ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឃាតករ រត់ពីខេត្តកោះកុង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងតាមប្រម៉ាញ់ចាប់ជនដៃដល់បានហើយនៅស្រុកលើកដែក.!!!
Sun,29 January 2023 (Time 06:13 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 216នាក់)


ខេត្តកណ្តាល៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៥៥នាទី កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយ លោកឧ.ត្រី ខេង ម៉េងឈាង និងលោកឧ.ត្រី កែវ រ៉េតមុន្នី អនុប្រធាន នាយកដ្ឋាន សហការ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាល ខេត្តកោះកុង.ស្នងការដ្ឋាននគរបាល.ខេត្ត កណ្តាល.ស្នងការដ្ឋាន នគរបាល.ខេត្ត ព្រៃវែង.បានធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន ចាន់ រ៉ា (ហៅ លៀន ) ភេទប្រុស អាយុ ២២ ឆ្នាំ នៅត្រង់ចំណុចភូមិដេីមអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្ត កណ្តាល ពាក់ ព័ន្ធ ករណី ឃាតកម្ម (ចាក់សម្លាប់មនុស្ស) បណ្តាលអោយជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ. អគ្គស្នងការរងទទួលផែន.ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ គួររំលឹកថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទី ត្រង់ចំណុច ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មា នករណី ឃាតកម្ម (ចាក់ សម្លាប់ មនុស្ស ) ដែលបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទីលំនៅ បច្ចុប្បន្ន ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លេីជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។ បច្ចុប្បន្ន: ជនសង្ស័យខាងលេីបាននាំមកកាន់ នាយកដ្ឋាន ដេីម្បីប្រគល់ជូន ស្នងការដ្ឋាន នគរបាល ខេត្តកោះកុង ចាត់ការតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
504 នាក់
ម្សិលមិញ :
612 នាក់
សប្តាហ៍នេះ :
5178 នាក់
ខែនេះ :
17260 នាក់
3 ខែនេះ :
58112 នាក់
សរុប :
1200655 នាក់