ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!!
Sun,19 March 2023 (Time 05:26 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 176នាក់)


ខេត្តឧត្ដរមានជ័យ៖ ទីតាំងជល់មាន់មានតាមទូរទស្សនអនឡាញនិងតាបប៊ីយ៉ាងជ្រកក្នុងហាងកាហ្វេមួយកន្លែងនៅផ្លូវលេខ៩ភូមិ...សង្កាត់អូរស្មាច់ក្រុងសំរោងកំពុងប្រមូលផ្ដុំក្រុមអ្នកញៀនល្បែងទាំងក្មេងទាំងចាស់ សូម្បីតែសម្ថតកិច្ចមួយចំនួនតូចក៏សម្រុកចូលលេងចាក់ភ្នាល់ហ៊ោកញ្ជ្រៀវផ្អើលមនុស្សម្នា និងវីវកងើបមុខមិនរួច។ រីឯលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ មិនហ៊ានធ្វើការបង្រ្កាបព្រោះតែខ្លាចបាត់ប្រយោជន៍ ទើបបានបណ្ដែរបណ្ដោយអោយក្រុមប្រព្រឹត្តបទល្មើសដើរបើកបនល្បែងពេញសង្កាត់អូរស្មាច់ដោយមិនគិតពីភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក។ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ គេសង្កេតឃើញថា មានក្រុមអ្នកញៀនល្បែងទាំងក្មេងទាំងចាស់ច្រើនកុះក ម៉ូតូត្រៀបត្រាសម្រុកចូលលេងចាក់ល្បែងជល់មាន់អនឡាញភ្នាក់ដាក់លុយស៊ីសងនៅមុខទូរទស្សន៍ភ្លាមៗដោយមិនញញើតច្បាប់និងមានតាបប៊ីយ៉ាផងដែរ។ ប្រភពពីអ្នកញៀនល្បែងបានដើរអ៊ួតថាទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញស្ថិតនៅផ្លូវលេខ៩ មានធានាសុវត្ថិភាពដល់ក្រុមអ្នកញៀនល្បែងទាំងអស់ព្រោះម្ចាស់បើកបនល្បែងអនឡាញមានខ្សែរធំណាស់​គ្មានមន្រ្តីសម្ថតកិច្ចមូលដ្ឋាន សង្កាត់ក្រុងខេត្តហ៊ានប៉ះឡើយ ចង់ស្រែកហ៊ោកញ្ជ្រៀវប៉ុណ្ណាក៍មិនអីដែរ ចង់ចាក់ដាក់ទឹកលុយដីប៉ុន្មានក៍បាន ព្រោះក្រុមហ៊ុនបើកបនល្បែងអនឡាញធានាសងគ្រប់ចំនួន។ ចាំមើលថា លោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់និងចាត់វិធានបង្រ្កាបបនល្បែងជល់មាន់តាមទូរទស្សន៍អនឡាញគ្មានច្បាប់អនុញ្ញាតដែរឫយ៉ាងណា?ឫមួយលោកហ៊ានផ្គើននិងបទបញ្ជារបស់សម្ដេច តេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងមិនអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចចេញដោយក្រសួងមហាផ្ទៃ។ យ៉ាងណាមុិញពលរដ្ឋក៏ដូចជាមហាជនធ្វើការស្នើរសុំនិងសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្ត និ ងឯកឧត្ដម​ ប៉ែន កុសល្យអភិបាលខេត្តឧត្ដរមានជ័យមេត្តាចាត់វិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញនៅសង្កាត់អូរស្មាច់ផងទាន.! ដើម្បីធានាសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ជាពិសេសរឿងមួយចំនួនដែលនឹកស្មានមិនដល់អាចកើតនូវអំពើរហឹង្សារក្នុងគ្រួសារ វាយតប់ប្រពន្ធកូន អំពើរចោរកម្ម​ លួច ឆក់ ប្លន់ ជាដើម។ល។ នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៣នេះក្រុមការងារយើងក៍មិនអាចស្វែងរកទំនាក់ទំនងទៅលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់មិនបានទេ។ ដោយ: សួន ចំណាប់ ប្រចាំខេត្តឧត្ដរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
636 នាក់
ម្សិលមិញ :
890 នាក់
សប្តាហ៍នេះ :
5526 នាក់
ខែនេះ :
20850 នាក់
3 ខែនេះ :
55076 នាក់
សរុប :
1246710 នាក់