អាវុធខេត្តព្រៃវែងបង្ក្រាប ករណីឆបោកតាមរូបភាព Hack Facebook, ឆាតខ្ចីលុយអោយផ្ញើរ តាមវីង!
ខេត្តព្រៃវែង៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣ មានករណីឆបោកប្រាក់តាមវីង ស្ថិតនៅចំនុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបាន ហេគចូលលេង ហ្វេសប៊ុក ឈ្មោះ SaVy Hun រស់នៅភូមិមានជយ័ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ហើយបានឆាតមកម្ចាស់ ហ្វេសប៊ុក ឈ្មោះ Khut Vibol រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ឱ្យផ្ញើលុយអោយ ចំនួន ៣៩.០០០.០០០ រៀល(សាមសិបប្រាំបួនលានរៀល) ដោយសារម្ចាស់ អាខោនហ្វេសប៊ុក ទាំងពីរជាមនុស្សស្គាល់គ្នាហើយរកសុីផ្ញើរលុយជាមួយគ្នាទៅវិញទៅមកក៏បានផ្ញើអោយ ក្រោយមកទើបដឹងថា ហ្វេសប៊ុក របស់ឈ្មោះ Savy Hun ត្រូវបានគេហេគ ចូលលេងដើម្បីឆាតខ្ចីលុយ។
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រៃវែង និងមានការ សម្របសម្រួល ពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែងកម្លាំងជំនាញកម្លាំងកងរាជអាវុធហត្ថខេត្ដព្រៃវែងដឹកនាំដោយលោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ធ្វើការសហការណ៍ជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស,កម្លាំងជំនាញកងរាជអាវុធហត្ត្ថខេត្ត ព្រះសីហនុ ,កម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជយ័ និងក្រុមហ៊ុន វីង ដើម្បី ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា លុះដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជាបន្តបន្ទាប់ នៅចំណុចផ្សេងគ្នា ៖
១/ ឈ្មោះ អាន ដានិត ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ លក់អនឡាញ រស់នៅភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២/ឈ្មោះ នី ចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេតព្រះសីហនុ។
៣/ឈ្មោះ អ៊ាម គិមរាស ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិពន្លៃ ឃុំ ភ្នំដី ស្រុកភ្នំស្រុក ខេតបន្ទាយមានជ័យ ។
+សម្ភារដកហូតរួមមាន ៖
-ម៉ូតូ០២គ្រឿង
-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរច្បាប់ដើម០២.សបុត្កំណើត០១ សបុត្របញ្ជាក់កំណើត២ច្បាប់ និងឯកសារមួយចំនួន
-កាធនាគារ០៥(វីង០៣,ABA០២)
-បណ្ណ័សម្គាល់យានយន្តច្បាប់ដើម១
-បណ្ណ័បើកបរចំនួន១
-បណ្ណ័ចាក់វ៉ាក់សាំងកូវុីត១៩ ចំនួន០២
-សុីមកាតចំនួន២១សុីម
-កាបូបដៃ០១
-កាបូបយួរដៃ១
-ស្លាកលេខម៉ូតូ០១
-ទូរសព្ទ័ចំនួន១០គ្រឿង
-ប្រាក់ដុល្លា១៤០០$(មួយពាន់បួនរយដុល្លារ)
-ប្រាក់រៀល ៤.៨០០.០០០៛។
បច្ចុប្បន្ន: ជនសង្ស័យរួមនិងវត្ថុតាង ឃាត់ខ្លួននៅអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធី៕