ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បទល្មើសនេសាទកើតក្នុងផ្ទៃបឹងទន្លេសាបក្នុងឃុំផាត់សណ្តាយ ប្រភេទឡុករបាំងរាប់រយខ្សែរប្រវែងរាប់រយម៉ែត្រ នឹងមានថៅកែឈ្មោះ ភ័ណ ភាព ដែលជាថាៅកែបទល្មើសដាក់យកត្រីនឹងមានម្ចាស់ឡុកជាច្រើននាក់ទៀតដែលមិនស្គាល់ឈ្មោះ ជំនាញពាក់ពន្ធ័នៅទីនោះបែរជាមិនបង្រ្កាប ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ស្រុក.!!!
Wed,11 January 2023 (Time 03:16 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 352នាក់)


ខេត្តកំពង់ធំ៖ បទល្មើសនេសាទដាក់ចាប់ត្រីខុសច្បាប់នៅតែបន្តកើតឡើងយ៉ាងគគ្លើន នៅផ្ទៃបឹងទន្លេសាប បើទោះបីថ្នាក់លើបានបញ្ជាអោយរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏មិនចេះចប់ដែរនាពេលបច្ចុប្បន្ននេះ។ បើយោងប្រភពពីប្រជានេសាទ តូចតាចលក្ខណៈគ្រួសារបានអោយសារព័ត៌មានដឹងថា សព្វថ្ងៃនេះនៅក្នុង ភូមិ ផាត់សណ្តាយ ឃុំផាតសណ្តាយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ កំពុងមានបទល្មើស នេសាទ ខុសច្បាប់ដាក់ឧបករណ៍ចាប់ត្រីទាំងតូចធំ ជាប្រភេទឡុករបាំងរាប់រយខ្សែរដែលមានប្រវែងរាប់រយម៉ែត្រ ពិតជាមានពិតប្រាកដមេន បន្ទាប់ពីក្រុមសារព័ត៌មានយើងខ្ញុំជាច្រើនអង្គភាពចុះទៅដល់ទីតាំង និងបានថតផ្តិតយករូបភាពជាក់ស្តែង ស្ថិតក្នុងភូមិ ផាត់សណ្តាយ ឃុំ ផាត់សណ្តាយ ឃើញមានដាក់ឧបករណ៍ចាប់ត្រីខុសច្បាប់យ៉ាងអាណាធិបតេយ្យ តែពុំឃើញមានមន្ត្រីជំនាញពាក់ពន្ធ័ ចាប់ពីមូលរហូតរហូលដល់ស្រុកខេត្ត បែជាមិនបង្ក្រាបសោះ បើទោះបីមានបទល្មើសជាក់ស្តែងយ៉ាងនេះហើយ ឬមួយក៏អស់លោក បានទទួលលាភសក្ការៈ ពីក្រុមថៅកែនេសាទខុសច្បាប់អស់ហើយទេដឹង។ ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារ បានលើកឡើង និងរិះគន់ថា បើមិនមានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញជល់ផល ក្នុងមូលរដ្ឋាន បើកអោយរកទេ ក៏មិនអាចកើតមានឡើងពេញលើផ្ទៃបឹងទន្លេ សាបដែរ។ ជាក់ស្តែងកម្មករចំនួនពីរនាក់សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា៖ ខ្លួនបានមកសុីឈ្នួលមើលថែនឹងយាម ឡុកអោយ ថៅកែ ឈ្មោះ ភ័ណ ភាព ! រស់នៅភូមិឃុំខាងលើនេះ ហើយពួកគាត់ មានឧបករណ៍ ដាក់ចាប់យកត្រីតូចធំ ជាប្រភេទឡុករបាំង ចំនួនប្រាំមួយខ្សែរ ដែលមានប្រវែងគីឡូម៉ែត្រឯណ្ណោះ.! ហើយនៅចំណុចនេះក៏នៅមានថៅកែជាច្រើននាក់ទៀតដែលដាក់ឧបករណ៍ចាប់យកត្រីដូចគ្នា មិនក្រោមពី១០ឡុកនោះទេ។ ពួកគាត់បានបន្តទៀតថា កន្លងមកបានឃើញមន្ត្រីជំនាញបានចុះមកមើលដែល តែអត់បានបង្រ្កាបនោះទេ ប្រហែលជាថៅកែរបស់ខ្ញុំគាត់ សម្រួលគ្នារួចហើយ ខ្ញុំក៏មិនអាចនិងនិយាយច្រើនលើសពីនេះបានទេ។ ចំណែក ថៅកែ ឡុកផ្សែងៗទៀតក៏បានរៀបរាប់ថា ខ្លួនពិតជាល្មើសច្បាប់ពិតប្រាកដមែន តែដោយសារ ជីវភាពខ្វះខាត គឺចេះតែបិទភ្នែកបិទច្រមុះទៅ រីឯ អ្នកផ្សែងទៀតថាខ្លួនដាក់នេះបានបង់ប្រាក់អោយគ្រប់ជំនាញអស់ហើយ ទើបពួកខ្ញុំដាក់បាន។ ជុំវិញបទល្មើសនេសាទដែលបានកើតឡើងនៅក្នុងស្រុកកំពង់ស្វាយ ភូមិ ផាត់សណ្តាយ ឃុំ ផាត់សណ្តាយ បណ្តាញសារព័ត៌មានជាច្រើនអង្គភាព នៅមិនអាចធ្វើការទំនាក់ទំនង ទៅនិងអាជ្ញាធរមន្ត្រីជំនាញក្នុងមូលរដ្ឋានបាននៅឡើយទេ ដោយពុំស្គាល់លេខទូរស័ព្ទ។ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលា ម៉ោង០៩នឹង១៩នាទីព្រឹក បណ្តាញសារព័ត៌មានយើងខ្ញុំបានបន្តធ្វើការទំនាក់ទំនង តភ្ជាប់ជាមួយនិង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីសុំធ្វើបទសម្ភាសន៍ ជុំវិញបទល្មើសនេសាទដែលកើតមានខាងលើ តែគួរអោយសោកស្តាយ ខលចូលចំនួនពីរដងដែរ តែពុំមានអ្នកទទួលទូរស័ព្ទនោះទេ។ ប្រជានេសាទជាលក្ខណៈគ្រួសារ សូម សំណូមពរ ឯកឧត្តម ងួន រតនៈអភិបាលខេត្តកំពង់ធំ នឹងមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ គួរតែចុះត្រួតពិនិត្យបទល្មើសនេសាទដែលកំពុងតែកើតមាននៅក្នុងផ្ទៃបឹងទន្លេសាប ក្នុងភូមិ ផាត់សណ្តាយ ឃុំ ផាត់សណ្តាយ នេះផងទាន ព្រោះក្រុមថៅកែរទាំងនោះ បាននឹងកំពុងប្រើទឹកប្រាក់ក្រោមតុ លើតុ ជូនមន្ត្រីជំនាញក្នុងមូលដ្ឋានអស់ហើយ គឺដើម្បីជួយបិទបាំង ទង្វើរបស់ខ្លួន ដែលកំពុងដាក់ ឧបករណ៍នេសាទ ល្មើសនិងច្បាប់។ ទោះជាយ៉ាងណា.! អង្គភាពយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងន័យស្ថាបនា មិនបង្អាប់បង្អោន ឬជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ ហើយអង្គភាពយើងខ្ញុំរង់ចាំស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ បើសាមីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាមិនមានភាព សុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
2416 នាក់
សប្តាហ៍នេះ :
6523 នាក់
ខែនេះ :
23188 នាក់
3 ខែនេះ :
77338 នាក់
សរុប :
1662142 នាក់