ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ! ក្រុមឈ្មួញតូចធំកំពុងនាំគ្នាសម្រុកដឹកជញ្ជូនធ្យូងដូចភ្លៀងរលឹម​ឆ្ពោះទៅខេត្តនានាមន្រ្តីជំនាញពាក់ពន្ធ័ក្នុងខេត្តឧត្ដរមានជ័យមួយចំនួនកំពុងសើមមាត់សើមក.(វគ្គ១)
Fri,03 March 2023 (Time 09:28 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 69នាក់)


ខេត្តឧត្ដរមានជ័យ៖ ក្រុមឈ្មួញតូចធំបានធ្វើសកម្មភាពដឹកជញ្ជូនធ្យូងដោយគ្មានច្បាប់អនុញ្ញាតដូចភ្លៀងរលឹមរីឯមន្រ្តីជំនាញពាក់ពន្ធ័ស្រុកខេត្តកំពុងត្រូវប៉ាន់ និងមានទឹកមាត់លេបសារជាថ្មីក្រោយពីក្រុមឈ្មួញទាំងនោះធ្វើការបង់លុយគ្រប់ជើង។ ជាក់ស្ដែងមួយរយៈនេះគេសង្កេតឃើញថាក្រុមឈ្មួញមមាញឹកធ្វើសកម្មភាពប្រមូលទិញធ្យូងគ្រប់តំបន់ក្នុងស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និងស្រុកចុងកាល់ យ៉ាងសន្លឹកសន្ធាប់ ដឹកយ៉ាងអនាធិបតេយ្យដោយមិនញញើតច្បាប់ក៏ព្រោះតែមន្រ្តីជំនាញពាក់ពន្ធ័ស្រុកខេត្តមួយចំនួនដែលឈរជើងនៅតាមដងផ្លូវប្រហែលបានទទួលសំណែនសែនថ្វាយពីក្រុមរកស៊ីបទល្មើសហើយមើលទៅបានជាមិនចាត់វិធានការបង្រ្កាបដូច្នេះ។ បើយោងរាមប្រភពការអះអាងពីអ្នករកស៊ីដឹកជញ្ជូនបទល្មើសធ្យូងគ្មានច្បាប់អនុញ្ញាតម្នាក់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ការដឹកជញ្ជូនធ្យូងតាមរថយន្តក្នុងមួយជើងបានបង់លុយជូនមន្រ្តីសម្ថតកិច្ចជំនាញពាកពន្ធ័នៅតាមដងផ្លូវអស់ចាប់ពី(១០០០០០)រៀលឡើងទៅ ក្នុងការ រត់ការផ្លូវដឹកជញ្ជូនធ្យូងដល់គោលដៅ។ ពាក់ព័ន្ធករណីដឹកជញ្ជូនធ្យូងខាងលើចាំមើលថា លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តឧត្ដរមានជ័យ មានចំណាត់ការយ៉ាងណាចំពោះក្រុមឈ្មួញដឹកជញ្ជូនធ្យូងគ្មានច្បាប់អនុញ្ញាត ដែលកំពុងនាំគ្នាសម្រុកដឹកធ្យូងចេញពីខេត្តឧត្ដរមានជ័យ ឆ្ពោះទៅចែកចាយទៅតាមបណ្ដាលខេត្តនានា និងដឹកជញ្ជូនចូលទៅប្រទេសថៃ រួមទាំងប្រទេសវៀតណាមផងដែរ។ ជាងនេះទៅទៀត លោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើក្រុងសំរោងក៏ពូកែនិងល្បីឈ្មោះដែរ ខាងពុករលួយរឿងលុយក្រោមតុ លើតុ ពីក្រុមឈ្មួញដឹកបទល្មើសធ្យូងរាប់ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ន តែអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកបាននៅឡើយទេ...សូមរងចាំភាគបន្ត៕ ដោយ៖ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អំពាវនាវអោយអ្នកសារព័ត៌មាននាំគ្នាជួយទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ព្រោះអាចធ្វើឲ្យមានការសម្រេចចិត្តខុស អាចឈានទៅរកភាពចលាចល ភាពវឹកវរក្នុងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងអាជ្ញាធរជាតិអប្សរាមកពី០៨នាយកដ្ឋានបានចុះមកដាំស្មៅ ដាំកូនឈើជាច្រើនប្រភេទនៅមុខប្រាសាទអង្គរ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ជល់មាន់ទូរទស្សន៍អនឡាញនិងតាបប៊ីយ៉ាជ្រកក្នុងហាងកាហ្វេមួយកន្លែងស្ថិតនៅផ្លូវលេខ០៩ សង្កាត់អូរស្មាច់ បើកលេងយ៉ាងរំភើយមិនរំខានលោក អ៊ួច ប៊ុន្នី មេប៉ុស្តិ៍អូរស្មាច់ឡើយ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

រាយការណ៍បឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុន លឿត វឌ្ឍនៈ វាយកម្ទេចបំផ្លិចបំផ្លាញភ្នំចង្រ្កានយក្សរលាយបាត់រូបឥឡូវបន្តអាជីវកម្មវាយកំម្ទេចភ្នំមួយទៀតក្នុងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ដោយសារតែលិខិតមួយសន្លឹករបស់ក្រសួងពាក់ពន្ធ័.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
539 នាក់
ម្សិលមិញ :
612 នាក់
សប្តាហ៍នេះ :
5213 នាក់
ខែនេះ :
17295 នាក់
3 ខែនេះ :
58147 នាក់
សរុប :
1200690 នាក់