ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការស្រុកអន្លង់វែង ធ្វើជាមិនដឹងមិនលឺ បណ្តោយអោយល្បែងស៊ីសងចាក់កន្ទុយលេខខុសច្បាប់របស់ក្រុមហ៊ុន៩០០០ បើកលេងរាល់ថ្ងៃបានដោយរលូន.!!!
Sun,26 March 2023 (Time 03:27 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 326នាក់)


ខេត្តឧត្ដរមានជ័យ៖ កាលពីកន្លងទៅថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល បានដាស់តឿនដល់មន្រ្តីថ្នាក់ក្រោមជាតិ អោយយកទុកដាក់ក្នុងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រទេសទូរទាំងប្រទេសអោយខានតែបាន និងពង្រឹងសណ្ដាប់ធ្នាប់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច តែបែរជាលោកវរសេនីយ៍ឯក ស៊ូ នូវ អធិការស្រុកអន្លង់វែង ធ្វើជាដេកលក់ ឬមួយលោកអធិការ មានភាគហ៊ុន ជាមួយក្រុមហ៊ុនឆ្នោតវៀតណាម ម៉ែនដែលឫទេ ទើបបានជាមិនឃើញដឹកនាំកម្លាំងចុះធ្វើការបង្កាទប់ស្កាត់ និងបង្រ្កាបសោះ។ សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅក្រុមសារព័ត៌មានយើងខ្ញុំបានរាយការណ៍ជូនលោកវរសេនីយ៍ឯក ស៊ូ នូវអធិការស្រុកអន្លង់វែងដែរ ពាក់ព័ន្ធទៅនិងទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម របស់ក្រុមហ៊ុន៩០០០ ដែលស្ថិតនៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិជាំ ប្រហែល២០ម៉ែត្រ បង្កប់នៅកន្លែងលក់ចាបហួយ ក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ខណ:នោះដែរ លោកអធិការបានបញ្ជាក់ថា បានហៅសារមុីខ្លួន មកធ្វើកិច្ចសន្យាអប់រំ និងម្ដងថា បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យរួចហើយ។ ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ គេបានប្រទះឃើញថា មេកត់ឆ្នោតកន្ទុយលេខវៀតណាមឡើងអោយក្រុមហ៊ុន៩០០០ នៅទីតាំងភូមិសាស្រ្តខាងលើបែជានូវប្រព្រឹត្តបានយ៉ាងរលូនដោយមិនញញើតនិងច្បាប់ ហើយគេមិនដឹងក្រុមហ៊ុន៩០០០ មានអំណាចឥទ្ធិពលប៉ុណ្ណានោះទេ.! បានជាអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ពន្ធ័ ប្រចាំការនៅទីនោះ នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ យ៉ាងណាមុិញពលរដ្ឋក៏ដូចជាមហាជនដែលស្អប់ខ្ពើមល្បែងចាក់កន្ទុយលេខ សូមសំណូមពរទៅដល់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការការនគរបាលខេត្ត និង លោកឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងជាពិសេស ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ សូមមេត្តាចាត់កម្លាំងដាក់ចុះបង្រ្កាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់របស់ក្រុមហ៊ុន៩០០០ខាងលើផងទាន.! បើពុំដូច្នោះទេ និងមានពលរដ្ឋខ្មែរជាច្រើនដែលកំពុងវីវក់ឈ្លួកវង្វេងនិងល្បែងមួយប្រភេទនេះ ក្លាយជាទាសកល្បែងស៊ីសងជាក់ជាមិនខាន។ ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺបកស្រាយពីអ្នកគ្រប់គ្រង ល្បែងឆ្នោតកន្ទុយលេខវៀតណាមរបស់ក្រុមហ៊ុន៩០០០ បាននៅឡើយទេ៕ ដោយ: សួន ចំណាប់ ប្រចាំខេត្តឧត្ដរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2168 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7480 នាក់
ខែនេះ :
23318 នាក់
3 ខែនេះ :
77937 នាក់
សរុប :
1661864 នាក់