ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកសំរោងទង និងក្រុងច្បារមន នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។ នាឱកាសក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការជួបជុំ លោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានឆ្លៀតពេលសម្រាកដើម្បីចូលរួមពិធីជួបជុំនាថ្ងៃនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានចូលរួមអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា-២០២៣ ដែលជាខួបប្រវត្តិសាស្ត្រ ក្នុងការសង្គ្រោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ។ ឯកឧត្តមបានលើកឡើងថា យើងចាប់ផ្តើមពីបាតដៃទទេ ទោះបីជាមិនទាន់បានសម្រេចបានអ្វីដែលយើងចង់បាន តែយើងមានមោទនភាពដែលយើងបានឆ្លងកាត់សោកនាដកម្មដ៏សែនខ្លោចផ្សារមួយនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា អ្វីដែលមានសព្វថ្ងៃនេះ ជាពិសេស ការមកជួបជុំថ្ងៃនេះ ពិតណាស់មិនអាចកើតឡើងដោយឯកឯងបានទេ បើគ្មានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធនិងខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពនយោបាយ យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស ភាពជោគជ័យនៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩។ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនរាជរដ្ឋាភិបាល ទាំងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសកំឡុងពេលកូវីដ-១៩ និងបំពេញបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ យោគយល់គ្នា និងលះបង់ គោរពវិធានការ (៣ កុំ ៣ ការពារ) ដែលជាយុទ្ធសាស្រ្តដាក់ដោយរាជរដ្ឋាភិបាល ដែលទាំងអស់នេះហើយ ដែលអាចធ្វើអោយយើងមកជួបជុំគ្នានាថ្ងៃនេះបាន។ នាឱកាសនោះក៏មានការចូលរួមជាគណៈអធិបតី ពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ស្រុកសំរោងទង និង ក្រុងច្បារមន ប្រមាណ ២, ០០០ នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
រណ្តៅដីយក្សចាស់វស្សារ របស់អ្នកធំម្នាក់មានជម្រៅជ្រៅរាប់រយម៉ែត្រ មន្ទីរពាក់ពន្ធ័ ជាពិសេសមន្ទីររ៉ែថាមពលខេត្តសៀមរាប មិនមានវិធានការទៅលើម្ចាស់អាជីវកម្មមួយនេះ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ងោល សុខេង អធិការរងស្រុកសំរោង កំពុងរងការរិះគន់ពីសំណាកមហាជនថាមិនដែលចូលធ្វើការទេគិតតែពីដើរបាញ់មេអាប៉ោងតាមភូមិស្រុក.ពិតឬយ៉ាងណា.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ស្ពឺកាសបើកទ្វារទឹក ៥ អដើម្បីជម្លៀសពលរដ្ឋនៅតាមដងស្ទឹងក្រាំងពន្លៃទៅរកទួលសុវត្ថិភាព.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ពិធីផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាព ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
បទល្មើសនេសាទកើតក្នុងផ្ទៃបឹងទន្លេសាបក្នុងឃុំផាត់សណ្តាយ ប្រភេទឡុករបាំងរាប់រយខ្សែរប្រវែងរាប់រយម៉ែត្រ នឹងមានថៅកែឈ្មោះ ភ័ណ ភាព ដែលជាថាៅកែបទល្មើសដាក់យកត្រីនឹងមានម្ចាស់ឡុកជាច្រើននាក់ទៀតដែលមិនស្គាល់ឈ្មោះ ជំនាញពាក់ពន្ធ័នៅទីនោះបែរជាមិនបង្រ្កាប ចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ស្រុក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា