ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ???
Sat,02 December 2023 (Time 11:19 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 278នាក់)


ខេត្តព្រះវិហារ៖ កាលពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍មកអង្គភាពយើងខ្ញុំថា៖ មានបនល្បែងស៊ីសងជល់មាន់តាមកញ្ចាក់ទូរស្សន៍អនឡាញ មានទាំងឡូតូ និងយូគី ខុសច្បាប់ កំពុងបើកលេងយ៉ាងរលូន ដែលមានមេការឈ្មោះ វិចិត្រ ដើរដាក់ពង្រាយគ្រប់ជាច្រើនភូមិ.ស្រុក ខណ:មន្រ្តីអាជ្ញាធរមានសម្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់,,, តើលោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុកជាំក្សាន្ត និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ បានជ្រាបដែរឬទេ? ឬមួយក៏បានជ្រាបហើយធ្វើមិនដឹងមិនលឺ។ បើយោងតាមប្រភពពីពលរដ្ឋបានអោយដឹងថា៖ ទីតាំងល្បែងស៊ីសងជល់ល់មាន់តាមកញ្ចាក់ទូរទស្សន៍អនឡាញខុសច្បាប់មានដល់ទៅបួនទីតាំង៖ ទីតាំងទី១-ស្ថិតជិតរង្វង់មូលស្រអែម ភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។ ទីតាំងទី២-ស្ថិតនៅភូមិស្រអែមខាងកើត ឃុំកន្ទួត ស្រុកជាំក្សាន្ដ។ទីតាំងទី៣-ស្ថិតនៅភូមិអូរជុញ ឃុំទឹកក្រហមស្រុកជាំក្សាន្ត។ ទីតាំងទី៤-ផ្លូវបំបែកបន្ទាយកងពលលេខ៨ប្រហែលជិត៣ទៅ៤រយម៉ែត្រ។ ហើយទីតាំងនិមួយៗ កំពុងប្រមូលផ្ដុំដោយក្រុមអ្នកញៀនល្បែង ចូលលេងស្រែកហ៊ោរកញ្ជៀវ ដោយមិនក្រែងញញើតអាជ្ញាធរមានសម្ថតកិច្ចអនុវត្តច្បាប់ឡើយ រឺក៏ដូចដូចពាក្យចាស់ពោលថា៖ បើខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។ ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ សុខទុក្ខ សុវត្ថិភាព គ្រួសារ ណាមួយទៀតភ័យខ្លាច កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា: ចោរលួច ឆក់ ប្លន់ និងកើតអំពើហិង្សាជាដើម។ល។ ហេតុនេះហើយពួកគាត់បានលើកឡើងថា៖ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងសុីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកនោះ។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ សូមមេត្តាចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញទាំង៤កន្លែងខាងលើផងទាន.! ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព។ សូមរំលឹកផងដែរថា៖ កន្លងមកមកក្រុមការងារយើងបានរាយការណ៍ជូនលោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុកជាំក្សាន្ត តាមប្រពន្ធ័ទូរសព្ទ័ដែរ ពាក់ពន្ធ័ទៅនឹងទីតាំងជល់មាន់អនឡាញ ហើយលោកបានបញ្ជាក់ថា លោកធ្លាប់បានហៅម្ចាស់ទីតាំងមកអប់រំណែនាំម្ដងរួចមកហើយ,,, រីឯទីតាំងឡូតូគឺមានអាជ្ញាប័ណ្ណ លោកមិនហ៊ានប៉ះពាល់នោះទេ៕ ដោយ: សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2209 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7521 នាក់
ខែនេះ :
23359 នាក់
3 ខែនេះ :
77978 នាក់
សរុប :
1661905 នាក់