រាជធានីភ្នំពេញ៖ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង រួមមាន ៖ អាហារូបករណ៍ ១០០% ចំនួន ៥កន្លែង និង ៥០% ចំនួន ១០កន្លែង ដល់សិស្ស និងនិស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍ ស សុខា បញ្ជាក់ថា ការទទួលពាក្យស្នើសុំអាហារូបករណ៍នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។ ចំណែកការចូលរៀននៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។ សូមបញ្ជាក់ជូនថា៖ ទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម។
ព័ត៌មានគួរចាប់អារម្មណ៍
រណ្តៅដីយក្សចាស់វស្សារ របស់អ្នកធំម្នាក់មានជម្រៅជ្រៅរាប់រយម៉ែត្រ មន្ទីរពាក់ពន្ធ័ ជាពិសេសមន្ទីររ៉ែថាមពលខេត្តសៀមរាប មិនមានវិធានការទៅលើម្ចាស់អាជីវកម្មមួយនេះ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ងោល សុខេង អធិការរងស្រុកសំរោង កំពុងរងការរិះគន់ពីសំណាកមហាជនថាមិនដែលចូលធ្វើការទេគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក.ពិតឬយ៉ាងណា.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ស្ពឺកាសបើកទ្វារទឹក ៥ អដើម្បីជម្លៀសពលរដ្ឋនៅតាមដងស្ទឹងក្រាំងពន្លៃទៅរកទួលសុវត្ថិភាព.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាព ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
បទល្មើសនេសាទកើតក្នុងផ្ទៃបឹងទន្លេសាបក្នុងឃុំផាត់សណ្តាយ ប្រភេទឡុករបាំងរាប់រយខ្សែរប្រវែងរាប់រយម៉ែត្រ នឹងមានថៅកែឈ្មោះ ភ័ណ ភាព ដែលជាថាៅកែបទល្មើសដាក់យកត្រីនឹងមានម្ចាស់ឡុកជាច្រើននាក់ទៀតដែលមិនស្គាល់ឈ្មោះ ជំនាញពាក់ពន្ធ័នៅទីនោះបែរជាមិនបង្រ្កាប ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ស្រុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា