ខេត្តឧត្ដរមានជ័យ៖ តើទៅជាយ៉ាងណាព្រះអើយភ្នំចង្រ្កានយក្សរលាយបាត់រូបមួយហើយអីឡូវក្រុមហ៊ុន លឿត វឌ្ឍនៈ បន្តអាជីកម្មវាយកម្ទេចបំផ្លាញភ្នំវែងស្ថិតនៅភូមិចង្រ្កានយក្ស ឃុំប៉េង ស្រុកបន្ទាយអំពិល មន្ទីរពាក់ពន្ធ័ក្នុងខេត្តដូចជាមិនអើរពើរទាល់តែសោះព្រោះតែលិខិតមាសមួយសន្លឹករបស់ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ជាអ្នកអនុញ្ញាត។ តើពិតដូចជាការលើកឡើងពីស្រ្តីម្នាក់ជាមេការ មើលការខុសត្រូវក្នុងក្រុមហ៊ុន លឿត វឌ្ឍនៈដែរទេថាក្រុមហ៊ុនខ្លួនគឺមានច្បាប់វាយកម្ទេចបំបែកភ្នំធ្វើអាជីវកម្មលក់ថ្មដោយមានច្បាប់អនុញ្ញាតអោយបន្តអាជីវកម្មពីក្រសួងបរិស្ថាននិងក្រសួងរ៉ែនិងថាមពលដោយស្រប់ច្បាប់។ សូមឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងឯកឧត្ដម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល មេត្តាទានជ្រាបភាពវិនាសសកម្មនៃភ្នំមួយចំនួននៅក្នុងខេត្តឧត្ដរមានជ័យ និងត្រូវរលាយបាត់រូបសល់ត្រឹមតែឈ្មោះសម្រាប់ក្មេងជំនាន់ក្រោយ និងលែងបានឃើញ បានហៅបន្តទៀតហើយព្រោះដោយសារតែលិខិតមាសមួយសន្លឹងរបស់ក្រសួងពាក់ពន្ធ័អនុញ្ញាតអោយក្រុមហ៊ុនទាំងនេះធ្វើអាជីវកម្មស្រប់ច្បាប់ និងមានសិទ្ធធ្វើអាជីកម្មវាយបំបែកភ្នំ និងកិនកម្ទេចថ្មភ្នំលក់ដូរលើទីផ្សារក្នុងបច្ចុប្បន្ន។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះក្រុមការងារយើងបានធ្វើបទសម្ភាសន៍លោក ភុន ឡែន ប្រធានមន្ទីររ៉ែនិងថាមពលប្រចាំខេត្តឧត្ដរមានជ័យ លោកបានបញ្ជាក់ថាក្រុមហ៊ុន លឿត វឌ្ឍនៈ គឺមានច្បាប់អាជីវកម្មគ្រប់គ្រាន់ក្នុងការពុះបំបែកភ្នំនិងធ្វើអាជីកម្មលក់បានព្រោះក្រុមហ៊ុន លឿត វឌ្ឍនៈ បានរត់ការស្នើរសុំច្បាប់អាជីកម្មតាំងពីភូមិឃុំស្រុកនិងមន្ទីរពាក់ពន្ធ័ជុំវិញខេត្តទាំងមូលរួចអស់ហើយ និងក្រសួងពាក់ពន្ធ័ក៍បានអនុញ្ញាតអស់ដែរគ្មានអ្វីខុសច្បាប់នោះទេ។ រីឯលោក ហូរ ចាន់ថុល អ្នកគ្រប់និងជាជំនួញការក្រុមហ៊ុន លឿត វឌ្ឍនៈ បានបញ្ជាក់ថា ក្រុមហ៊ុនមានច្បាប់អនុញ្ញាតគ្រប់គ្រានក្នុងការធ្វើអាជីវកម្មចេញដោយក្រសួងបរិស្ថាននិងក្រសួងរ៉ែនិងថាមពល ហើយក្រុមហ៊ុនលឿត វឌ្ឍនៈ តែងតែជួយកសាងផ្លូវនិងដឹកថ្មចាក់លុបក្រឡុកដល់អក្ស(T)ទទឹងថ្ងៃឧត្ដរមានជ័យ ចំណែកផ្លូវទៅពួកលោកក៏បានចាក់រហូតដែរ តែមួយរយៈនេះវារាងក្រហុកខ្លះមិនទាន់បានចាក់លុបព្រោះគ្រឿងចាក់ខូច។ ពលរដ្ឋក៏ដូចជាមហាជនទូទៅមានការសោកស្ដាយក្នុងការបាត់បង់ភ្នំចង្រ្កានយក្សនិងភ្នំវែងក្នុងខេត្តឧត្ដរមានជ័យ ដែលជាកេរ្តិ៍ដំណែរដូនតាបុព្វបុរសខ្មែរបានបន្សល់ទុកត្រូវបានរលាយមួយប្រព្រិចភ្នែកដោយសារតែលិខិតមាសមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័អនុញ្ញាតអោយក្រុមហ៊ុន លឿត វឌ្ឍនៈ ធ្វើការអាជីវកម្មវាយបំបែកថ្មភ្នំស្របច្បាប់។(វគ្គ១)ជុំវិញករណីខាងលើនេះបើសារមុីខ្លួនពាក់ពន្ធ័គិតថាការចុះផ្សាយពីការពិតឫមិនមានភាពប្រក្រតីអង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺជានិច្ចរាល់ម៉ោងធ្វើការ៕ ដោយ៖ សួន ចំណាប់ ប្រចាំស្រុកអន្លង់វែង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា