ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
វីដេអូ! សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ត្រៀមរៀបចំដាក់សម្ពោធឲ្យប្រើប្រាស់នៅដើមខែមករាឆ្នាំ២០២៤
Sat,30 December 2023 (Time 11:09 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 274នាក់)


ខេត្តបន្ទាយមានជ័យ៖ សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ត្រៀមរៀបចំដាក់សម្ពោធឲ្យប្រើប្រាស់នៅដើមខែមករាឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងឧទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ណែត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អភិបាលរងជាច្រើនរូប រួមទាំងសការីជាច្រើននាក់ បានចុះមកពិនិត្យទីតាំងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ សួនប៉ោយប៉ែតតេជោឈ្នះឈ្នះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះផ្លូវរថភ្លើង និងផ្លូជាតិលេខ៥ ប្រវែង២៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល នៅកណ្តាលក្រុងប៉ោយប៉ែត ដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើននៅក្រុងប៉ោយប៉ែត ដែលចំណាយថវិកាសាងសង់ជិត១០ម៉ឺនដុល្លារ និងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៧មករា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមបណ្ឌិតប៉ាន់ ខែម ប៊ុនថន នាយករងឧទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ណែត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ការស្ថាបនាសួនប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ផ្តើចេញពីនយោបាយឈ្នះឈ្នះ ដោះស្រាយ សំណង់មិនរាប់រយ ក្រោមការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានតាំងលំនៅនៅលើដីចំណីផ្លូវសាធារណៈជាង៤០គ្រួសារ ក្នុងពេលកន្លងមក ទើបពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្ត ចេញពីទីតាំងនេះដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍ តំបន់នេះទៅជាប្រយោជន៍សាធារណៈ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា ដោយទទួលបានការសន្តោសប្រណី ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រជាពលរដ្ឋទាំងជាង៤០គ្រួសារ ទទួលបាននូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍ក្បាលដី នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ តាមរយៈក្រុមការងារឧទ្ធិកាល័យសម្តេចតេជោ ដែលដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្តេចតេជោ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1352 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6664 នាក់
ខែនេះ :
22502 នាក់
3 ខែនេះ :
77121 នាក់
សរុប :
1661048 នាក់