រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:ខេត្តបន្ទាយមានជ័យ បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងដោយមានការចង្អុលបង្ហាញណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ កែវ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នផ្សេងៗទៀត ខេត្តបន្ទាយមានជ័យ បាននឹងកំពុងរីកចម្រើន បម្រែបម្រួលរីកមុខមាត់ជាបន្តបន្ទាប់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័នជាច្រើន ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងខិតខំបង្កើនផលិតភាពការងាររដ្ឋបាល និងការប្រើប្រាស់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែបានល្អប្រសើរជាងមុន ។ បន្ថែមលើកិច្ចខិតខំប្រឹងប្រែងខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់រំដាប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ គណបក្សនយោបាយ អង្គការមិនមានរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយច្បាប់ បទបញ្ញត្តិ ដែលញ៉ាំងឲ្យបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់។ ការរៀបចំប្រព្រឹត្តទៅបាន អាស្រ័យដោយសារប្រទេសជាតិមានស្ថេរភាពនយោបាយ មានសន្តិភាព សន្តិសុខ សុវត្ថិភាព ក្នុងសង្គមនិងមានការអភិវឌ្ឍ ទើបប្រទេសយើង បានរៀបចំការបោះឆ្នោតដោយរលូន និងទទួលបានលទ្ធផលល្អ ដូចយើងទទួលបានថ្មីៗកន្លងទៅនេះស្រាប់ ដែលមានការកោតសរសើរទាំងមតិជាតិ និងមតិអន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅក្រសួងអោយផ្លាស់ប្តូរ លោកអាងណារិទ្ធ ចេញពីប្រធានមន្ទីរ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ទីតាំងជល់មាន់តាមកញ្ជាក់ទូរស្សន៍អនឡាញមានឡូតូ និងយូគី កំពុងពង្រាយគ្រប់កន្លែងក្នុងស្រុកជាំក្សាន្ត លោកវរសេនីយ៍ឯក ឃី ម៉េងឆែ អធិការស្រុក និងលោកឧត្ដមសេនីយ៍ទោ សួស សុខដារា ស្នងការខេត្ត ព្រះវិហារ បានជ្រាបដែរឬទេ??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យអុំទូក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃចំនួន៤វត្ត ក្នុងខេត្តបន្ទាយមានជ័យ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា