ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ លោក អាត ជាមន្ត្រីនគរបាលនៅស្រុកជីក្រែង កំពុងយកតួនាទីខ្លួនទៅរកស៊ីមុខជំនួញដឹកជញ្ជូនឈើលក់យ៉ាងសកម្ម ព្រោះតែលោកអធិការស្រុកជាអ្នកបើកដៃ តើលោក តេង ចន្ទណាត ស្នងការខេត្តសៀមរាបបានជ្រាបរឿងនេះដែរឬទេ.!!!
Wed,19 April 2023 (Time 07:55 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 447នាក់)


ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ ប្រភពនៃព័ត៌មានបានរាយការណ៍មក និងរូបភាពជាច្រើនសន្លឹក ដែលមានបុគ្គលម្នាក់ ឈ្មោះ អាត (ហៅតាអាត) និងមានតួនាទីជាមន្ត្រីនគរបាលប្រចាំនៅស្រុកជីក្រែងម្នាក់ បែរជាហ៊ានរកស៊ីមុខជំនួញដឹកជញ្ជូនឈើចេញពីភូមិអូរ ឃុំខ្វាវ ឆ្លងកាត់ស្នាក់ការបរិស្ថានព្រៃអភិរក្សបឹងពែ ស្នាក់ការរដ្ឋបាលព្រៃឈើខ្វាវ យកមកលក់ចែកចាយនៅតាមដេប៉ូឈើនានានៅស្រុកជីក្រែង បានយ៉ាងរលូន អស់រយៈពេលជាច្រើនឆ្នាំមកដល់បច្ចុប្បន្ននេះ គឺដោយសារលោកអធិការស្រុកជីក្រែងជាអ្នកបើកដៃ ទើបគ្មានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជំនាញកងរាជអាវុធហត្ថ ស្រុកជីក្រែង បើកកិច្ចប្រតិបត្តិការបង្ក្រាបមេឈ្មួញឈ្មោះរូបនេះឡើយ។ ប្រភពនៃព័ត៌មានបានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៣ នឹងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានក្រុមអ្នកសារព័ត៌មានមួយក្រុម ប្រទះឃើញរថយន្តដឹកឈើពេញឡាន ដែលជារបស់លោក អាត (ហៅតាអាត) បានយកឈើចង្រឹង ឈើដុំខ្លីៗ ដាក់បាំងពីក្រោយ ខាងលើជិត ខណ:នោះ គេបានឃើញ តាអាត បើកឡានគេចចុះឡើង ប៉ុន្តែ.! ចៃដន្យអី បើកគេចចំផ្លូវទាល់ ក៏បានបើករថយន្តបកក្រោយ ហើយបន្តបើកឡានចូលក្នុងអធិការដ្ឋាននគរបាលស្រុកជីក្រែងតែម្តង,,,, នេះសបញ្ជាក់អោយឃើញថា លោកអធិការស្រុកជីក្រែង ជាអ្នកបើកដៃអោយ តាអាត ដែលជាកូនចៅខ្លួន រកស៊ីបទល្មើសព្រៃឈើប្រាកដណាស់ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន។ បើយោងប្រភពពីប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា លោក អាត (ហៅតាអាត) ជាសមត្តកិច្ចនគរបាលយុត្តិធម៌ម្នាក់ប្រចាំការនៅស្រុកជីក្រែង ស៊ីប្រាក់ខែពីរដ្ឋ តែបែជាយកតួនាទីខ្លួនមករកស៊ីដឹកជញ្ជូន ផលអនុផលព្រៃឈើខុសច្បាប់ទៅវិញ។ ប្រភពបន្ថែមអោយដឹងថា៖ មិនតែប៉ុណ្ណោះនោះទេ លោក អាត (ហៅតាអាត) មានឃ្លាំង ដេប៉ូ ស្តុបឈើ ទុកអោយកូនស្រីខ្លួនជាអ្នកលក់ទៀតផង ដែលមានទីតាំងស្ថិតនៅខាងជើងស្ពានបូរាណ ចម្ងាយ៧០ម៉ែត្រ,,,, ហើយបើ លោក តេង ចន្ទណាត ស្នងការខេត្តសៀមរាប លោកបានដឹងថា លោក អាត និងលោកអធិការស្រុក ផ្សំគំនិតគ្នា ច្បាស់ជាលោកស្នងការខេត្ត មិនទុកអោយស្អុយឈ្មោះមន្ត្រីនគរបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិនោះទេ។ ជុំវិញនៃការចុះផ្សាយពាក់ព័ន្ធនៃការដឹកជញ្ជូនឈើខុសច្បាប់ខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរឿងអាក្រក់ និង រឿងល្អ ក្នុងសង្គមតែប៉ុណ្ណោះ ដើម្បីជូនដល់ថ្នាក់ដឹកនាំគ្រប់ចាន់ថ្នាក់បានជ្រាបជាព័ត៌មាន នឹងដាក់ការស៊ើបអង្កេតចាត់ការទៅលើបុគ្គល ឈ្មោះ អាត (ហៅតាអាត) ដែលខ្លួនមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ម្នាក់នៅស្រុកជីក្រែង តែមកលួចប្រកបមុខរបរដឹកជញ្ជូនឈើនៅពេលយប់ទៅវិញនេះផងទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1821 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7133 នាក់
ខែនេះ :
22971 នាក់
3 ខែនេះ :
77590 នាក់
សរុប :
1661517 នាក់