ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ភ្នំវែងស្ថិតនៅក្នុងស្រុកបន្ទាយអំពិលនិងត្រូវរលាយក្លាយជាវាលរាបជាក់ជាមិនខានក្រោយពីក្រុមហ៊ុន លឿត វឌ្ឍនៈខនស្រ្តាក់សិន ឯ.ក បានលិខិតមាសមួយសន្លឹកពីក្រសួងពាក់ពន្ធ័.!!!
Sat,25 March 2023 (Time 06:00 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 309នាក់)


ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋហូសចិត្តនិងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបាត់បង់ភ្នំចង្រ្កានយក្សដែលជាកេរ្ត៍ដំណែរនិងជានិមិត្តរូបមួយជិតព្រំដែនខាន់ចែកស៊ីមាត្រូវបានបាត់រូបរាងនិងបាត់ឈ្មោះជាប្រវត្តិសាស្រ្តខ្មែរដោយសារតែក្រុមហ៊ុនមួយចំនួនចូលមកដេញថ្លៃវាយកម្ទិចបំផ្លិចបំផ្លាញអោយភ្នំមួយនេះរាបដល់ដីអស់ទៅហើយ។ រហូតមកដល់បច្ចុប្បន្ននេះគេសង្កេតឃើញថាអាជ្ញាធរនិងមន្ទីពាក់ពន្ធ័រ៉ែនិងថាមពលនិងមន្ទីរបរិស្ថានក្នុងខេត្តឧត្ដរមានជ័យកំពុងអង្គុយចាំមើលថាក្រុមហ៊ុន លឿត វឌ្ឍនៈ ខន ស្រ្តាក់សិន ឯ.ក របស់លោកឧកញ្ញាម្នាក់រស់នៅខេត្តបន្ទាយមានជ័យចូលមកដេញថ្លៃរត់អាជ្ញាប័ណ្ណទៅដល់ក្រសួងរ៉ែនិងថាមពលនិងក្រសួងបរិស្ថាននិងបានលិខិតមាសមួយសន្លឹកពីក្រសួងពាក់ពន្ធ័ទាំងនោះវាយកម្ទិចបំផ្លិចបំផ្លាញ បំផ្ទុះបំបែកភ្នំវែងស្ថិតនៅក្នុងភូមិ ចង្រ្កានយក្ស ឃុំប៉េង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យដល់កម្រិតណា.? ហើយភ្នំវែងមួយនេះនិងបាត់ឈ្មោះមួយទៀតបន្ទាប់ពីភ្នំចង្រ្កានយក្ស។ ភាពវិនាសសកម្មនៃភ្នំ​វែងដែលជាសម្បត្តិរដ្ឋនិងជាកេរ្តិ៍ដំណែរដូនតាបន្សល់ទុកនៅពេលត្រូវបានក្រុមហ៊ុន លឿត វឌ្ឍនៈ​ខន ស្រ្តាក់សិន ឯ.ក របស់លោកឧកញ្ញាម្នាក់រស់ខេត្តបន្ទាយមានជ័យលេបត្របាក់និងបំផ្ទុះបំបែកភ្នំធ្វើអាជីវកម្មលក់និងចរាចរណ៍នៅតាមដេប៉ូខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យព្រោះតែលិខិតអនុញ្ញាតមួយសន្លឹកដែលក្រសួងពាក់ពន្ធ័បានផ្ដល់ជូនក្រុមហ៊ុន លឿត វឌ្ឍនៈខន ស្រ្តាក់សិន ឯ.ក ។ រីឯលោក ភុន ឡែន ប្រធានមន្ទីររ៉ែ និងថាមពល និងលោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ ក៍ធ្លាប់បញ្ជាក់ប្រាប់សារព័ត៍មានដែរថាក្រុមហ៊ុនខាងលើមានច្បាប់ត្រឹមត្រូវ និងក្រសួងពាក់ពន្ធ័បានចេញអាជ្ញារប័ណ្ណអោយធ្វើអាជីវកម្មស្រប់ច្បាប់ក្នុងការបំផ្ទុះភ្នំនិងចរាចរណ៍លក់ដូរ។ ពលរដ្ឋក៍ដូចជាមហាជនមានការសោកស្ដាយចំពោះការបាត់បង់ភ្នំចង្រ្កានយក្សនិងភ្នំវែងដែលជាកេរ្តិ័ដំណែរដូនតាជាសម្បត្តិរដ្ឋធ្លាប់មានឈ្មោះហៅតកូនតចៅតែពេលនេះភ្នំដែលស្ថិតនៅភូមិចង្រ្កានយក្ស ឃុំប៉េង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានបាត់ឈ្មោះលែងមាននៅក្នុងដែនខាន់សីមាក្នុងភូមិភាគឧត្ដរទៀតហើយ ដោយសារតែលិខិតមាសមួយសន្លឹករបស់ឯកឧត្ដមស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលនិងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានជាអ្នកផ្ដល់អាជ្ញារប័ណ្ណជូនក្រុមហ៊ុន លឿត វឌ្ឍនៈ ខន ស្រ្តាក់ សិនឯ.កខេត្តឧត្ដរមានជ័យដើម្បីវាយបំបែកបំផ្ទុះភ្នំយកថ្មលក់។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះក្រុមការងារយើងក៍បានសុំធ្វើបទសម្ភាសពីលោក ភុន ឡែន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តឧត្ដរមានជ័យ តាមរយៈទូរសព្ទ័លោកបានបញ្ជាក់ថា ក្រុមហ៊ុន លឿត វឌ្ឍនៈ ខន ស្រ្តាក់សិន ឯ.ក ខេត្តឧត្ដរមានជ័យ គឺមានច្បាប់អាជីវកម្មគ្រប់គ្រាន់ហើយក្រសួងរ៉ែនិងថាមពលនិងក្រសួងបរិស្ថានជាអ្នកផ្ដល់អាជ្ញារប័ណ្ណជូនក្រុមហ៊ុន។ ហើយកាលពីថ្ងៃទី២៤ ខែមីនា ម្សិលមុិញនេះ លោក និងខាងក្រសួងបានចុះដល់ទីតាំងខាងលើឃើញថាគ្មានអ្វីប៉ះពាល់ខ្លាំងឡើយ ក្រុមហ៊ុនបានធ្វើតាមការណែនាំរបស់ក្រសួងយ៉ាងតិច៨០ភាគ និងបានបើកដំណើរការពីខែមករា ដល់ខែមីនាប៉ុណ្ណោះ។ ជុំវិញករណីខាងលើក្រុមការងារយើងរងចាំការបកស្រាយបំភ្លឺជូនសារមុីខ្លួនពាក់ពន្ធ័និងក្រុមហ៊ុនលឿត​វឌ្ឍនៈខន ស្រ្តាក់ សិន ឯ.ក ខេត្តឧត្ដរមានជ័យជានិច្ចរាល់ម៉ោងធ្វើការ បើគិតថាមិនមានភាពប្រក្រតីលើសំណេរក្នុងអត្ថបទខាងលើ៕ ដោយ៖ សួន ចំណាប់ ប្រចាំខេត្តឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1789 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6697 នាក់
ខែនេះ :
19918 នាក់
3 ខែនេះ :
71816 នាក់
សរុប :
1559985 នាក់