ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!!
Fri,24 March 2023 (Time 03:21 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 291នាក់)


ភ្នំពេញ៖ ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យយើងសម្រេចចិត្តខុស ហើយបើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយញុះញុង បំបែកបំបាក់ នោះនឹងកាន់តែប្រឈមនូវហានិភ័យសង្គមខ្ពស់ ដែលអាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស នឹងអាចកើតមានសង្គ្រាមក៏ថាបាន។ ប្រសាសន៍ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣នៅ សណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន័បន្តថា ពិតមែន ហើយថ្ងៃនេះសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានប្រារព្ធធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការ ងារ ឆ្នាំ២០២២និងលើកទិសដៅការងារ ឆ្នាំ ២០២៣ នៅលើបដាខាងក្រោយ វេទិកាមានរំលេចពាក្យមួយឃ្លាថា "រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គម និងមនុស្ស ជាតិទាំងមូល” ដែលឃ្លានេះ រឹតតែឆ្លុះបញ្ចាំងពីឆន្ទៈ របស់សមាគមសម្ព័ន្ធ សារព័ត៌មានឯករាជ្យ ដែលបានចូលជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាពនិងបានទាន់ ពេលវេលាផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំ បានលើកឡើងទៀតថា ប្រទេសរបស់យើងប្រកាន់យករបបប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលជារបបមួយធ្វើអោយមានសុខដុមរមនា មានសុខសន្តិភាព និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពធូធារ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិ ភាព ដែលយើងកំពុងមានសព្វថ្ងៃគឺបានមកដោយ លំបាក និងដោយការតស៊ូលះបង់ខ្ពស់ពីឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។ យើងនៅចាំបានថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ហៅកាត់ (អ៊ុនតាក់) ប្រទេសរបស់យើង មិនទទួលបានសុខសន្តិភាពពេញ លេញនោះទេ ក្រោយពីអ៊ុនតាក់បញ្ចប់ បេសកកម្មរបស់ខ្លួនលើទឹកដីកម្ពុជា បានបន្សល់ទុកនូវការងារស្មុគស្មាញជាច្រើនដល់កម្ពុជា ដែលត្រូវពុះពារ ដោះស្រាយដោយខ្លួនឯង។ នាឱកាសនោះដែរ ឯកឧត្តម ស សុខា បញ្ជាក់ថាមទៀតសមាគមត្រូវបន្តសហការជាមួយនឹងក្រសួងស្ថាប័ន ពាក់ព័ន្ធ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មានទូទៅ ពិសេសអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន សមាជិករបស់ខ្លួនឲ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័ស ទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីសំរាប់ទប់ ទល់នឹងបញ្ហាប្រឈម ដែលអាចកើតឡើងនាពេលអនាគតដែលយើងមិន អាចប៉ាន់ស្មានបាន។ ជាពិសេសត្រូវបញ្ចូលការផ្សព្វផ្សាយអំពីស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏ដូចជាកម្មវិធី កម្សាន្តនានានៅព្រឹត្តិការណ៍ចូលឆ្នាំខ្មែរខាងមុខនេះ ឱ្យបានទូលំទូលាយ នៅក្នុងផែន ការឆ្នាំ២០២៣៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2223 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7535 នាក់
ខែនេះ :
23373 នាក់
3 ខែនេះ :
77992 នាក់
សរុប :
1661919 នាក់