ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិការ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
វីដេអូ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គោលនយោបាយអាទិភាពទី១របស់រាជរដ្ឋាភិបាលកម្ពុជា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
Sat,23 December 2023 (Time 07:37 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 142នាក់)


ខេត្តព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ១ ៥០០នាក់ នៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា តាមរយៈគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋ នឹងទទួលបានការគាំពារសុខភាពពីរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ ដូចជា៖ សេវាពិគ្រោះជំងឺ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូចធំ និងសេវាផ្សេងៗទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ជាក់ស្តែងតាមរយៈមូលនិធិសមធម៌សុខាភិបាលនៅមូលដ្ឋាន សុខាភិបាលសាធារណៈ ដោយរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស នឹងមានពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ នឹងអាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនចាំបាច់បង់ថ្លៃ។ ក្នុងនោះមានគ្រួសារងាយរងហានិភ័យចំនួនប្រមាណ ១លាន ៨សែននាក់, គ្រួសារក្រីក្រមានបណ្ណសមធម៌ ចំនួនជាង ៣លាននាក់ បុគ្គលបម្រើសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមាន៖ សមាគមម៉ូតូឌុប រ៉ឺម៉កកង់បី អ្នកធាក់ស៊ីក្លូ បុគ្គលិកសម្អាតមីន មេភូមិ អនុ-ភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រមាណ ៨ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេសដ៍ប្រមាណ ៨ម៉ឺននាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្គត់ធ្ងន់ថា ជារួមគឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នបានដាក់ចេញគោលដៅក្នុងការលើកកម្ពស់ស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ដូចជា៖ ស្ដ្រី កុមារ វ័យជំទង់ មនុស្ស ចាស់ជរា ជនមានពិការភាពជាដើម តាមរយៈការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការពង្រឹងការគាំពារសុខភាពសង្គមដើម្បីឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល សម្រាប់ទាំងអស់គ្នានៅកម្ពុជា នាដំណាច់ឆ្នាំ២០៣០។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្តបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលអាណត្តិមុនៗបានធ្វើ គឺប្ដេជ្ញាចិត្តយ៉ាងមោះមុតធានាការពារសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានកាន់តែរឹងមាំ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ឈានទៅមុខឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ដែរថា លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិមុនៗ បានលេចចេញជារូបរាងគួរជាទីមោទនៈ សម្រាប់យើងទាំងអស់គ្នានោះគឺ កម្ពុជាបានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ត្រូវបានបែងចែកជា ៨ផ្នែក រួមមាន ៖ ផ្នែកអេកូសាស្ត្រ ផ្នែកវះកាត់តូច ផ្នែកជំងឺទូទៅ ផ្នែករោគស្ត្រី ផ្នែកកុមារ ផ្នែកទន្តសាស្ត្រ ផ្នែកឱសថ និងផ្នែកពិនិត្យនិងចុះឈ្មោះបឋម។ បើគិតចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានចំនួន ៥០ ១៥៧(ប្រាំម៉ឺន មួយរយហាសិបប្រាំពីរ)នាក់។ បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងបន្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ តាមបណ្តាស្រុក ក្រុងទាំង១៣ នៃព្រៃវែង ព្រមទាំងបន្តចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ោយប៉ែតក្នុងអាណត្តិទី៤ ពិធីប្រកាសប្ដូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងប៉ោយប៉ែតក្នុងអាណត្តិទី៤ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ចុះធ្វើវេទិកាសាធារណៈ នៅភូមិចំនួន២ ក្នុងសង្កាត់ជើងទឹក (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ? (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នកបើអាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ? (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
502 នាក់
ម្សិលមិញ :
667 នាក់
សប្តាហ៍នេះ :
4752 នាក់
ខែនេះ :
25862 នាក់
3 ខែនេះ :
68273 នាក់
សរុប :
1534146 នាក់