ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!!
Wed,29 November 2023 (Time 12:35 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 251នាក់)


ខេត្តសៀមរាប៖ នាថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរណ៍ប្រមាណជាង ៣០ម៉ឺននាក់ បានមកដើរលេងកម្សាន្តក្នុងខេត្តសៀមរាប យ៉ាងភ្លូកទឹកភ្លូកដី។ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរណ៍បានចូលមកទស្សនា ខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤,២៦១ នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦,៥៩២ នាក់។ ក្នុងនោះ ភ្ញៀវទេសចរណ៍បរទេសមានចំនួន ១៤,២៦១ នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន២៦,៥៩២ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០,០០០ នាក់ មានការកើនឡើងប្រមាណ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០,០០០ នាក់ ក្នុងនោះ៖ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧,០០០ នាក់។ រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨,០០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០,០០០ នាក់។ នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥,០០០ នាក់។ ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូជាចូលរួមការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាប ក៏បានប្រារព្ធកម្មវិធីប្រណាំងទូក-ង នៅស្ទឹងសៀមរាបរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាមួយនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប សហព័ន្ធគុនខ្មែរ បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ដូចជា កម្មវិធីជិះទូកកម្សាន្ត កម្មវិធីទស្សនាផ្សារទឹក ពិព័រណ៍ម្ហូបអាហារ ល្បែងកម្សាន្តតំបន់ធ្លាក់ទឹក ការប្រគំតន្ត្រី និងប្រដាល់ “គុនខ្មែរ” លំដាប់អន្តរជាតិ រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀត ដែលបានបង្កឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ជួបជុំគ្នាលេងសប្បាយរីករាយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2352 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7664 នាក់
ខែនេះ :
23502 នាក់
3 ខែនេះ :
78121 នាក់
សរុប :
1662048 នាក់