ខេត្តតាកែវ៖ តើពិតដែរឬទេ? ករណីបែកធ្លាយមួយតាមបណ្តាញសារព័ត៌មានក្នុងស្រុក ដែលបានចុះផ្សាយចោទប្រកាន់ថា លោក ងោល សុខេង អធិការរង នៃអធិដ្ឋាននគរបាលស្រុកសំរោង ទទួលផែនការងារអក្សរសម្ងាត់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មិនដែលចូលធ្វើការនោះទេ គឺមួយថ្ងៃៗគិតតែពីដើរលេងល្បែងស៊ីសង បាញ់មេអាប៉ោង ពេញស្រុកភូមិ។ នេះបើយោងតាមប្រភពនៃព័ត៌មាន ដែលសារព័ត៌មានយើងខ្ញុំទើបទទួលបាន បានអោយដឹងថា៖ លោក ងោល សុខេង អធិការរងស្រុកសំរោងទទួលផែនការងារអក្សរសម្ងាត់ មិនចូលធ្វើការអោយបានពេញលេញនោះទេ គឺចូលធ្វើតែថ្ងៃចន្ទ័១ថ្ងៃតែប៉ុណ្ណោះ! ក្រៅពីថ្ងៃចន្ទ័ គាត់ដើរបាញ់មេអាប៉ោងតាមវង់ល្បែងនាៗពេញភូមិស្រុកនៃខេត្តតាកែវ។ ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា៖ មូលហេតុដែលលោកអធិការរងរូបនេះ ដើរបាញ់អាប៉ោងបានតាមអំពើចិត្តព្រោះបុគ្គលរូបនេះបានអោយលុយទៅលោក ភី ឆុន អធិការស្រុកសំរោង និង លោក ហុិន សុខេង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ ទើបបានជាលោកអធិការរង រូបនេះ ហ៊ានដើរបាញ់មេអាប៉ោងតាមវង់ល្បែងបានតាមតែអំពើចិត្ត។ តាមប្រភពព័ត៌មានដ៏ដែលបានបន្ថែមទៀតថា៖ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋបានថតជាប់រូបលោក ងោល សុខេង អធិការងស្រុកសំរោង ដែលកំពុងតែអង្គុយបាញ់មេអាប៉ោង និងសុីសងលុយរាប់សិបលានរៀល នៅស្រុកបាទី ខេត្តតាកែវ។ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សារព័ត៌មានយើងខ្ញុំមិនអាចទំនាក់ទំនងសុំការបំភ្លឺពី លោក ភី ឆុន អធិការដ្ឋាននគរបាលស្រុកសំរោង និងលោក ហុិន សុខេង ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននៅឡើយទេព្រោះគ្មានលេខទូរស័ព្ទ ពាក់ព័ន្ធជុំវិញនៃការចោទប្រកាន់ថាលោកទាំងពីនាក់ បានទទួលលុយពីលោក ងោល សុខេង អធិការរងស្រុកសំរោង។ ពាក់ព័ន្ធនៃការរិះគន់ពីសំណាកមហាជនទៅលើលោកអធិការរងស្រុកសំរោង រូបនេះដែរ ប្រជាពលរដ្ឋសំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ ឈៀង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាដាក់កម្លាំងក្រោមឱវាទ ចុះបើកការស៊ើបអង្កេតអោយបានស៊ីជម្រៅផងទាន ដើម្បីបញ្ជៀសការប៉ះពាល់ដល់កិត្តិយស នៃអង្គភាពអគ្គស្នងការនគរបាលជាតិ។ ទោះជាយ៉ាងណា សារព័ត៌មានយើងខ្ញុំរងចាំធ្វើការផ្សាយបំភ្លឺឡើងវិញ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាការចុះផ្សាយព័ត៌មានមួយនេះមិនពិត មិនសុក្រិត និងមិនយុត្តិធម៌ សម្រាប់ខ្លួនទេនោះ......សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា