ព័ត៌មានអន្ដរជាតិ៖ បើយោងតាមការចុះផ្សាយ កម្ពុជាថ្មី មុនបន្តិច បានចុះផ្សាយថា ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកតំបន់យក្សដែលមានទំហំធំជាងផែនដី២០ដង បានហែកច្រៀកព្រះអាទិត្យ ដោយនេះជាតំបន់ទី២ហើយ ដែលលេចឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍។ តំបន់នោះ ឬត្រូវបានគេហៅថា “ប្រហោង Coronal” កំពុងបញ្ចេញខ្យល់ព្យុះកម្តៅ មានល្បឿន ២ ៨៩៦ ៨១៩ គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅមកភពផែនដីរបស់យើង ដែលនឹងវាយប្រហារចាប់ពីថ្ងៃសុក្រចុងសប្តាហ៍នេះ។ ស្របពេលជាមួយគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត ដើម្បីពិនិត្យមើលថាតើខ្យល់ព្យុះនេះ នឹងជះឥទ្ធិពលលើដែនម៉ាញេទិចរបស់ផែនដី ផ្កាយរណប និងបច្ចេកវិទ្យាដែរឬក៏អត់។ ប្រហោងទីមួយដែលត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៣ ខែមីនា គឺមានទំហំធំជាងផែនដី៣០ដង។ ប្រហោងនោះ បានបញ្ចេញខ្យល់ព្យុះព្រះអាទិត្យ ដែលបង្កអោយមានបាតុភូមិ Aurora ដ៏គួរអោយភ្ញាក់ផ្អើលនៅភាគខាងត្បូងនៃរដ្ឋ Arizona។ ប្រហោងទាំងពីរនេះ ត្រូវបានចាប់ជាប់រូបភាពដោយបេសកកម្មសង្កេតថាមវន្តព្រះអាទិត្យ របស់អង្គការណាសា។ ថ្វីបើពីដំបូង រូបភាពអាចមើលទៅគួរឲ្យខ្លាចក៏ពិតមែន ប៉ុន្តែវាមិនបានបង្ហាញសញ្ញាថា ភពផែនដីរបស់យើងស្ថិតក្នុងគ្រោះថ្នាក់នោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
រន្ធត់ណាស់ រន្ទះបាញ់មនុស្ស៥នាក់ របួសនិង ស្លាប់ ខណ:សត្វគោ៤ក្បាលបានងាប់ នៅស្រុកពួក ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
មានវីដេអូ.! ល្បែងឆ្នោតឡូតូកំពុងតែពង្រីកក្នុងអាណាចក្រខេត្តឧត្ដរមានជ័យ ស៊ីផ្ដាច់ពាក្យថាភូមិឃុំសង្កាត់មានសុវត្ថិភាព៧ចំណុច របស់ថ្នាក់ដឹកនាំកម្ពុជា.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា ផ្តាំផ្ញើ ៥ចំណុច ទៅកាន់អ្នកចូលរួមក្នុងពិធីសំណេះសំណាលនៅស្រុកសំពៅលូន... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តម ស សុខា អញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង ២០២៣” (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ភូ សោភ័ណ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ទៀវ សំអុល នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា