ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រណ្តៅដីយក្សចាស់វស្សារ របស់អ្នកធំម្នាក់មានជម្រៅជ្រៅរាប់រយម៉ែត្រ មន្ទីរពាក់ពន្ធ័ ជាពិសេសមន្ទីររ៉ែថាមពលខេត្តសៀមរាប មិនមានវិធានការទៅលើម្ចាស់អាជីវកម្មមួយនេះ.!!!
Sat,28 January 2023 (Time 11:44 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 129នាក់)


ខេត្តសៀមរាប៖ គ្រឿងចក្រជីកយកអាចម៍ដីមួយកន្លែងកំពុងតែផ្គើនទៅលើលិខិតអនុញ្ញាត្តិ របស់មន្ទីររ៉ែថមពលខេត្តសៀមរាប ដោយជីកយកអាចម៍ដីដឹកយកទៅលក់គ្រប់ទីកន្លែង ប៉ុន្តែ ការអនុវត្តជីកយកអាចម៍ដីមានជម្រៅជ្រៅរយម៉ែត្រឯណ្ណោះ។ រណ្តៅដីខ្នាតយក្សមួយនេះដែរ ស្ថិតក្នុង សង្កាត់ស្រង៉ែ ក្រុង សៀមរាប ខេត្តសៀមរាប។ ប្រភពពីប្រជាពលរដ្ឋដែលរសើនៅទីនោះបានសម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះរណ្តៅដីដ៍សែន ជ្រៅ វាអាចបង្ករហានីភយ័សម្រាប់ពួកគាត់ ហើយរណ្តៅដីមួយកន្លែងនេះ ត្រូវបានគេស្គាល់ម្ចាស់អាជីវកម្ម ឈ្មោះ អេង សុខហ្គិច ! ជាអ្នកធំដ៏ល្បីល្បាញម្នាក់នៅខេត្តសៀមរាប ហើយក៏ជាអ្នកធ្វើអាជីវកម្មមុខជំនួញដ៏ល្បីគ្រាក់ៗប្រចាំខេត្តផងដែរ ។ គេសង្កេតឃើញថា ក្នុងបរិវេណរណ្តៅដីដែលកំពុងជីកយកអាចម៍ដីនោះដែល គឺមានរណ្តៅចាស់ៗជាច្រើនកន្លែងទៀត សិតតែមានជម្រៅជ្រៅៗ ដែលម្ចាស់អាជីវកម្មបានជីកយកអាចម៍ដីហើយពុំមានធ្វើរបងព័ទ្ធជុំវិញអោយបានត្រឹមត្រូវនោះទេ ដើម្បីការពារជៀសវាង ដែលអាចបង្ករអោយមានគ្រោះថ្នាក់ដល់ក្មេងតូចៗ នឹងសត្វពាហនៈគោ ក្របី អាចនឹងធ្លាក់ចូលស្លាប់បាត់បង់ជីវិត។ ម្យ៉ាងវិញមួយទៀតក្រុមអ្នកបើករថយន្តដឹកដីវិញ គឺបើកជាន់ដូចហោះ មិនគោរព អាយុជីវិតរបស់ប្រជាពលរដ្ឋនៅចំណុចភូមិសង្កាត់ខាងលើនេះនោះទេ។ ពាក់ពន្ធ័រណ្តៅដីខាងលើនេះដែលកន្លងមកថ្មីៗនេះបណ្តាញព័ត៌មានយើងខ្ញុំធ្លាប់បានធ្វើការទំនាក់ទំនងទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ដើម្បីសាកសួរចំពោះទីតាំងដែលម្ចាស់អាជីវកម្មកំពុងជីកយកអាចម៍ដីចាស់វស្សាមកហើយនោះ គឺជាតំបន់ស្រប់ទៅតាមច្បាប់ដែលឬទេ លោកបានអោយដឹងថា វាជាតំបន់ដែលស្ថិតនៅក្នុងផ្ទៃបាតអាងដើម្បីស្តុកទឹកអោយប្រជាពលរដ្ឋធ្វើស្រែនោះទេ ពុំមានការពាក់ពន្ធ័ហាមឃាត់នោះឡើយ លោកបន្តថា រាល់ការស្នើសុំគឺមានអាជ្ញាបណ្ណ័ពីរដ្ឋបាលខេត្តសៀមរាប។ តែមួយរយៈចុងក្រោយលោកពុំបានដឹងថានៅមានសពុលភាពបន្តនោះដែល បើបងប្អូនអ្នកសារព័ត៌មានចង់ដឹង អាចទំនាក់ទំនងជាមួយមន្ទីររ៉ែថាមពលនឹងមន្ទីរបរិស្ថានខេត្តទៅដឹងហើយ។ ចំណែកលោក ឡេង លាត ប្រធានមន្ទីររ៉ែថាមពលខេត្តសៀមរាប បណ្តាញព័ត៌មានយើងខ្ញុំធ្លាប់បានទំនាក់ទំនងខលតាមទូរសព្ទ័ដើម្បីសុំធ្វើបទសម្ភាសន៍ទៅលើអាជីវកម្មមួយនេះ តើមានច្បាប់អនុញ្ញាត្តិដែលឬទេ និងកំណត់ជម្រៅអោយជីកជម្រៅប៉ុន្មានម៉ែត្រ ដើម្បីស្របទៅតាមច្បាប់អនុញ្ញាត្តិដែលឬទេ ព្រោះជាក់ស្តែងការជីកយកអាចម៍ដីរបស់ម្ចាស់អាជីវកម្មបានធ្វើការជីកមានជម្រៅជ្រៅស្ទើរតែដល់ឋានប្រែត និងបង្កផលប៉ះពាល់ទៅដល់ រ៉ែ ធន់ធានធម្មជាតិផ្សេងៗ តែខលចូលដែរ តែពុំមានអ្នកទទួលនោះទេ រួមនឹងលោក សុិន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបផងដែរខលចូលមិនមានការឆ្លើយតបដូចគ្នា។ ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរជំនាញពាក់ពន្ធ័ទាំងអស់ ជាពិសេស ឯកឧត្ត ទៀ សីហា អភិបាលខេត្តសៀមរាប គួរមានវិធានការពិនិត្យទៅលើរណ្តៅយក្ស ដែលផ្គើនច្បាប់អនុញ្ញាត្តិមានទំហំប្រវែងរាប់រយម៉ែត្រនឹងជម្រៅវិញ ស្ទើរតែមើលមិនឃើញគ្រឿងច្រក នោះទេទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
538 នាក់
ម្សិលមិញ :
612 នាក់
សប្តាហ៍នេះ :
5212 នាក់
ខែនេះ :
17294 នាក់
3 ខែនេះ :
58146 នាក់
សរុប :
1200689 នាក់