ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!!
Sat,02 December 2023 (Time 04:04 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 226នាក់)


ខេត្តបន្ទាយមានជ័យ៖ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃ ស្នើសុំទៅក្រសួងឲ្យផ្លាស់ប្តូរ លោក អាង ណារិទ្ធ ចេញពីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ។ យោងតាមលិខិតសូមគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់តាមរយៈឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យកម្មវត្ថុសំណើរសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ។ ដោយគោរពជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីមេត្តាជ្រាបថា៖ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង(ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩)របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យរហូតដល់បច្ចុប្បន្នក្រោមការដឹកនាំលោកប្រធានមន្ទីររូបនេះធ្វើអោយមន្ត្រីក្រោមឱវាទទាំងអស់ជួបការលំបាកជាខ្លាំងក្នុងការអនុវត្តន៍ការងារ។ គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិកឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថម៉ាក់ងាយអ្នកក្រោមឱវាទ និងអែបអបសំដៅជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារដែលខ្លួនមានបញ្ហាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុសហើយអត្តនោម័តតែម្នាក់ឯង។ កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរដែលបម្រើចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយនិយាយថាពួកគាត់ចុះវាល មុខជាទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋធ្វើអោយប៉ះពាល់អារម្មរណ៍មន្ត្រី ហើយនៅពេលមានកំហឹងបោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី និងថវិការដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹកតំបន់៣នៃបឹងទន្លេសាបភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិការមន្ត្រីខ្លះត្រូវបានចំនួន៧លានរៀល ជាក់ស្តែងកាត់នៅសល់ត្រឹមតែ៣លានរៀល និងមន្ត្រីខ្លះទៀតជាក់ស្តែងបានតែ២លានរៀល។ តម្រូវអោយប្រជាពលរដ្ឋបង់លុយចំនួន៥០ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់បែបបទប្រមូលទិន្នន័យក្បាលដីក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដាខេត្ត តម្រូវអោយប្រជាពលរដ្ឋបង់លុយចំនួន១០០ដុល្លារ លើការចុះហត្ថលេខាចេញដិការអមលើកទី២ជំនួសដិការអមលើកទី១ដែលអស់សុពលភាព។ ប្រធានមន្ទីររូបនេះទទួលបានដីពីការបំបែកដីឡូតិ៍ចំនួន៧ក្បាលដីដែលធ្វើអោយមហាជនដើរនិយាយបរិហាពេញខេត្តនិងប៉ះពាល់កិត្តិយសដល់មន្ទីរនិងក្រសួង ហើយដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញធ្វើអោយភាគីនិងមហាជនអស់ជំនឿលើការដោះស្រាយនិងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក់ស្តែងប្រធានមន្ទីររូបនេះទទួលបានដីចំនួន៥ក្បាលដី ដែលផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យបានប្រាប់នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០២៣ថា៖ អ្វីដែលមន្ត្រីរាជការមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តបានផ្ទិតមេដៃសំណើរសុំផ្លាស់ប្តូរលោក ទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់គឺមានអ្នកនៅក្រោយខ្នងក្នុងមន្ទីដែលរយៈពេលកន្លងរាល់បញ្ហាឯកសារ និងសំណុំរឿងមួយលោកមិនអនុញ្ញាតិទើបខឹងទើបញុះញុងមន្ត្រីក្រោមឱវាទផ្តិតមេដៃស្នើសុំប្តូរលោក។ លោកបានបញ្ជាក់ថា៖នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នៅមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត បានជួបប្រជុំផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទទាំងដើម្បីចោទសួររាល់បញ្ហាការចោទប្រកាន់លោកដូចជាគ្មានមន្ត្រីណាមួយហ៊ាននិយាយបកស្រាយឡើយ ហើយការចោទប្រកាន់គឺគ្មានការពិតឡើយនៅពេលខាងមុខឆាប់ៗនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងចុះធ្វើអធិការកិច្ចដើម្បីរកដំណោះស្រាយទទួលបានភាពច្បាស់លាស់និងយុត្តិធម៌មកវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2113 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7425 នាក់
ខែនេះ :
23263 នាក់
3 ខែនេះ :
77882 នាក់
សរុប :
1661809 នាក់