ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អញ្ចឹងសោះ.! មេឈ្មួញឈ្មោះ ចែ ម៉ុម ហែកខ្ទិចខ្ទីចំពោះមន្រ្តីជំនាញពាក់ពន្ធ័ជាច្រើនអង្គភាពក្នុងខេត្តឧត្ដរមានជ័យ បានទទួលសំណូករបស់ខ្លួនក្នុងការដឹកជញ្ជួានសិប្បកម្មគ្មានច្បាប់.!!!
Sat,01 April 2023 (Time 04:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 481នាក់)


ខេត្តឧត្ដរមានជ័យ៖ អញ្ចឹងសោះ បានមេឈ្មួញឈ្មោះចែ ម៉ុម មានអំណាចនិងឥទ្ធិពល អាចដឹកជញ្ជួានសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាតចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងឆ្ពោះទៅចែកចាយដល់ខេត្តបន្ទាយមានជ័យបានយ៉ាងរលូនព្រោះតែមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួន៖មានមន្រ្តី បរិស្ថាន កងរាជអាវុធហត្ថនិងមេព្រៃសុទ្ធតែទទួលសំណែនសែនថ្វាយពីមេឈ្មួញឈ្មោះចែ ម៉ុម អស់ហើយ ទើបគ្មានស្ថាប័នពាក់ពន្ធ័ណាចេញមុខធ្វើការបង្កាទប់ស្កាត់និងបង្រ្កាប។ បើយោងការបញ្ជាក់ពីមេឈ្មួញជើងខ្លាំងឈ្មោះចែ ម៉ុម បានប្រាប់ទៅអង្គភាព(គេហទំព័រនគរយស)ថានៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ មានមនុស្សមួយក្រុមចំនួនបីនាក់ដើរតាមកាក់យកលុយពីខ្លួនត្រូវបានលោក ធា ជាមន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទ ប៉េអឹម និង លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទប្រលះខ្លាំងលែងហ៊ានកក្រើកហើយ​ ហើយចំពោះការរត់ការបង់លុយតាមដងផ្លូវសម្រាប់ការដឹកជញ្ជូនសិប្បគ្មានច្បាប់អនុញ្ញាតឆ្ពោះទៅខេត្តបន្ទាយមានជ័យ បង់គ្រប់ស្ថាប័ន។ ចាំមើលថា លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ និងមានចំណាត់ការបែបណា.? ពីការបែកធ្លាយឈ្មោះធា មន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទ មានការរួមចំណែកពាក់ពន្ធ័ និងមេឈ្មួញឈ្មោះចែ ម៉ុម ដែលដឹកជញ្ជូនសិប្បកម្មគ្មានច្បាប់អនុញ្ញាត និងមានមន្រ្តីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ និងលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើក៍មានចំណែកដែរ។ តើមន្ទីរពាក់ពន្ធ័ក្នុងខេត្តនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងធ្វើយ៉ាងណារចំពោះកូនចៅរបស់ខ្លួនដែលយកខ្លួនបៀត និងមានសម្ព័ន្ធយ៉ាងចិត្តស្និតជាមួយមេឈ្មួញឈ្មោះចែ ម៉ុម ដឹកសិប្បកម្មគ្មានច្បាប់អនុញ្ញាតខាងលើ។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារយើងបានខលទៅធ្វើបទសម្ភាសពីលោក ឈិន សុធា មន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទ ដែលមានការពាក់ពន្ធ័ និងមេឈ្មួញដឹកជញ្ជូនសិប្បកម្មគ្មានច្បាប់អនុញ្ញាតលោកបញ្ជាក់ថា មិនដែលស្គាល់ឈ្មោះចែ ម៉ុមនោះទេ មួយរយៈនេះមិនបានមើលការតាមដងផ្លូវទេ ដោយសារជាប់ពន្ធ័ដីស្នើរសុំរបស់ប្រជាពលរដ្ឋក្នុងតំបន់សហកមន៍ក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន និងជាប់នៅជើងភ្នំតាមច្រករបៀង។ រីឯលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើបានបញ្ជាក់ថាមេឈ្មួញឈ្មោះចែ ម៉ុម មានឯកសារដឹកសិប្បកម្មទៅអោយសាលារៀន។ ចំណែកលោក កើត ខេមរៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទក្រុមការងារយើងខលទៅ លោកថាជាប់រវល់ប្រជុំនៅភ្នំពេញរួចចុះបិតភ្លាមតែម្ដង៕ ដោយ: សួន ចំណាប់ ប្រចាំឧត្តរមានជ័យ គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1711 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7023 នាក់
ខែនេះ :
22861 នាក់
3 ខែនេះ :
77480 នាក់
សរុប :
1661407 នាក់