ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិជាំ បើកដៃអោយក្រុមឈ្មួញដឹកជញ្ជូនបទល្មើសធ្យូងឆ្លងដែនខុសច្បាប់ផ្គើននិងអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល
Sun,05 November 2023 (Time 02:12 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 291នាក់)


ខេត្តឧត្តរមានជ័យ៖ ក្រោយពីស្ងាត់មួយរយៈរឿងក្រុមឈ្មួញដឹកជញ្ជួានបទល្មើសផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនខុសច្បាប់នោះ ពេលនេះចាប់ផ្ដើមកក្រើកឡើងវិញខណ: លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិជាំ ហ៊ានបើកដៃអោយមេឈ្មួញឈ្មោះ (តាស្បូវ) ដឹកឆ្លងកាត់ទៅលក់ក្នុងទឹកដីប្រទេសថៃជារាងរាល់ថ្ងៃ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាមេខ្លោងឈ្មោះ យន្ត័ ជា បានប្រមូលទិញធ្យូងតាម(ឡ)យកទៅអោយ ឈ្មោះតាស្បូវ ជាឪពុករបស់ខ្លួន ដែលជាមេឈ្មួញដឹកធ្យូងឆ្លងដែនតាមច្រកទ្វារអន្តរជាតិជាំ យកទៅលក់ក្នុងទឹកដីថៃ ក្នុងមួយថ្ងៃបីជើង ដោយមានការត្រូវរ៉ូវពីសំណាក់មន្រ្តីឈរជើងតាមមាត់ច្រក។ ជាពិសេសគឺ លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ(ដូចពាក្យចាស់ពោលថា ខ្មោចស្រុក មិនអោយដៃខ្មោចព្រៃក៏មិនហ៊ានដែរ)។ មហាជនដាក់ការសង្ស័យថា លោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិអាចហ្នឹងទទួលលាភសក្ការៈពីមេឈ្មួញឧក្រិដ្ឋកម្មដឹកជញ្ជួានផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនឈ្មោះ (តាស្បូវ) យ៉ាងក្រាស់ក្រែងហើយមើលទៅ.! ទើបមេឈ្មួញរូបនេះចេញចូលតាមអំពើរចិត្ត។ ទោះជាប្រមុខរាជរដ្ឋាភិបាលប្រកាសយ៉ាងដាច់ខាត់មិនអោយមានការចរាចរណ៍បទល្មើសខុសច្បាប់ឆ្លងដែនបែរជាលោក រ៉ែម ផល្លាវី ប្រធានស្នាក់ច្រកទ្វារព្រំដែនអន្តរជាតិជាំ មិនក្រែងញញើត ឬធ្វើតាមគោលនយោបាយរាជរដ្ឋាភិបាលឡើយ។ សូមបញ្ជាក់ផងដែរថា៖ លោក រ៉ែម ផល្លាវីអតីតកាលជានាយករងសាលាខេត្តឧត្ដរមានជ័យ តែត្រូវបានផ្លាស់ប្ដូរតួនាទីតែងតាំងទៅជាប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង មុខមាត់រីកដូចគ្រាប់ជី។ មហាជនស្នើរសុំដល់មន្ទីរអង្គភាពពាក់ពន្ធ័ក្នុងខេត្តឧត្តរមានជ័យ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តនិងជាគណ:បញ្ជាការឯកភាពខេត្តមេត្តាចាត់វិធានការដាក់កម្លាំងជំនាញចុះត្រួតពិនិត្យនិងធ្វើការបង្រ្កាបក្រុមមេខ្លោងឧក្រិដ្ឋកម្មដឹកជញ្ជូនផលអនុផលព្រៃឈើជាប្រភេទធ្យូងឆ្លងដែនខុសច្បាប់ឈ្មោះតាស្បូវ និងបក្ខពួកផងទាន.! ព្រោះមន្រ្តីឈរជើងតាមមាត់ច្រកនិងលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ មិនចាត់ការ បង្ការ ទប់ស្កាត់និងបង្រ្កាបឡើយ។ សូមសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែតប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តវេន គួរដល់ពេលប្រើកណ្ដាប់ដៃដែកនៃអភិក្រមទាំង៥! ឆ្លុះកញ្ចាក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់មន្រ្តីមួយចំនួនហើយទាន.! ដែលកំពុងបណ្ដែរបណ្ដោយអោយក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើជាប្រភេទធ្យូង ឆ្លងដែនទៅលក់ក្រៅប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ មិនយូមិនឆាប់ព្រៃឈើតូចធំ និងត្រូវរាយអស់ជាក់ជាមិនខាន។ នៅថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០២៣នេះក្រុមការងារយើងបានខលទៅលោក រ៉ែម ផល្លាវី ប្រធានស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិជាំដែរពាក់ពន្ធ័និងបទល្មើសធ្យូងឆ្លងដែនខុសច្បាប់ តែខលចូលជាប់រវល់រហូត។ រីឯប្រពន្ធលោកយន្ត័ ដែលត្រូវជាកូនមេឈ្មួញឈ្មោះតាស្បូវ បានបញ្ជាក់តាមទូរសព្ទ័ថា ឪពុកខ្លួនពិតជាបានដឹកធ្យូងតាមរថយន្តទៅលក់នៅឯប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិជាំពិតមែន តែពេលខ្លះដឹកស្បូវ ពេលខ្លះដឹកធ្យូង។ អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕ ដោយ៖ សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2085 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7397 នាក់
ខែនេះ :
23235 នាក់
3 ខែនេះ :
77854 នាក់
សរុប :
1661781 នាក់