ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបនិងបិទកាស៊ីណូ១កន្លែង នៅសង្កាត់អូរឬស្សី ល្បីខាងបើកអោយពលរដ្ឋខ្មែរចូលជល់មាន់.!!!
Mon,27 February 2023 (Time 11:55 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 106នាក់)


ខេត្តបន្ទាយមានជ័យ៖ មួយរយះចុងក្រោយនេះ សង្កេតឃើញថា មានសារព័ត៌មាន គេហទំព័រ និងអង្គភាពសារព័តមានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ ស្តីពីកាស៊ីណូ១កន្លែង នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតថា មានពលរដ្ឋខ្មែរជាច្រើនបានចូលលេង ល្បែងស៊ីសង ជល់មាន់ខុសច្បាប់។ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវ និង ហៅម្ចាស់ទីតាំងសួរនាំធ្វើកិច្ចសន្យាបញ្ឈប់ ដើម្បីបិទទីតាំងអាជីវកម្មមួយនេះ។ បើយោងតាមការអោយដឹងពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជាលទ្ធផល ក្រោយចុះស្រាវជ្រាវពិនិត្យទីតាំងជាក់ស្តែង កាស៊ីណូ (ឆាយណាថោន) នៅចំនុចភូមិទួលពង្រ សង្កាត់អូរឬស្សី ជាកាស៊ីណូមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ មានបុគ្គលិកជាពលរដ្ឋខ្មែរបម្រើការងារនៅទីនោះជាច្រើនរូប ហើយកាស៊ីណូនេះ បានបិទទ្វារមិនធ្វើអាជីវកម្មមួយរយ:ហើយ។ ពាក់ព័ន្ធនិងការចុះផ្សាយរបស់សារព័ត៌មាន មួយចំនួន បានកូបពីផ្សាយបន្តគ្នាថា ១-មានជនជាតិខ្មែរចូលលែងកាស៊ីណូខាងលើ ជារឿងមិនពិតទេ ជនជាតិខ្មែរទាំងនោះគឺជាបុគ្គលិកបម្រើការងារប៉ុណ្ណោះ។ ២-ចំពោះមានការបើកលែងខុសច្បាប់គគ្រឹកគគ្រែង មិនពិតទេ ព្រោះកាស៊ីណូគេមានច្បាប់ត្រឹមត្រូវ។ ៣-ចំពោះការចេញផ្សាយលើគេហទំព័រសារព័ត៌មាន ប្រើប្រាស់រូបភាពចាស់យូរហើយ និង រូបភាពខ្លះមិនមែនទីតាំងនេះទៀតផង។ ៤-ការចុះពិនិត្យជាក់ស្តែង ទីតាំងកាស៊ីណូមួយនេះ បានបិទទ្វារមិនធ្វើអាជីវកម្មជាង១០ថ្ងៃមកហើយ។ អាហេតុនេះ ដើម្បីរក្សាបាននូវគុណតម្លៃអ្នកសារព័ត៌មាន អាជីព មានវិជ្ជាជីវ: សូមលោក លោកស្រី ម្ចាស់គេហទំព័រដែលបានចុះផ្សាត សូមចុះផ្សាយកែតម្រូវឡើងវិញ។ ក្នុងករណីនេះដែរបើនូវបន្តសកម្មភាពចុះផ្សាយខុសពីការពិត អង្គភាពនគរបាលយើងខ្ញុំនឹងមានចំណាត់ការតាមផ្លូវច្បាប់។ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមស្នើដល់ លោក លោកស្រី ប្រធានអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមមានក្រមសីលធម៌ និងវិជ្ជាជីវ: ធ្វើការចុះផ្សាយអ្វីមួយត្រូវប្រមូលប្រភពព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ រិះគន់ដើម្បីស្ថាបនា កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច បែជាចុះផ្សាយបំភ្លើសការពិត ដែលនាំអោយប៉ះពាល់ដល់ កិត្តយស សេចក្តីថ្លៃថ្នូរ ការខិតខំប្រឹងប្រែង របស់នគរបាលជាតិ និងធ្វើអោយសាធារណៈជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នអនុវត្តន៍ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
518 នាក់
ម្សិលមិញ :
612 នាក់
សប្តាហ៍នេះ :
5192 នាក់
ខែនេះ :
17274 នាក់
3 ខែនេះ :
58126 នាក់
សរុប :
1200669 នាក់