ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបង្កការភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះជួយពន្លត់យ៉ាងយកចិត្តទុកដាក់ទើបគ្រប់គ្រងសភាពការបាន.!!!
Mon,13 February 2023 (Time 06:12 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 154នាក់)


ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃច័ន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៦និង១០នាទីព្រឹក មានករណីអគីភ័យឆាបឆេះនៅចំណុចមុខ សណ្ឋាគាអូរមាស បែកខាងត្បូង នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក៏ឃើញមានវត្តមាន ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តដឹកនាំកម្លាំងបញ្ជាផ្ទាល់ លោក គាត ហ៊ុល អភិបាលក្រុង.លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត រួមនិងកម្លាំងសហការចម្រុះចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះនោះភ្លាមៗផងងដែរ។ បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ភ្លើងដែលបានឆេះផ្ទះពលរដ្ឋរងការខួចខាតចំនួន ៥ល្វែង រួមមាន៖ ១-ហាងម៉ាត BPA 24h មួយល្វែង ម្ចាស់ផ្ទះឈ្មោះ យ៉ាំ សីវលីន ភេទស្រី អាយុ ៣៣ឆ្នាំ (ខួចខាតផ្ទះមួយកំណាត់ខាងក្រោយ)។ ២-ហាងលក់សំបកកង់រថយន្ត ស៊ីណាត ម្ចាស់ផ្ទះឈ្មោះ អ៊ុង ស៊ីមាណាត ភេទប្រុស អាយុ ៣៦ឆ្នាំ (ខួចខាងផ្ទះទាំងស្រុង)។ ៣-ហាង លី សៀងផេង លក់សំភារៈគ្រឿងអគ្គិសនី ម្ចាស់ផ្ទះឈ្មោះ លី សៀងផេង ភេទប្រុស អាយុ ៣៨ឆ្នាំ (ផ្ទះខួចខាតទាំងស្រុង)។ ៤-ហាង ទ្រី ស្រីពៅ លក់គ្រឿងអេឡិចត្រូនិច ម្ចាស់ផ្ទះឈ្មោះ សារ៉ាយ ទី ភេទប្រុស អាយុ ៣១ឆ្នាំ (ការខូចខាតក្តាប់មិនទាន់បាន)។ ៥- ហាង អិន ធី ស៊ី កំទ្យូទ័រ មម្ចាស់ផ្ទះឈ្មោះ ឈី សូវៀត ភេទប្រុស អាយុ ៤១ឆ្នាំ (ការខូចខាតក្តាប់មិនទាន់បាន) ក្នុងកិច្ចសហប្រតិបត្តិការនេះកម្លាំងចូលរួមអន្តរាគមន៍រួមមាន៖ -កម្លាំងរបស់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យចំនួន ៣៩៨ នាក់។ -កម្លាំងរដ្ឋបាលក្រុងប៉ោយប៉ែតចំនួន ៤២នាក់ -កម្លាំងរដ្ឋបាលសង្កាត់ប៉ោយប៉ែត ១៥នាក់។ -កម្លាំងរដ្ឋបាលសង្កាត់អូរជ្រៅចំនួន ២១នាក់។ -កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន ១២០នាក់។ -កម្លាំងវីរ:ការពារព្រំដែន ៨៩១ ចំនួន ១០០នាក់។ -កម្លាំងវីរ:ការពារព្រំដែន៩១១ ចំនួន ៩០នាក់។ -កម្លាំងអាវុធហត្ថក្រុង ៦៥នាក់។ -កម្លាំងកងពលលេខ៥១ ចំនួន ៦០នាក់។ -កម្លាំងសឹករងក្រុង ៣២នាក់។ -កម្លាំងជួយអន្តរាគមន៍របស់អង្គភាពថៃចំនួន ៧១នាក់។ -កម្លាំងផ្សេងៗចំនួនប្រមាណ ១០០នាក់។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះរួមមាន៖ -រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ១១គ្រឿង រថយន្ត១គ្រឿង ប្រើកម្លាំង ៨នាក់ សរុប ៨៨នាក់។ -ឡានទឹកសាលាក្រុងចំនួន ០១គ្រឿង -ឡានទឹករបស់ក្រុមហ៊ុន កាស៊ីណូ ត្រូពីកាណា ចំនួន ០២គ្រឿង -ឡានទឹកក្រុមហ៊ុន កាស៊ីណូ ហ្គ្រេនដាយម៉ិន ចំនួន ០១គ្រឿង។ ក្នុងហេតុការណ៍នោះផងដែរក៏មានការចូលរួម អន្តរាគមន៍ពីអាជ្ញាធរភាគីថៃ និងបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ៩គ្រឿង បូករួមនិងរថយន្តចាំសង្គ្រោះបន្ទាន់ ២៤ គ្រឿង។ សរុបកម្លាំងរួមដែលជួយអន្តរាគមន៍ចំនួន ១១១៤ នាក់។ រីឯកម្លាំងកងពលលេខ៥១ រងរបួសស្រាលចំនួន ១នាក់ ក្នុងពេលជួយអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើ។ ចំពោះព័ត៌មានបឋម:ខាងលើនេះ គិតត្រឹមម៉ោង១០និង២៤នាទីនាព្រឹក ថ្ងៃខែឆ្នាំដដែល ទើបភ្លើងរលត់ទាំងស្រុង សូមរងចាំតាមដានទស្សនាព័ត៌មានលម្អិតនូវវគ្គបន្ត នាពេលក្រោយពីអង្គភាព ប៉ោយប៉ែត ប៉ុស្តិ៍ សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5633 នាក់
ខែនេះ :
21095 នាក់
3 ខែនេះ :
49537 នាក់
សរុប :
1313148 នាក់