ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ព្រៃឈើតូចធំនៅចំណុចអូរអំបិល ភូមិអូរតាម៉េង ស្រុកអន្លង់វែង ជិតរលាយក្រោមស្នាដៃលោក ហ៊ារ មន្ត្រីអភិរក្សសត្វព្រៃរួមនិងបក្សពួកកំពុងជួលកម្មករអាជៀកឈើនិងរណាង៉ោងហើយ.!!!
Wed,01 February 2023 (Time 03:37 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 691នាក់)


ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា តំបន់អភិរក្សសត្វព្រៃ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ឈើទាំងតូចធំកំពុងរងការវិនាសហិនហោចបន្តិចម្តងៗ ដោយមានក្រុមជនឧក្រិដ្ឋកម្មមួយក្ដាប់តូចចូលទៅកាប់អាជ្រៀកឈើ ប្រើឧបករណ៍ អា និង រណាង៉ោង រួចធ្វើការជញ្ជូនឈើទាំងនោះយកទៅលក់បានយ៉ាងរលូនអស់រយ:ពេលជាច្រើនឆ្នាំមកហើយមកដល់បច្ចុបន្បនេះ តែពុំដែលឃើញមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធប្រចាំការនៅទីនោះធ្វើការបង្ក្រាបទេ សង្ស័យជាមេខ្លោងក្នុងមុខជំនួញឈើនេះហើយ។ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងខាងលើឃើញថា ពិតជាមានក្រុមដែលកំពុងសម្ងំអាជ្រៀកឈើក្នុងព្រៃនោះ ដោយប្រើ រណាង៉ោង អា សម្លេងលាន់ឮរំពងពេញព្រៃក្នុងតំបន់អភិរក្សសត្វព្រៃពិតប្រាកដមែន ហើយក្រុមការងារក៏សាកសួរទៅអ្នកអាឈើ ភ្លាមនោះលោកពូម្នាក់ឈ្មោះ ដូរ ប្រាប់ថាពួកគាត់ ស៊ីឈ្នួលអាឈើអោយលោក ហ៊ារ គាត់ជាមន្ត្រីអភិរក្សសត្វព្រៃនៅទីនេះ ហើយអាឈើក្នុងមួយម៉ែត្រគូប(សែសិបម៉ឺនរៀល) មិនតែប៉ុណ្ណោះលោក ហ៊ារ ប្រាប់ពួកគាត់ថា មិនបាច់ភ័យខ្លាចទេ ព្រោះមន្ត្រីជំនាញផ្នែកផ្សេងទៀតយាមល្បាតតាមច្រកនិមួយៗអស់ហើយ ជាសវាងកុំអោយតែប្រជាពលរដ្ឋគាត់មកឃើញទៅបានហើយ។ បើយោងតាមប្រភពពីកម្មករដែលធ្វើការនៅទីនោះលួចខ្សឹបប្រាប់ថា សូម្បីតែសត្វបង្គួយងាប់១ក្បាល ដែលកម្មករវ៉ៃងាប់ ក៏ជនជាតិបារាំង និង ជនជាតតិថៃ កាត់ប្រាក់ខែមួយខែដែរ ចុះទម្រាំ លោក ហ៊ារ មន្រ្តីអភិរក្សសត្វព្រៃ ជួលអោយពួកទាំងនោះមកអាឈើធំៗបែបនេះ បើថ្នាក់លើ ប្រធានអង្គការ និងលោកឧកញ៉ា សុខ ហុង គាត់បានដឹងវិញ លោក ហ៊ារ រួមនិងបក្សពួកច្បាស់ជាមិនរួចខ្លួនទេ។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ សារព័ត៌មានយើងក៏បានខលទៅលោក ហ៊ារ ដែលជាមន្រ្តីអភិរក្សសត្វព្រៃ ប្រចាំការនៅទីនោះ លោកបានឆ្លើយថា បើមិនជួលអោយគេអាជ្រៀកឈើមានពីណាចេះអា ហើយឈើនេះយកទៅធ្វើប៉ុស្តិ៍ និងប៉ម បីបួនកន្លែងថែមទៀត គឺលើកអោយខ្ពស់ៗសម្រាប់ឆ្លុះបញ្ចាំងភ្លើងមើលព្រៃបានឆ្ងាយ ដើម្បីការពារសត្វព្រៃ និងភ្លើងឆេះព្រៃ ហើយប៉ុន្មានថ្ងៃនេះព្រៃឈើនៅតបន់នេះ ត្រូវបានភ្លើងឆេះជាង៣០ហិកតា តែបើចង់ដឹងច្បាស់សួរទៅខាងជំនាញមន្ទីរបរិស្ថានទៅដឹងហើយ ព្រោះខ្ញុំមុននឹងធ្វើអីមួយខ្ញុំបានឆ្លងកាត់យោបល់ពួកគាត់ដែរ ព្រោះគាត់ជាមេខ្ញុំ។ លោក ហ៊ារ បន្ថែមថា តាមពិតទៅឈើនេះរលំដួលតាំងពីខែ៨ ឆ្នាំមុនមកម្ល៉េះ មិនមេនពួកខ្ញុំកាប់ផ្តួលថ្មីៗឥឡូវនេះទេ ឬមួយក្រុមការងារលោកថតបានពេលកំពុងកាប់អាឈើស្រស់ បន្ទាប់លោកថា ខ្ញុំកំពុងជាប់រវល់ទៅមើលព្រៃដែលភ្លើងឆេះ រួចក៏បិទទូរស័ព្ទទៅ។ ដោយឡែក បើយោងតាមប្រភពពីកម្មករដ៏ដែលបានទម្លាយថា លោក ហ៊ារ ដែលជាមន្រ្តីអភិរក្សនេះហើយដែលជាអ្នកមើលការខុសត្រូវក្នុងមុខជំនួញអាឈើយកទៅលក់ ទៅតាមបណ្តាខេត្តនានា រួមមាន ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ក៏ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនរួមនិងបក្សពួកចែកគ្នីគ្នាធ្វើមានបាន ក្រោមហេតុផលយកលេស ថាយកឈើទាំងនោះទៅធ្វើប៉ុស្តិ៍ និងប៉ម បន្ថែម សម្រាប់ដាក់កម្លាំងឃ្លាំមើលនិងការពារព្រៃ។ ទាក់ទិនករណីការកាប់បំផ្លាញ់ព្រៃស្អាក ដឹកជញ្ជូនឈើដូចស្រម៉ោចជញ្ជូនស្បៀងខាងលើ នៅរសៀលថ្ងៃ៣១ ខែឆ្នាំដ៏ដែល ក្រុមសារព័ត៌មានយើងបានខលទៅលោកឧកញ៉ា សុខ ហុង ដែលលោកគ្រប់គ្រងនិងអភិរក្ស មិនតែប៉ុណ្ណោះលោកថែមទាំង ផ្តល់ប្រាក់ខែ ដល់កម្លាំងជំនាញស្ថាប័នពាក់ព័ន្ធប្រចាំការនៅតំបន់ព្រៃនោះ ក្នុងការលើកទឹកចិត្ត អោយជួយថែរក្សាការពារ និងអភិរក្ស ចុះនៅក្នុងនឹងម្តេចបានជាឃើញតែមន្ត្រីឈ្មោះ ហ៊ារ អោយគេចូលលួចកាប់ដឹកជញ្ជូនឈើចេញបានដដែលចឹង លោកឧកញ៉ា.? លោកបានឆ្លើយថា ព្រៃយើងទុកអភិរក្ស គឺអភិរក្សហ្នឹងហើយ បងឯងធ្វើសារព័ត៌មានយូរហើយនៅតែសួរសំណួរខ្ញុំចឹង ហើយខ្ញុំនិងចង់អោយគេកាប់អី ធ្វើមេចបើគេលូចកាប់ ហើយកម្លាំងយើងវាមានកំណត់ មិនមានកម្លាំងរាប់រយអ្នកសម្រាប់ចុះល្បាតការពារឯណា? ព្រោះព្រៃដីនោះវាធំពេក តែឥឡូវខ្ញុំខ្ជិលណាស់ សព្វថ្ងៃនេះ ខ្ញុំខំថែរក្សាព្រៃនោះអស់រយៈពេល ២០ឆ្នាំជាងហើយ បងមើលចុះព្រៃស្អាកកាលពីមុនក្រាសខ្មឹក ឥឡូវពួកអស់នោះលួចចូលទៅកាប់បំផ្លាញជិតអស់ហើយ។ បន្ទាប់មកសារព័ត៌មានរាយការណ៍ជូនលោកបន្ថែមថា តែភាគច្រើនឃើញតែក្រុមមន្ត្រីអភិរក្សសត្វព្រៃ ប្រចាំការនៅក្នុងនោះ ឃុបឃិតគ្នាអោយគេចូលកាប់ឈើ លោកក៏បានឆ្លើយតបថា រឿងមន្ត្រីរាជការពេលខ្លះខ្ញុំចង់អស់ជំនឿហើយ ខ្ញុំចង់អស់លិតភាពការពារហើយ ខ្ញុំពិបាកណាស់សព្វថ្ងៃនេះ! លោកឧកញ៉ាបន្ថែមថា រឿងនិងខ្ញុំដឹងហើយ ខ្ញុំនិងអោយកម្លាំងផ្ទៃក្នុងស៊ើបង្កេត តើនរណាជាអ្នកអោយគេចូលកាប់ព្រៃឈើដែលកំពុងអកភិរក្ស បើរកឃើញខ្ញុំនិងស្នើទៅខាងក្រសួងបរិស្ថានដកចេញអោយអស់ ហើយដាក់អ្នកថ្មីជំនួស រីឯដីព្រៃនោះមិនម៉ែនជារស់ខ្ញុំទេស្តាប់អោយទាន់ គឺជារបស់រដ្ឋ ខ្ញុំគ្រាន់តែចូលរួមជាមួយប្រធានអង្ការការពារ និងជួយអភិរក្សដើមជាតិនោះទេ សូមអរគុណដែលបានរាយការណ៍ជូន។ ប្រជាពលរដ្ឋដែលរស់នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ដាក់ការសង្ស័យថា បើទោះបីលោកឧកញ៉ា សុខ ហុង បានបកស្រាយអោយអ្នកសារព័ត៌មានយល់ពីផលលំបាកនិងចង់អស់លិតភាព ក្នុងកិច្ចការការពារតំបន់អភិរក្សសត្វព្រៃ យ៉ាងណានោះក្តី មិនខុសពីពាក្យស្លោកចាស់លោកពលថា កន្ទេលធំបន្លំដេក ត្រីងៀត ឆ្លៀតពង នោះទេ ឬក៏ ដំរីងាប់ ទោះយកចង្អេរមកបាំងក៏មិនជិតដែរ។ ពាក់ព័ន្ធករណីកាប់ផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សសត្វព្រៃខាង ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈបញ្ជាការឯកភាពខាងបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផលអនុផលព្រៃឈើធនធានធម្មជាតិ សូមឯកឧត្តម មេត្តាចាត់កម្លាំងក្រោមឱវាទ ដាក់ការស៊ើបអង្កេតអោយបានស៊ីជម្រៅទៅលើមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធប្រចាំការនៅទីនោះ ដែលកំពុងឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹតផ្ទុយពីបទបញ្ជាថ្នាក់ដឹកនាំអស់ហើយទាន។ ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងនៃស្ថាបនា និងចូលរួមចំណែកថែរក្សាការពារព្រៃឈើដែលនៅសេសសល់ក្នុងតំបន់ដែនអភិរក្សសត្វព្រៃនោះអោយនូវគង់វង់ សម្រាប់ទុុកជាសម្បត្តិរដ្ឋ ប្រយោជន៍រួម និងទុកអោយក្មេងៗជំនាន់ក្រោយបានស្គាល់ស្គាល់រុក្ខជាតិសាស្ត្រចម្រុះតែប៉ុណ្ណោះ គ្មានចេតនា មួលបង្កាច់ ឬជាន់ពន្លិចអោយបុគ្គលណាម្នាក់រើសអើងឡើយ សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
2416 នាក់
សប្តាហ៍នេះ :
6529 នាក់
ខែនេះ :
23194 នាក់
3 ខែនេះ :
77344 នាក់
សរុប :
1662148 នាក់