅ១០.០០០.០០០(ដប់លាន)រៀល។ លោកបណ្ឌិត ទូច សុខៈ បានគូសបញ្ជាក់ដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ញើសារតាមអង្គពិធីនានាជារឿយៗដល់មន្ត្រីនគរបាលជាតិគ្រប់ឋានានុក្រម បង្កើន​ការ​យក​ចិត្តទុកដាក់ក្នុងបង្ក្រាបបទល្មើសជួញដូរផ្លូវភេទ ជាពិសេសការជួញដូរមនុស្សគ្រប់ទម្រង់។ លើសពីនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏ជំរុញ​លើក​ទឹក​ចិត្តដល់​អង្គភាព​នគរបាល​ក្នុង​សមត្ថកិច្ច​នេះ ពង្រីកការផ្សព្វផ្សាយអប់រំណែនាំដល់យុវជន ពិសេសយុវនារី ស្ត្រីជាមុខសញ្ញា អាណាព្យាបាល និងមហាជនទូទៅ ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ ឧបាយកលរបស់ជនល្មើស វិធីបង្ការទប់ស្កាត់ និង​វិធី​ដោះ​ខ្លួន​ចេញពីជនល្មើសជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1663 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6975 នាក់
ខែនេះ :
22813 នាក់
3 ខែនេះ :
77432 នាក់
សរុប :
1661359 នាក់