ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
Video បែកធ្លាយទៀតហើយ! លោក មឿង សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តតាកែវ កំពុងតែធ្វើព្យុះភ្លៀងទៅលើមន្ត្រីដែលអនុវត្តន៍ច្បាប់ចរាចរណ៍នៅផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣.!!!
Fri,03 November 2023 (Time 05:30 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 212នាក់)


ខេត្តតាកែវ៖ បែកធ្លាយហើយ! ដោយមានការសំណូមពរ របស់មន្រី្តនគរបាលចរាចរណ៍ ក្នុងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមពឹងពាក់អ្នកសារព័ត៌មាន អោយជួយផ្សាយព័ត៌មាន គោលដៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២ ទាក់ទងនិងករណី លោក មឿង សារុននាយការិយាល័យចរាចរណ៌ផ្លូវគោក ខេត្តតាកែវ រៃអង្គាស ពីគោលដៅ ទុកបិទអ្នកសារព័ត៌មាន កុំអោយផ្សព្វផ្សាយព័ត៌មាន អំពីគោលដៅ អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលពួកគាត់ សម្រួលក្រៅប្រព័ន្ធច្បាប់នៃ អនុក្រឹត្យ៣៩ ក្នុង១ថ្ងៃ ១៥០០០០៛(ដប់ប្រាំមុឺនរៀល) ក្នុង១គោលដៅ  និងរបបលុយ លោកនាយការិយាល័យ មឿង សារុន ១ថ្ងៃ១០០០០០៛(ដប់ម៉ឺនរៀល) និងបង់ ១ថ្ងៃ ៦៥០០០០៛(ហុកសិបប្រាំមុឺនរៀល)សារុប ក្នុង១គោលដៅ បង់៩០០០០០៛ (កៅសឹបមុឺនរៀល) លោក មឿង សា រុនថា សម្រាប់បង់ឲ្យថ្នាក់លេី និងដោះស្រាយទិញបង្កង និងពងទាជូនទៅនាយកដ្ឋាន ជំនាញ កុំអោយខាងថ្នាក់លើរករឿង មិនបានដាក់គោលដៅចរាចរណ៍ទាំងក្នុងខេត្ត។ ហេីយលោក មឿង សារុន ចេញលិខិត បេសកកម្មអោយនាយផ្នែក ធ្វើជាប្រធានគោលដៅ (២គោលដៅ) គោលដៅស្រុកគិរីវង់ និងគោលដៅ ផ្លូវជាតិលេខ២ ក្រុងដូនកែវ គឺលោក វរ:សេនីយ៍ ត្រី សាន់ ម៉ន ដែលរត់ការតាម លោក ឆាយ សាវុធ អតីតស្នងការង សណ្តាប់ធ្នាប់ចរាចរណ៍ ខេត្តតាកែវ អស់២៥០០$ និងលោក វរ:សេនីយ៍ ត្រី កឹម សុធារ៉ា ទេីបឡេីងនាយផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលលោក ម៉ឿង សារុន ជាអ្នករត់ការអោយឡេីងអស់១៧០០$ និងពងទារកូន៣០០គ្រាប់ ចំណែក នាយរងការិយាល័យ មានជាង២០នាក់ ធ្វេីជា អនុប្រធានគោលដៅសម្រាប់ រចនាសម្ព័ន្ធ គឺ  នាយផ្នែក តូចជាង នាយរងការិយាល័យ  ឋានន្តរស័ក្តិ នាយរងការិយាល័យ គឺបួនកន្លះ ចំណែកនាយផ្នែកគឺ តែសក្តិ៤ទេ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកក្នុងខេត្តតាកែវ ទាំងអស់ តូចចិត្តគ្រប់ៗគ្នា ព្រោះថាខ្លួនតួនាទី និងសក្តិធំជាង នាយផ្នែក តែបែជាមកស្តាប់បញ្ជារបស់់នាយផ្នែកទៅវិញ ពួកគាត់មិនហ៊ាននិយាយទេ ខ្លាចគេដកមកបញ្ឈរជេីង មិនបានចុះគោលដៅ ព្រោះថា ពួកគាត់ពឹងលើគោលដៅហេីយ ព្រោះថា ចុះ១ថ្ងៃ បានចាយរាងយូរដែរ អាចសន្សំទិញឡានថ្មីៗជិះនិងគេដែរ  សូមបងជួយផ្សាយអោយលោកស្នងការខេត្តតាកែវ និង ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ក៏ដូចជា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកជួយ ស្រាវជ្រាវកំណែទំរង់ច្បាប់ និងដោះស្រាយ ជូនមន្ត្រីចរាចរណ៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ និងប្រជាពលរដ្ឋ ផ្សេងៗទៀត។ ជុំវិញការចុះផ្សាយខាងលើ បើសិនសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធ គិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ អង្គភាពយើងខ្ញុំនឹងរង់ចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពី វិជ្ជាជីវៈ នៃអ្នកសារព័ត៌មាន និងក្រសួងព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1817 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6725 នាក់
ខែនេះ :
19946 នាក់
3 ខែនេះ :
71844 នាក់
សរុប :
1560013 នាក់